អ្នកពាក់ព័ន្ធ ៣៨នាក់ ត្រូវឃាត់ខ្លួន ក្នុងបង្រ្កាបបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី១២ ខែកុម្ភ: ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៣៨ នាក់ ( ស្រីគ្មាន ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១៨ករណី នៅទូទំងប្រទេសកម្ពុជា កាលពីថ្ងៃ ទី ១២ ខែកុម្ភៈ ម្សិលមិញ ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ។

សូមជម្រាប់ថា ជនសង្ស័យ ទាំង ៣៨ នាក់ រួម មាន ៖ ជួញដូរ ៨ ករណី ឃាត់ ១៩ នាក់ ( ស្រី ០ នាក់ ), ដឹក ជញ្ជូន រក្សា ទុក ១ ករណី ឃាត់ ១ នាក់ ( ស្រី ០ នាក់ ), ប្រើប្រាស់ ៩ ករណី ឃាត់ ១៨ នាក់ ( ស្រី ០ នាក់ ) រួមទាំងសំភារ:មួយចំនួន ត្រូវបានប្រមូលទុកជាវត្ថុតាំង។

សកម្មភាពខាងលើ បានធ្វើនៅដប់បួនរាជធានី-ខេត្ត ក្នុងនោះ រួមមាន៖ រាជធានី ភ្នំពេញ , បាត់ដំបង, កំពង់ស្ពឺ, កណ្តាល, ក្រចេះ, កំពត, តាកែវ, ព្រះសីហនុ, ក្នុងនោះ មាន ៩អង្គភាព បាន ចូលរួម បង្ក្រាប នគរបាលទាំង ៨អង្គភាព និងកងរាជអាវុធហត្ថ ១អង្គភាព ៕

ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner