មន្ត្រីជាន់ខ្ពស់អូស្ត្រាលីអះអាងពីការប្ដេជ្ញាចិត្តបន្ថែមទៀតដើម្បីប្រឆាំងការជ្រៀតជ្រែងពីខាងក្រៅ

អូស្ត្រាលី:
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូស្ត្រាលីអ្នកស្រី Clare O’Neil បាននិយាយថា រដ្ឋាភិបាលប្រទេសអូស្ត្រាលី គ្រោងនឹងដាក់ចេញនូវប្រតិបត្តិការប្រឆាំងការជ្រៀតជ្រែកពីបរទេស ដោយផ្តោតលើអ្នកនយោបាយ អ្នកសិក្សា និងអ្នកដឹកនាំតាមសហគមន៍នានា។អ្នកស្រីថ្លែងបែបនេះនៅក្នុងសុន្ទរកថាទៅកាន់និស្សិតមហាវិទ្យាល័យសន្តិសុខជាតិនៃសាកលវិទ្យាល័យជាតិអូស្ត្រាលីនៅថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៣។

អ្នកស្រី Clare O’Neil លើកឡើងថា៖« ការជ្រៀតជ្រែកពីបរទេសគឺជាការគំរាមកំហែងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសអូស្ត្រាលី។ ប្រទេសនេះកំពុងជួបប្រទះនឹង «បញ្ហាប្រឈមខ្លាំងក្លាលើផ្នែកភូមិសាស្ត្រនយោបាយ»។

អ្នកស្រីបន្ថែមថា រដ្ឋាភិបាលបរទេសប្រើឥទ្ធិលើអ្នកនយោបាយជាប់ឆ្នោត។អ្នកស្រីបាន លើកឧទាហរណ៍មួយពីសកម្មភាពទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អូស្ត្រាលីបានបញ្ឈប់សកម្មភាពរបស់អ៊ឺរ៉ុងដែលបានឃ្លាំមើលជនជាតិអ៊ីរ៉ង់នៅអូស្ត្រាលី។ អ្នកស្រីបានបន្ថែមថា ៖«ការជ្រៀតជ្រែកពីបរទេសមិនមែនមកពីប្រទេសតែមួយទេ»។

កាលពីច្បាប់ជ្រៀតជ្រែកពីបរទេស ចូលដល់សភារបស់ប្រទេសអូស្ត្រាលីនៅឆ្នាំ២០១៨។ អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Malcolm Turnbull បានលើកឡើងពីការជ្រៀតជ្រែករបស់រដ្ឋាភិបាលចិននៅក្នុងនយោបាយនិងសាកលវិទ្យាល័យអូស្ត្រាលី ដែលបង្ករឱ្យ ក្រុងប៉េកាំងខឹងសម្បារយ៉ាងខ្លាំង។

នៅថ្ងៃទី១៤កុម្ភៈអ្នកស្រីO’Neil មិនបានលើកឡើង សំដៅលើប្រទេសចិននៅក្នុងសុន្ទរកថានោះទេ។ ថ្មីៗនេះ ប្រទេសអូស្ត្រាលី និងចិនបានស្វែងរកការស្ដារទំនាក់ទំនងការទូត ខណៈដែលទីក្រុងប៉េកាំងបានចាប់ផ្តើមបន្ធូរបន្ថយប្លុកពាណិជ្ជកម្មលើធ្យូងថ្ម និងផលិតផលកសិកម្មរបស់អូស្ត្រាលី។

អ្នកស្រីO’Neil បាននិយាយថា ការជ្រៀតជ្រែកពីបរទេសមិនមែនជាសម្មតិកម្មនោះទេ។ គេមើលឃើញថាវាជាអ្វីដែលរដ្ឋាភិបាលបរទេសព្យាយាមឈ្នះលើមេដឹកនាំជាប់ឆ្នោតនិងសកម្មជនគណបក្សនយោបាយ ដើម្បីឱ្យមានការផ្លាស់ប្តូរគ្រប់បែបយ៉ាងចាប់ពីច្បាប់រៀបចំផែនការ រហូតដល់គោលនយោបាយសន្តិសុខជាតិ និងកិច្ចបរទេស។
អ្នកស្រីបានបន្ថែមថា ៖«ប្រទេសអូស្ត្រាលីនឹងមិនអត់ឱនចំពោះការណ៍ដែលរដ្ឋាភិបាលបរទេសកំពុងប្រមូលព័ត៌មានផ្ទាល់ខ្លួនអំពីអ្នកប្រឆាំងឬការឃ្លាំមើលក្រុមបាតុករដោយសន្តិវិធី(ប្រឆាំងរដ្ឋាភិបាលឬមេដឹកនាំក្នុងប្រទេសទាំងនោះ) នៅក្នុងប្រទេសអូស្ត្រាលីនោះទេ ។រដ្ឋាភិបាលនឹងធ្វើការងារបន្ថែមទៀតដើម្បីប្រឆាំងអំពើទាំងនោះ»។

មន្ត្រីជាន់ខ្ពស់រូបនេះ អះអាងថា ក្រុមការងារការជ្រៀតជ្រែកពីបរទេសតាមសាកលវិទ្យាល័យកំពុងធ្វើការជាមួយអង្គការស៊ើបការណ៍សន្តិសុខអូស្ត្រាលី (ASIO)ដើម្បីស្រាវជ្រាវករណីជ្រៀតជ្រែកពីសំណាក់បរទេសនៅតាមសកលវិទ្យាល័យនានា។អ្នកស្រីO’Neil បញ្ជាក់ថា៖«វាមិនគួរជាអាថ៌កំបាំង ឬភ្ញាក់ផ្អើលទេដែលថាសាកលវិទ្យាល័យគឺជាគោលដៅនៃការជ្រៀតជ្រែកពីបរទេសនោះ៕
ដោយ:វណ្ណ ស័ក្កិ

ads banner