អាមេរិក ព្រមាន ជា ថ្មី ថា ខ្លួន នឹង ការពារ ហ្វីលីពីន ក្រោយ ចិន ធ្វើ « សកម្មភាព គ្រោះ ថ្នាក់ នៅ សមុទ្រ ចិន ខាង ត្បូង »
អាមេរិក: សហរដ្ឋ អាមេរិក បាន ព្រមាន ជា ថ្មី ថា អាមេរិក នឹង ការពារ សម្ព័ន្ធ មិត្ត ហ្វីលីពីណ របស់ ខ្លួន ប្រសិន បើ កង កម្លាំង របស់ ប្រទេស នេះ រង ការ វាយ ប្រហារ នៅ សមុទ្រ ចិន ខាង ត្បូង បន្ទាប់ ពី ឆ្មាំ ឆ្នេរ សមុទ្រ ហ្វីលីពី ន បាន ចោទ ប្រកាន់ កប៉ាល់ ឆ្មាំ សមុទ្រ ចិនថា បាន បាញ់ ឡាស៊ែរ កម្រិត យោធា ដាក់ ក្រុម នាវិក របស់ ខ្លួន ដែល ធ្វើ ឱ្យ អ្នក មួយ ចំនួន មើល មិន ឃើញ មួយ រយៈ ។
អ្នក នាំ ពាក្យ ក្រសួង ការ បរទេស អាមេរិក លោក ណេដ ផ្រាយស៍ បាន លើក ឡើង ក្នុង សេចក្ដី ថ្លែងការណ៍ ចេញ ផ្សាយ កាល ពី ថ្ងៃ ចន្ទ ថា ៖ « អាកប្បកិរិយា ប្រតិបត្តិការ ដ៏ គ្រោះ ថ្នាក់រ បស់ ចិន បាន គំរាម កំហែង ដោយ ផ្ទាល់ ដល់ សន្តិភាព និង ស្ថិរភាព ក្នុង តំបន់ រំលោភ លើ សេរីភាព នៃ ការ ធ្វើ នាវាចរណ៍ នៅ សមុទ្រ ចិន ខាង ត្បូង ដូច ដែល បាន ធានា នៅ ក្រោម ច្បាប់ អន្តរជាតិ និង ធ្វើ ឱ្យ ខូច ដល់ សណ្តាប់ ធ្នាប់ អន្តរជាតិ ដែល ផ្អែក លើ ច្បាប់ » ។ លោក បន្ត ថា ៖ « សហរដ្ឋ អាមេរិក នៅ ឈរ ជាមួយ សម្ព័ន្ធ មិត្ត ហ្វីលីពីន របស់ យើង » ។
មិន ត្រឹម តែ ប៉ុណ្ណេះ លោក ថា ការ វាយ ប្រហារ ដោយ ប្រដាប់ អាវុធ លើ កង កម្លាំង ប្រដាប់ អាវុធ កប៉ាល់ សាធារណៈ ឬ យន្តហោះ ចម្បាំង របស់ ហ្វីលីពីន រួម ទាំង ឆ្មាំ ឆ្នេរ សមុទ្រ នៅ សមុទ្រ ចិន ខាង ត្បូង នឹង រំឭក ឡើង វិញ នូវ ការ ប្តេជ្ញា ចិត្ត ការពារ គ្នា ក្រោម សន្ធិ សញ្ញា ឆ្នាំ ១៩៥១ ដែល ចែង ថា សម្ព័ន្ធមិត្ត ទាំង ២ ត្រូវ ជួយ ការពារ គ្នា ទៅ វិញ ទៅ មក ក្នុង ករណី មាន ការ វាយ ប្រហារ ពី ខាង ក្រៅ ។
លោក ផ្រាយស៍ និយាយ ថា ទង្វើ «បង្ក ហេតុ និង គ្មាន សុវត្ថិភាព » របស់ ឆ្មេរ ឆ្នេរ សមុទ្រ ចិន ជ្រៀត ជ្រែក លើ ប្រតិបត្តិការ ស្រប ច្បាប់ របស់ ហ្វីលីពីន នៅ ក្នុង និង ជុំវិញ កោះ ប៉ប្រះ ទឹក Second Thomas Shoal ។
គួរ បញ្ជាក់ ថា ឆ្មាំ ឆ្នេរ សមុទ្រ ហ្វីលីពី ន កាល ពី ថ្ងៃ ចន្ទ បាន អះ អាង ថា កប៉ាល់ ឆ្មាំ សមុទ្រ ចិន បាន បិទ ផ្លូវ និង បាញ់ ឡាស៊ែរ «កម្រិត យោធា » ដាក់ កប៉ាល់ របស់ ខ្លួន ឈ្មោះ Malapascua ដែល កំពុង ដឹក គ្រឿង ផ្គត់ ផ្គង់ ផ្សេង ៗ រួម មាន ទាំង ស្បៀង អាហារ ទៅ ឱ្យ យោធា ហ្វី លីពីន ដែល ឈរ ជើង នៅ លើ កប៉ាល់ ច្រែះ ចាប់ មួយ លើ កោះ ប៉ប្រះ ទឹក Second Thomas Shoal ក្នុង សមុទ្រ ចិន ខាង ត្បូង ដែល ចិន ទាម ទារ ថា ជា កម្ម សិទ្ធិ របស់ ខ្លួន ស្ទើរ តែ ទាំង មូល ។ ហេតុ ការណ៍ នេះ បាន កើត ឡើង តាំង ពី ថ្ងៃ ទី ០៦ កុម្ភៈ មក ម៉្លេះ ។
ហើយ បន្ថែម ពី នេះ ទៀត នៅ ថ្ងៃ អង្គារ ក្រសួង ការបរទេស ហ្វីលីពីន បាន បញ្ជូន សារ តវ៉ា ការ ទូត យ៉ាង ម៉ឺង ម៉ាត់ ទៅ កាន់ ស្ថានទូត ចិន ដោយ ថា ខ្លួន « ថ្កោល ទោស ចំពោះ ការ ឃ្លាំ មើល ការ យាយី ការ ធ្វើ សកម្មភាព យោធា ប្រកប ដោយ គ្រោះ ថ្នាក់ ការ បាញ់ ឡាស៊ែរ កម្រិត យោធា និង ការ រំខាន វិទ្យុ ទាក់ ទង ដោយ ខុស ច្បាប់ »។ ក្រសួង ថា សកម្មភាព របស់ ចិន បង្កើត ជា ការ គំរាម កំហែង ដល់ អធិបតេយ្យ ភាព និង សន្តិសុខ ហ្វីលីពីន ជា រដ្ឋ មួយ ហើយ ជា ការ រំលោភ លើ សិទ្ធិ អធិបតេយ្យ ភាព និង យុត្តាធិការ លើ តំបន់ សេដ្ឋកិច្ច ផ្តាច់ មុខ របស់ ខ្លួន ។
កន្លង មក កង កម្លាំង ទ័ព ជើង ទឹក ចិន រង ការ ចោទ ប្រកាន់ ថា បាន ប្រើ ប្រាស់ ឡាស៊ែរ កម្រិត យោធា ប្រឆាំង នឹង យន្តហោះ ចម្បាំង យោធា អូស្ត្រាលី ក្នុង ការ ល្បាត នៅ សមុទ្រ ចិន ខាង ត្បូង និង កន្លែង ផ្សេង ទៀត នៅ ប៉ាស៊ីហ្វិក ។ យ៉ាង ណា មិញ ជុំ វិញ ករណី ចុង ក្រោយ នេះ អ្នក នាំ ពាក្យ ក្រសួង ការ បរទេស ចិន លោក វ៉ាង វ៉េនប៊ីន បាន ថ្លែង កាល ពី ថ្ងៃ ចន្ទ ថា នាវា ឆ្មាំ ឆ្នេរ សមុទ្រ ហ្វីលីពីន មួយ គ្រឿង បាន ឆ្លង កាត់ ចូល ទៅ ក្នុង ដែនទឹក របស់ ចិន ដោយ គ្មាន ការ អនុញ្ញាត ។ លោក បន្ត ថា កប៉ាល់ ឆ្មាំ ឆ្នេរ សមុទ្រ ចិន បាន ឆ្លើយ តប « ប្រកប ដោយ វិជ្ជា ជីវៈ និង ដោយ មាន ការ អត់ ធ្មត់ នៅ កន្លែង នោះ ស្រប តាម ច្បាប់ របស់ ចិន និង ច្បាប់ អន្តរជាតិ » ប៉ុន្តែ លោក មិន បាន គូស បញ្ជាក់ ជុំ វិញ ការ ប្រើ ឡាស៊ែរដូច ការ ចោទ ប្រកាន់ នោះ ទេ ។
គួរ រំឭក ថា ហ្វីលីពីន ដែល បច្ចុប្បន្ន ក្រោម ការ ដឹក នាំ របស់ លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ កំពុង បង្កើន ទំនាក់ ទំនង ផ្នែក យោធា កាន់ តែ ជិត ស្និទ្ធ ជាមួយ សម្ព័ន្ធ មិត្ត អាមេរិក ចំពេល ដែល ចិន បង្កើន សកម្មភាព យោធា ក្នុង តំបន់ រួម ទាំង ការ ធ្វើ យោធា កម្ម ក្នុង សមុទ្រ ចិន ខាង ត្បូង ដែល មាន ជម្លោះ ។ ថ្មី នេះ ហ្វីលីពីន បាន អនុញ្ញាត ឱ្យ យោធា សហរដ្ឋ អាមេរិក មាន លទ្ធភាព ចូល ប្រើ ប្រាស់ មូលដ្ឋានយោធា បន្ថែម ទៀត ក្នុង ប្រទេស របស់ ខ្លួន ក្រោម កិច្ច ព្រម ព្រៀងកង កម្លាំង បំពេញ ទស្សនកិច្ច (VFA) ដែល ជា ទង្វើ ដែល ប្រទេស ចិន បាន ចោទ ប្រកាន់ ថា ធ្វើ ឱ្យ ខូច ដល់ ស្ថិរភាព ក្នុង តំបន់ និង បង្កើន ភាព តាន តឹង ៕
ដោយ:ហួន ឌីណា