កិច្ចប្រជុំសាមញ្ញលើកទី៤៤អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តរតនគិរី
រតនគិរី ៖ នាព្រឹកថ្ងៃទី៨ខែ កុម្ភៈឆ្នាំ ២០២៣ ក្រុមប្រឹក្សាខេត្តរតនគិរី បានបើកកិច្ចប្រជុំ សាមញ្ញលើកទី៤៤ អាណត្តិទី ៣ ក្រោមអធិបតីភាពឯកឧត្តម សុខ ហម សមាជិកក្រុមប្រឹក្សាខេត្តតំណាង ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។
កិច្ចប្រជុំនេះដើម្បីពិនិត្យ ពិភាក្សា កែលម្អរបាយការណ៍ប្រចាំខែ ពិនិត្យលទ្ធផល ការងារដែលបាន អនុវត្តន៍កន្លងមកដែលមាន របៀបវារៈ នៃកិច្ចប្រជុំដូចខាង
ក្រោម៖
- ពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី៤៣ របស់ក្រុមប្រឹក្សាខេត្ត។
.-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ ស្ដីពីការអនុវត្តការងាររបស់ រដ្ឋបាលខេត្ត ប្រចាំខែមករាឆ្នាំ២០២៣
និងលើកទិសដៅការងារប្រចាំខែកុម្ភៈ ឆ្នាំ ២០២៣ របស់រដ្ឋបាលខេត្ត។
-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់ រដ្ឋបាលខេត្ត ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត៕ដោយ គតិ យុត្ត