ប្រជាកសិកររងគ្រោះដោយសារជំនន់ទឹកភ្លៀងនារដូវប្រាំង ចំនួន ២៦៩៤គ្រួសារ នៅស្រុករលាប្អៀរ ស្រុកកំពង់ត្រឡាច និងក្រុងកំពង់ឆ្នាំង ទទួលបានពូជស្រូវពីរាជរដ្ឋាភិបាល

ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី១១ខែកុម្ភ:
ឆ្នាំ២០២៣ប្រជាកសិកររងគ្រោះដោយទឹកជំនន់ទឹកភ្លៀងរដូវប្រាំងចំនួន
២៦៩៤គ្រួសារនៅក្នុងស្រុករលា
ប្អៀរ ស្រុកកំពង់ត្រឡាច និងក្រុងកំពង់ឆ្នាំងបានទទួលពូជស្រូវពីរាជរដ្ឋាភិបាល ។

ពិធីខាងលើនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមឯកឧុត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាតំណាងឯកឧត្តមឧត្តមសេនីយ៍គតិ្តសង្កហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានទី ១ គណៈកម្មការគ្រប់គ្រងគ្រោះអន្តរាយនិងសហការរីអមដំណើរមានការចូលរួមពី លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងសមាជិកក្រុមប្រឹក្សាខេត្តអស់លោក លោកស្រីមន្ទីរស្ថាប័នជុំវិញខេត្តស្រុកប្រជាពលរដ្ឋចូលរួមផងដែរ ។

លោក អមសុភា អភិបាលរងខេត្តកំពង់ឆ្នាំងថ្លែងថានៅក្នុងអំឡុងខែមករាឆ្នាំ២០២៣ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់បានក្លាយជាជំនន់ទឹកភ្លៀង(រដូវប្រាំង)បង្កការប៉ះពាល់ លិចលង់ និងខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងមូលដ្ឋានជាពិសេសផលដំណាំស្រូវរដូវប្រាំងរបស់ប្រជាកសិករទើបតែធ្វើការសាបព្រោះចំនួន ២១៦១ហិតា ស្មើនិង ៣១១១គ្រួសារក្នុងនោះរងផ្កាខូចខាតទាំងស្រុងចំនួន
១៩៨៥ហិតា ស្មើនិង ២៦៩៤គ្រួសារក្នុង
ឃុំចំនួន ១៣ នៃស្រុករលាប្អៀរ ស្រុកកំពង់ត្រឡាច និងក្រុងកំពង់ឆ្នាំង ។

ឯកឧត្តម ឡាំអេងហួត បាននាំមកនូវការផ្តាំផ្ញើនិងសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ដិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលលោកទាំងទ្វេតែងតែផ្តោតលើការយកចិត្តទុកដាក់គិតគូដោះស្រាយអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។

ឯកឧត្តមបានឲ្យដឹងទៀតថា ជំនន់ទឹក
ភ្លៀងរដូវប្រាំងនេះធ្វើឲ្យតំបន់មួយចំនួនបានបង្ករការលិចលង់ខូចខាតផលដំណាំកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធក៏ ប៉ុន្តែនៅតាមតំបន់មួយចំនួនទៀត មានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ ដែលកន្លងមកមានស្រុក ឃុំមួយចំនួនទៀតនៅជួបបញ្ហាប្រឈមកង្វះខាតទឹកស្រោចស្រពស្រូវរដូវប្រាំងនិងសត្វពាហនៈតែឥឡូវនេះទូទាំងខេត្តមានទឹកគ្រប់គ្រាន់
មិនខ្វះទឹកទៀតឡើយ ។

ឯកឧត្តម ឯកឧត្តមក៏បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋថា រយៈ ៤៤ឆ្នាំកន្លងមកប្រទេសកម្ពុជាយើងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រ ដូចនេះសូមបន្តការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខនិងចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាពឲ្យបានយូរអង្វែងនិងបានគាំទ្របេកភាពឯកឧត្តមហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រី។

ឯកឧត្តមបានធ្វើការផ្ដាំផ្ញើដល់បងប្អូនប្រជាកសិករទាំងអស់គប្បីយកចិត្តទុកដាក់ បញ្ហាសុខភាពឲ្យបានល្អ តាម
រយៈហូបស្អាត ផឹកស្អាតនិងរស់នៅស្អាត ប្រកបដោយអនាម័យ គោរពច្បាប់ចរាចរណ៍ ចូលរួមអនុវត្គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពនិងត្រូវអនុវត្តវិធានការ៣ការពារនិង៣កុំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនដើម្បីឲ្យសង្គមគ្រួសារនិងសង្គមជាតិរុងរឿង ៕
សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner