បញ្ជូនខ្លួនប្តីប្រពន្ធ ២នាក់ ដែលរួមគំនិតគ្នា កាប់ជនរងគ្រោះដាច់ក្បាលនៅខណ្ឌដង្កោ ទៅតុលាការ

ភ្នំពេញ ៖ កម្លាំងនគបាលព្រហ្មទណ្ឌ នៃអធិការខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២៣នេះ បានបញ្ជូនជនសង្ស័យ ២នាក់ ដែលត្រូវជាប្ដីប្រពន្ធ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនខាងតំណាងអយ្យការ ស៊ើបសួរពាក់ពន្ធ័ករណីឃាតកម្មកាប់ជនរងគ្រោះដាច់ក្បាលនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឱ្យដឹងថា ប្ដីប្រពន្ធ ២នាក់ ដែលជនសង្ស័យពាក់ព័ន្ធករណីឃាតកម្មលើបុរសម្នាក់ បណ្ដាលឱ្យស្លាប់ កាលពីខែធ្នូ ឆ្នាំ២០២២ កន្លងទៅ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្រាវជ្រាវ រហូតឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ស្ថិយនៅចំណុចផ្លូវលេខ១៣០ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង ២នាក់ រួមមាន៖ ទី១: ឈ្មោះ ពេជ្យ ជីវ័ន្ត អាយុ ៣៨ឆ្នាំ មុខរបរជាងសំណង់ និងទី២: ស្រ្តីជាប្រពន្ធឈ្មោះ ដា យ៉ា អាយុ ៣០ឆ្នាំ។ សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយពីធ្វើការសាកសួរ ជនសង្ស័យឈ្មោះ ពេជ្យ ជីវ័ន្ត បានសារភាពថា រូបខ្លួន ពិតជាបានកាប់ជនរងគ្រោះដាច់ក្បាលពិតមែន ដោយសារតែការប្រច័ណ្ឌ។

គួររំលឹកថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ មានករណីប្រទះឃើញសពបុរសម្នាក់ ដេកស្លាប់ក្នុងថ្លុកឈាម ក្នុងកន្លែងលាងរថយន្តមួយកន្លែង ជិតច្រកចូលផ្សារទំនើបជីបម៉ុង ៥០ម៉ែត្រ នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ដែលសមត្ថកិច្ចសង្ស័យជាករណីឃាតកម្ម ហើយបានបើកការស្រាវជ្រាវ ជាបន្ដបន្ទាប់រហូតឈានដល់ការចាប់ខ្លួនបាននៅថ្ងៃនេះ៕ ដោយ៖ ឆៃហួត និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner