អាជ្ញាធរសង្កាត់ចោមចៅ៣ ដឹកនាំកម្លាំងចុះរៀបសណ្តាប់ធ្នាប់នៅបរិវេណផ្សារអូឌឹម
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ ៖ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ ចៅសង្កាត់រងទី១ និងចៅសង្កាត់រងទី២ នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ បានដឹកនាំកម្លាំងចុះរៀបសណ្តាប់ធ្នាប់នៅបរិវេណផ្សារអូឌឹម ដែលស្ថិតនៅក្នុងភូមិអូឌឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
អាជ្ញាធរសង្កាត់ចោមចៅទី៣ សំណូមពរដល់អាជីវករទាំងអស់សូមមេត្តាដាក់លក់សម្ភារ បន្លែ ផ្លែឈើ ម្ហូបផ្សេងៗ ឲ្យត្រឹមចិញ្ចើមផ្លូវដែលអាជ្ញាធរបានកំណត់ ដើម្បីកុំឲ្យប៉ះពាល់ដល់ផ្លូវសាធារណ:ធ្វើឲ្យមានការកកស្ទះចរាចរណ៍។
អាជ្ញាធរក៏សូមអរគុណដល់អាជីវករទាំងអស់ដែលបានសហការ ណ៍ដើម្បីកុំឲ្យមានភាពអាណាធិបតេយ្យធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ផ្លូវសាធារណ: ៕
ដោយ ៖ ជីម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕