សួនផ្កាឈូករត្ននៅមជ្ឈមណ្ឌល ស្រាវជ្រាវ និងអភិរក្សសួនកេសរកូល សុខអាន ភ្នំគូលែន កំពុងទាក់ទាញភ្ញៀវទេសចរចូលកម្សាន្ត

ខេត្តសៀមរាប៖ ផ្កាឈូករត្នដ៏ស្រស់ស្អាតដែលត្រូវបាន ក្រសួងបរិស្ថាន ដាំនៅបរិវេណ មជ្ឈមណ្ឌល ស្រាវជ្រាវ និងអភិរក្សសួនកេសរកូល(ផ្កាអ័រគីដេ) សុខអាន ភ្នំគូលែន បាននឹងកំពុងរីកស្គុះស្គាយគួរជាទាក់ទាញភ្ញៀវទេសចរចូលកម្សាន្ត និងថតផ្តិតយករូបភាពមិនចេះនឿយណាយ។

សួនផ្កា ឈូករត្ន ដ៏ស្រស់ស្អាតនេះត្រូវបានគេដាំយ៉ាងមានរបៀបរៀបរយប្រកបដោយប្រណិតភាពនៅបរិវេណមជ្ឈមណ្ឌល ស្រាវជ្រាវ និងអភិរក្សសួនកេសរកូល សុខអាន ភ្នំគូលែន ខេត្តសៀមរាប។

គិតរហូតមកដល់លពេលនេះផ្កាឈូករត្នដ៏ស្រស់ស្អាតនេះត្រូវបានទាក់ទាញភ្ញៀវទេសចរចូលកម្សាន្ត និងផ្តល់នូវអត្ថប្រយោជន៍ដល់ប្រជាសហគមន៍ក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពតាមរយៈវិស័យទេសចរណ៍ជាបន្តបន្ទាប់។

លោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ទទួលបន្ទុកមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សសួនកេសរកូល សុខអាន ភ្នំគូលែនបានបញ្ជាក់ប្រាប់ថា៖ មូលហេតុដែលក្រសួងបរិស្ថាន និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សសួនកេសរកូល សុខអាន ភ្នំគូលែន ជ្រើសរើសដាំផ្កាឈូករត្ននេះឡើង ហើយមិនជ្រើសរើសដាំផ្កាផ្សេងទៅវិញទាំងនេះដោយសារថាផ្កាឈូករត្ន មានសារៈសំខាន់ ៣យ៉ាងដែលយើងមិនអាចមើលរំលងបាន ទី១គឺ ផ្កាប្រភេទនេះវាបានផ្តល់នូវសម្រស់ជាងគេដោយសារវាមានផ្កាធំប្រកបទៅដោយភាពស្រស់ឆើតឆាយអាចទាក់ទាញភ្នែកទេសចរដែលទោះអស់កម្លាំងបែបណា ពេលបានឃើញផ្កាទាំងនេះហើយ ក៏មានអារម្មណ៍ស្រស់ស្រាយដែរ។ ហេតុនេះវាបានក្លាយជាទីទាក់ទាញដល់ភ្ញៀវទេសចរណ៍ចូលកម្សាន្ត ដើម្បីធ្វើយ៉ាងណាផ្សារភ្ជាប់រវាងទេសចរន៍និងទឹកដី ។ ទី២គឺ ដោយសារផ្កាឈូករដ្ឋបានផ្តល់នូវលំអងទាក់ទាញនូវសត្វល្អិតពិសេសសត្វឃ្មុំ ដែលសត្វទាំងអស់នេះជាអ្នកនាំលម្អងសម្រាប់ពង្រីក ក៏ដូចជាបង្កាត់ពូជដល់រុក្ខជាតិនិងដើមឈើដទៃទៀត ។ និង ទី៣ គឺដោយសារតែ គ្រាប់ផ្កាឈូករដ្ឋមានវីតាមីនច្រើន មានប្រូតេអ៊ីនខ្ពស់ និងអាចព្យាបាលជំងឺផ្សេងៗដូច្នេះហើយគោលគំនិតរបស់ក្រសួងបរិស្ថានពិសេស ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ ចង់ឃើញពលរដ្ឋដាំផ្កាឈូករដ្ឋនៅតាមផ្ទះ និងមានគ្រាប់ផ្កានេះ ហូបជាអាហារសម្រាប់បំប៉នសុខភាព ។ ផ្កាទាំងអស់នេះងាយដាំទេ យើងដាំហើយយកគ្រាប់វាមកលីងសម្រាប់ជំនួយដល់សុខភាពផង និងអាហាររូបបឋមផ្សេងៗផង។

លោកជំទាវបានមានប្រសាសន៍ថាផ្កាឈូករដ្ឋនេះត្រូវបានដាំទំហំចំនួន ២ហិកតា ហើយបើយើងមើលពីលើវិញគេនឹងឃើញរូបរាងជាអក្សរគូលែនដែលតំណាងឱ្យទីតាំងកន្លែងភ្នំគូលែនតែម្តង។សម្រាប់ផ្តាឈូករដ្ឋនេះក្នុងរយៈពេលត្រឹមតែ៣ខែគឺបានទទួលផលហើយដែរ។

គួរបញ្ជាក់ថា សូមបញ្ជាក់ថាមជ្ឈមណ្ឌលស្រាវជ្រាវ និង អភិរក្សកេសកូលសុខអានភ្នំគូលែនស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបពោលគឺស្ថិតនៅជើងភ្នំគូលែន ក្បែរ ច្រកចូលឡើងទៅ លើ រមណីយដ្ឋានខ្នងភ្នំគូលែន។មជ្ឈមណ្ឌលមួយនេះ ត្រូវបានគេរៀបចំនូវផែនការមេ១៦តំបន់ ។ក្រៅពីនេះមជ្ឈមណ្ឌលនេះ ក៏កំពុងបានប្រែក្លាយជាការបែងចែកតំបន់អភិវឌ្ឍន៍ ដូចជាការរៀបចំហេដ្ឋារចនាសម្ព័ន, ការសិក្សាស្រាវជ្រាវ, ការអប់រំផ្សព្វផ្សាយ, ការរៀបចំចិញ្ចឹមសត្វ និងយន្តការអភិវឌ្ឍន៍៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner