ប្រធានក្រុមការងារចុះជួយឃុំព្រះរំកឹល៖ ស្ថិតក្រោមដំបូលសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើដំណើរដល់ចំណុចមួយដែលជាប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យ

ខេត្តស្ទឹងត្រែង៖ ដោយកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនផងនោះ ក្នុងបុព្វជាតិមាតុភូមិ ជាពិសេសសម្តេចតេជោ បានលះបង់សាច់ស្រស់ ឈាមស្រស់ដឹកនាំប្រទេសចេញពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ព្រមទាំងបានដឹកនាំកម្ពុជាឲ្យមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដោយឈរលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវ
ឌ្ឍន៍ ដែលកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ។

នេះជាប្រសាសន៍ លើកឡើងរបស់ លោក ចៅ មុន្នីរ៉ា សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជន និងជាប្រធានក្រុមការងារចុះជួយឃុំព្រះរំកឹល ក្នុងពិធីផ្សព្វផ្សាយនូវខ្លឹមសារសន្និបាតវិសមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងខ្លឹមសាររបាយការណ៍ពាក់ព័ន្ធផ្សេងទៀត នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅស្នាក់ការគណបក្សឃុំព្រះរំកឹល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

លោក ចៅ មុន្នីរ៉ា ក៏បានណែនាំដល់ប្រធានគណបក្សស្រុកបុរីអូរស្វាយសែនជ័យ និងគណបក្សឃុំព្រះរំកឹល ត្រូវខិតខំគ្រប់គ្រងសមាជិកបក្សឲ្យបានទាំងអស់នៅក្នុងដៃ និងបន្តចុះផ្សព្វផ្សាយពីការបោះឆ្នោតឲ្យបានញឹកញាប់ដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ ជាមួយនឹងការប្រមូលនូវរាល់បញ្ហាដែលជាសំនូមពររបស់ពលរដ្ឋ និងខិតខំដោះស្រាយជូនឲ្យបានឆាប់រហ័ស និងល្អប្រសើរបំផុត ដើម្បីបង្កើនទំនុកចិត្តផ្តល់ឲ្យប្រជាព
លរដ្ឋ ក្នុងការចូលរួមបោះឆ្នោតជូនគណបក្សប្រជាជន ។

ទន្ទឹមនោះលោក ប្រធានក្រុមការងារខេត្តចុះជួយឃុំ ក៏បានណែនាំឲ្យប្រធានបក្សស្រុក/ឃុំ បន្តគិតគូរឲ្យបានចប់សព្វគ្រប់ ក្នុងការត្រៀមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដែលនឹងឈានចូលមកដល់ក្នុងពេលដ៏ឆាប់ខាងមុខ ៕ ដោយ ៖ ដេង ម៉ាវិន

ads banner