ករណីជំងឺកូវីដ-១៩នៅថ្ងៃនេះ គ្មានអ្នកឆ្លងថ្មី , អ្នក ជាសះស្បើយ ០១នាក់ និងគ្មាន អ្នកជំងឺស្លាប់
ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក ថ្ងៃ ព្រហស្បតិ៍ ទី ០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី , ឣ្នកជាសះស្បើយ ០១នាក់ ខណៈអ្នកជំងឺស្លាប់ គ្មាន ។
គួរបញ្ជាក់ថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២៣ គ្មានអ្នកឆ្លង ថ្មី , អ្នកជាសះស្បើយ ០១នាក់ និងអ្នកជំងឺស្លាប់ គ្មាន ៖
- ករណីឆ្លង សហគមន៍ គ្មា នអ្នកឆ្លងថ្មី (អូមីក្រុង)
- អ្នកដំណើរពីបរទេស គ្មាន
គិតត្រឹមព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣
- អ្នកឆ្លងសរុប= 138,700 នាក់
- អ្នកជាសះស្បើយ= 135,637 នាក់
- អ្នកស្លាប់= 3,056 នាក់
កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។
ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន ៕
ដោយ ៖ ភារ៉ា និងប៊ុនធី