រូបភាពបង្ហាញពីការបំផ្លាញផ្លូវហាវេ ដោយសាររញ្ជួយដី នៅក្នុងប្រទេសតួកគី

រូបភាពជាវីដេអូ ដែលរួមមានទាំងការថតពីលើអាកាសផង បានបង្ហាញពីផ្លូវហាយវេ នៅក្នុងប្រទេសទួកគីបានខ្ទេចខ្ទាំ ដោយសារការរញ្ជួយដី ជាការបង្ហាញខណៈចំនួនមនុស្សស្លាប់សរុបទាំងនៅតួកគី និងស៊ីរី បានកើដល់ជាង ៣៣.០០០នាក់ហើយ។

រូបភាពជាវីដេអូ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ឌី.អេជ.អេ (DHA) បានបង្ហាញពីការខូចខាតផ្លូវហាយវេមួយកន្លែង នៅក្នុងទីក្រុង កាហារ៉ាមេនម៉ារ៉ាស់ (Kahramanmaras) នៃប្រទេសទួកគី បន្ទាប់ពីប្រទេសនេះ និងប្រទេសជិតខាងរបស់តួកគី គឺប្រទេសស៊ីរីបានរងការវាយប្រហារដោយគ្រោះរញ្ជួយដី កម្រិត ៧.៨ រិចទ័រ កាលពីថ្ងៃចន្ទ ដើមសប្តាហ៍មុន។

គិតត្រឹមថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏មហន្តរាយ ដែលបានវាយប្រហារប្រទេសទួកគី និងស៊ីរីបានកើនឡើងដល់ ជាង៣៣.០០០ ហើយ ប៉ុន្តែ អង្គការសហប្រជាជាតិបានបារម្ភខ្លាំងថា តួលេខអ្នកស្លាប់ចុងក្រោយ អាចនឹងកើនឡើងទ្វេដង។

ក្រុមមន្ត្រី និងក្រុមគ្រូពេទ្យបាននិយាយថា មនុស្ស ២៩.៦០៥ នាក់បានស្លាប់ នៅក្នុងប្រទេសទួកគី និង ៣.៥៧៤ នាក់បានស្លាប់ នៅក្នុងប្រទេសស៊ីរី ពីការរញ្ជួយដីនេះ ដែលនាំឱ្យចំនួនសរុបដែលត្រូវបានបញ្ជាក់ឡើងដល់ ៣៣.១៧៩នាក់ហើយ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner