ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា នៅឃុំសេដាស្រុកតំបែរ ខេត្តត្បូងឃ្មុំ
(ត្បូងឃ្មុំ) ៖ ព្រឹកថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០២៣ ឯកឧត្តម ចាយ បូរិន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ទទួលបន្ទុកការងារយុវជន បានអញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយសកម្មជនជាយុវជនគណបក្សប្រជាជនកម្ពុជា ឃុំសេដា ដើម្បីពង្រឹង រចនាសម្ព័ន្ធដឹកនាំ តម្រង់ទិសឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។
ឯកឧត្តម បានថ្លែងនូវការកោតសរសើរ និងការវាយតម្លៃ ខ្ពស់ចំពោះក្រុមការងារយុវជនគណបក្សឃុំ សាខាបក្សភូមិនៅមូលដ្ឋានឃុំសេដាទាំងអស់ ដែលបានយកចិត្តទុកដាក់សហការជាមួយអាជ្ញាធរដែនដី បំពេញភារកិច្ចសម្រេចទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមដែលជាកង្វល់របស់ប្រជាពលរដ្ឋ ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈធ្វើឲ្យភូមិឃុំមានសុវត្តិភាពបានយ៉ាងល្អប្រសើរ ជំរុញការអនុវត្តដោយជោគជ័យ ការអភិវឌ្ឍលើគ្រប់វិស័យ នៅក្នុងមូលដ្ឋានភូមិ ឃុំ សំដៅលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែវិវត្តឈានឡើងឥតឈប់ឈរ បង្កើនបាននូវជំនឿជឿជាក់លើការ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម ចាយ បូរិន ក៏បានជំរុញលើកទឹកចិត្តដល់ក្រុមការងារយុវជនគណបក្សទាំងអស់ត្រូវរក្សាសាមគ្គីឯកភាពផ្ទៃក្នុង ពង្រឹងនិងបន្តចូលរួមតាម តួនាទីភារកិច្ចនៃរចនាសម្ព័ន្ធដឹកនាំ ការរៀបចំផែនការសកម្មភាពការងារ ការពង្រឹង និងពង្រីកសមាជិកបក្សថ្មីជាយុវជន និងការបណ្តុះបណ្តាលសមាជិកបក្ស ឈានទៅបង្កើនសមាជិកបក្សទាំងបរិមាណ និងគុណភាព ស្របតាមគោលការណ៍របស់គណបក្សគឺ រក្សាចាស់បង្កើនថ្មី និងសមាជិកបក្សម្នាក់សន្លឹកឆ្នោត ១សន្លឹកជូនគណបក្សឲ្យទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតគ្រប់អាណត្តិទាំងអស់
ដើម្បីជូនសម្តេចតេជោ បន្តធ្វើជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសជាតិ រក្សា សុខសន្តិភាព និងការអភិវឌ្ឍថ្មីៗបន្ថែមទៀត និងគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនដឹកនាំប្រទេសជាតិនាពេលអនាគត។
ឯកឧត្តម ចាយ បូរិន ក៏បានប្រគល់ជូនមួកសុវត្ថិភាព ជូនដល់គណបក្សឃុំសេដាផងដែរ ៕
ដោយ ហេង សម្បត្តិ