ប្រធានជំនួយ អ.ស.ប ៖ ការរញ្ជួយដីថ្មីៗនេះគឺជាព្រឹត្តិការណ៍ដ៏អាក្រក់បំផុតក្នុងរយៈពេល ១០០ឆ្នាំ
អង់ការ៉ា៖ ប្រធានជំនួយរបស់អង្គការសហប្រជាជាតិ លោក ម៉ាទីន ហ្គ្រីហ្វហ្វីត បានពណ៌នាពីការរញ្ជួយដីដ៏សាហាវ ដែលបានវាយប្រហារភាគខាងត្បូងប្រទេសតួកគី និងភាគពាយ័ព្យនៃប្រទេសស៊ីរីថា ជា “ព្រឹត្តិការណ៍ដ៏អាក្រក់បំផុតក្នុងរយៈពេល១០០ឆ្នាំនៅក្នុងតំបន់នេះ។
ថ្លែងក្នុងអំឡុងសន្និសីទសារព័ត៌មានមួយនៅខេត្ត ខារ៉ាមម៉ានម៉ារ៉ាស់ ប្រទេសតួកគី លោក ហ្គ្រីហ្វហ្វីត បានកោតសរសើរចំពោះការឆ្លើយតបរបស់រដ្ឋាភិបាលតួកគី ចំពោះគ្រោះមហន្តរាយថា ជា “វិសាមញ្ញ” ។ លោកថា អង្គការសហប្រជាជាតិក៏នឹងផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសស៊ីរីផងដែរ។
ប្រធានជំនួយអង្គការសហប្រជាជាតិរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា យើងមានផែនការច្បាស់លាស់នៅថ្ងៃស្អែក ឬថ្ងៃបន្ទាប់ ដើម្បីផ្តល់ការអំពាវនាវសម្រាប់ប្រតិបត្តិការរយៈពេល៣ខែ ក្នុងការជួយដល់ប្រជាជនតួកគី ជាមួយនឹងជំនួយមនុស្សធម៌ ហើយយើងនឹងធ្វើការងារស្រដៀងគ្នានេះសម្រាប់ប្រជាជនស៊ីរីផងដែរ៕ ប្រភព៖ រ៉យទ័រ ប្រែសម្រួលដោយ៖ ទីណា