មេដឹកនាំអាល្លឺម៉ង់ប្រាប់លោក ហ្សេឡេនស្គី ថា នឹងជួយអ៊ុយក្រែនយូរអង្វែង

ប៉ារីស៖ អធិការបតីអាល្លឺម៉ង់ លោក ស្កូល (Scholz) បានប្រាប់លោក ប្រធានាធិបតីអ៊ុយក្រែន ហ្សេឡេន (Zelenskiy) ថា “យើងនឹងគាំទ្រអ៊ុយក្រែនឱ្យបានយូរតាមដែលចាំបាច់”។

អធិការបតីនៃប្រទេសអាល្លឺម៉ង់ លោក អូឡាហ្វ ស្កូល (Olaf Scholz) បាននិយាយបែបនេះ កាលពីថ្ងៃពុធ ថ្ងៃទី ៨ ខែកុម្ភៈ ដោយលោកបន្ថែមថា “អ៊ុយក្រែនបានស្ថិតនៅក្នុងសមរភូមិការពារដ៏វីរភាពអស់រយៈពេលជិតមួយឆ្នាំប្រឆាំងនឹងភាពឃោរឃៅ….សង្គ្រាមឈ្លានពានរបស់រុស្ស៊ី” ។

ថ្លែងនៅទីក្រុងប៉ារីស ប្រទេសបារាំង ជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូដូមៀ ហ្សេឡេនស្គី (Volodomyr Zelenskiy) និងប្រធានាធិបតីបារាំងលោក មែននូអែល ម៉ាក្រុង (Emmanuel Macron) នាពេលនោះដែរ លោកអធិការបតីអាល្លឺម៉ង់ Scholz បាននិយាយថា “យើងឈរយ៉ាងរឹងមាំចំពោះអ៊ុយក្រែនក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីជំរុញការការពារប្រទេសរបស់ខ្លួន។

លោកអធិការបតីអាល្លឺម៉ង់ Scholz បាននិយាយនៅក្នុងសុន្ទរកថាខ្លីរបស់លោក ទៅកាន់អ្នកសារព័ត៌មានទៀតថា “រុស្ស៊ីមិនត្រូវឈ្នះសង្រ្គាមនេះទេ” ដូចដែលលោកប្រធានាធីបតីបារាំង ម៉ាក្រុង ( Macron) បាននិយាយ៕

ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner