សម្តេចតេជោដាក់ឱសានវាទត្រឹមម៉ោង១០ព្រឹក ថ្ងៃទី១៣កុម្ភៈ ដើម្បីឱ្យ VOD សុំទោស បើមិនដូច្នោះទេ គឺលុបចោលអាជ្ញាប័ណ្ណបញ្ចប់ការផ្សាយ

ភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនៅលើបណ្តាញហ្វេសប៊ុករបស់សម្តេចថា «មុននេះបន្តិច ខ្ញុំបានឆ្លើយតបជាមួយឈ្មោះ Min Povទាក់ទងដល់វិទ្យុVODដូចមាន ខ្លឹមសារជូនភ្ជាប់មកជាមួយ

ខ្ញុំកំពុងរង់ចាំចម្លើយពីគាត់វិញ។ ពេលនេះខ្ញុំសម្រេចកាត់បន្ថយពេលវេលា សូមទោសមកនៅត្រឹម២៤ម៉ោងគឺកំណត់ ត្រឹមម៉ោង10.00នាទីព្រឹកថ្ងៃ១៣កុម្ភៈ ២០២៣វិញ។ ដើម្បីកុំឲ្យយប់យូរសុបិនច្រើននិងអន្ទន់វែងឆ្នាំងវែងខ្ញុំបញ្ជាឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាបណ័បញ្ចប់ការផ្សាយរបស់វិទ្យុVODត្រឹមម៉ោង10.00នាទីថ្ងៃទី១៣កុម្ភៈ ២០២៣ស្អែកនេះ ក្នុងករណីដែលពួក
គេមិនបានធ្វើការសូមទោស។

ដំបៅមិនឈឺកុំយកឈើចាក់។បើគង់តែពួក គេចោទថាខ្ញុំប្រើអំណាចខ្ញុំត្រូវតែប្រើអំណាចនេះដើម្បីបំពេញបំណងរបស់ពួកគេ។

ស្អែកនេះឯកឧត្តមប៊ិន ឈិននឹងត្រូវធ្វើជានាយករដ្ឋមន្ត្រីស្តីទីត្រូវធ្វើកិច្ចការនេះឲ្យបាន ព្រោះទាំងខ្ញុំសម្តេច ស ខេង ទៀ បាញ់ លោកជំទាវ ម៉ែន សំអន នឹងទស្សនកិច្ចនៅ ឡាវជាមួយគ្នា៕

ads banner