ជនពាក់ព័ន្ធ ៣៥នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបង្រ្កាបបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០៨ ម្សិលមិញ
ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៣៥ នាក់ ( ស្រី ៣ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន នៅទូទំងប្រទេសកម្ពុជា ចំនួន ២៣ករណី កាលពីថ្ងៃ ទី ០៨ ខែកុម្ភៈ ម្សិលមិញ ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ៣៥ នាក់ រួម មាន ៖ ជួញដូរ ១១ ករណី ឃាត់ ១៤ នាក់ ( ស្រី ១ នាក់ ) , ដឹក ជញ្ជូន រក្សា ទុក ៦ ករណី ឃាត់ ៨ នាក់ ( ស្រី ២ នាក់ ) , ចាត់ចែង សម្រួល ១ ករណី ឃាត់ ១ នាក់ , ប្រើប្រាស់ ៥ ករណី ឃាត់ ១២ នាក់ , រួមទាំងវត្ថុតាំងមួយចំនួន ត្រូវបានប្រមូលទុកជាវត្ថុតាំង។
សកម្មភាពខាងលើនេះ បានធ្វើនៅប្រាំបួនរាជធានី-ខេត្ត ក្នុងនោះមាន រាជធានី ភ្នំពេញ , ខេត្តបាត់ដំបង, ខេត្តកណ្តាល, ខេត្តកំពង់ឆ្នាំង, ខេត្តក្រចេះ, ខេត្តពោធិ៍សាត់, ខេត្តព្រៃវែង, ខេត្តតាកែវ, និងខេត្តព្រះ សីហ នុ ៕
ដោយ៖ ឆៃហួត និងប៊ុនធី