ប្រទេស ស៊ីប ជ្រើសរើសបានប្រធានាធិបតីថ្មី វ័យក្មេងបំផុត តាមរយៈការបោះឆ្នោត
អត្ថបទដោយ៖
លន់ សារ៉ាត
នីកូស៊ី៖ លោក នីកូស គ្រីស្តូឌូឡាយស៍ (Nikos Christodoulides) ចូលកាន់តំណែងជាប្រធានាធិបតីក្មេងបំផុត របស់ប្រទេសស៊ីប បន្ទាប់ពីបានឈ្នះការបោះឆ្នោត។
លោក នីកូស គ្រីស្តូឌូឡាយស៍ ប្រធានាធិបតីថ្មីរបស់ប្រទេសស៊ីប ដែលទើបជាប់ឆ្នោតថ្មី បាននិយាយ អំឡុងពិធីប្រកាសពីជួយជំនះរបស់លោក នៅរដ្ឋធានី នីកូស៊ី (Nicosia) ថា “ការព្រួយបារម្ភខ្ពស់បំផុតរបស់ខ្ញុំគឺការបញ្ចប់ការកាន់កាប់របស់ទួកគី” ដោយគេដឹងថា «ព្រំដែនភាគខាងជើងកាន់កាប់ដោយតួកគី» នៅប្រទេសស៊ីបត្រូវបានគ្រប់គ្រងដោយយោធាតួកគី ចាប់តាំងពីសម័យសង្គ្រាម ឆ្នាំ១៩៧៤។
អតីតរដ្ឋមន្ត្រីការបរទេស លោក នីកូស គ្រីស្តូឌូឡាយស៍ បានជាប់ឆ្នោតជាប្រធានាធិបតីនៃសាធារណរដ្ឋស៊ីប ដែលសជាសមាជិកមួយរបស់សហភាពអឺរ៉ុប កាលពីថ្ងៃអាទិត្យ ដោយបានក្លាយជាមេដឹកនាំក្មេងជាងគេបំផុត នៃប្រទេសជាកោះ ស្ថិតនៅតំបន់ មេឌីទែរ៉ាណេ ដែលមានអាយុ៤៩ ឆ្នាំ៕
ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ