កូរ៉េខាងជើងធ្វើព្យុហយាត្រាយោធាពេលយប់ រំលឹកខួបកងទ័ព
ព្យុងយ៉ាង៖ កូរ៉េខាងជើងបានរៀបចំពិធីធ្វើព្យុហយាត្រាយោធាពេលយប់ ដើម្បីរំលឹកខួបកងទ័ព កាលពីយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង។
យ៉ុនហាប់ បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង បានប្រារព្ធធ្វើព្យុហយាត្រាយោធានាពេលរាត្រី តាមការគ្រោងទុក យ៉ាងអធិកអធម នៅថ្ងៃពុធ ទី៨ ខែកុម្ភៈ នេះគឺជាអ្វីដែលទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បានរាយការណ៍ ដោយបន្ថែមថា ព្រឹត្តិការណ៍នេះបង្ហាញអាវុធចុងក្រោយបង្អស់របស់ប្រទេស ដើម្បីប្រារព្ធខួបនៃការបង្កើតកងទ័ពរបស់ខ្លួន។
ក្បួនដង្ហែរត្រូវបានប្រារព្ធឡើងនៅក្នុងទីប្រជុំជន Kim Il Sung Square ទីក្រុងព្យុងយ៉ាង ហើយបានបង្ហាញអាវុធថ្មីៗ រួមទាំងកាំជ្រួចផ្លោងដែលត្រូវបានរចនាឡើងដើម្បីបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ រូបភាពពីផ្កាយរណបពីក្បួនដង្ហែ កាលពីថ្ងៃពុធ គេឃើញមានមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីលាន ខណៈដែលកាំជ្រួចមីស៊ីលដាក់នៅក្បែរនោះ។
ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងមិនបានរាយការណ៍អំពីក្បួនដង្ហែរ នៅយប់ថ្ងៃពុធនោះទេ ទោះបីជានៅតាមហាងលក់ទំនិញនានាមានការពិពណ៌នាអំពីព្រឹត្តិការណ៍ រំលឹកពីការប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតកងទ័ពប្រជាជនកូរ៉េក៏ដោយ។
ក្បួនព្យុហយាត្រាយោធាចំនួនបួនដង កន្លងមក របស់ប្រទេសកូរ៉េខាងជើងបានកើតឡើង បន្ទាប់ពីមេឃងងឹត ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋមិនបានរាយការណ៍អំពីព្រឹត្តិការណ៍បែបនេះទេ ពោលគឺរហូតដល់ថ្ងៃបន្ទាប់បានផ្សាយ។
គេមិនទាន់ដឹងភ្លាមៗថា តើមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើជាអធិបតី ក្នុងក្បួនដង្ហែកាលពីថ្ងៃពុធ ឬយ៉ាងណានោះទេ៕ ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត