កាកបាទក្រហមកម្ពុជា ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ដើម្បីគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌របស់សមាគមជាតិ អឌ្ឍចន្ទក្រហមតួកគី

អត្ថបទដោយ៖
CPA

ភ្នំពេញ:សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកាចំនួន ១០ម៉ឺនដុល្លារអាម៉េរិក ដើម្បីគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌របស់សមាគមជាតិ អឌ្ឍចន្ទក្រហមតួកគី តាមរយៈស្ថានទូតសាធារណរដ្ឋតួកគី ប្រចាំកម្ពុជា ក្នុងការជួយដល់ប្រជាពលរដ្ឋតួកគីដែលរង គ្រោះរញ្ជួយដី កាលពីថ្ងៃទី៦ ខែកុម្ភៈ កន្លងមកនេះ ។

ថវិកា នេះ ត្រូវបាន លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា នាំយកទៅជូនលោកស្រី អ៊ូឃូ ខូចាអេសហ្វេ (ÜlküKocaefe) ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព សាធារណរដ្ឋតួកគី ប្រចាំកម្ពុជា កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

តាមរយៈសាររំលែកទុក្ខរបស់សម្ដេចព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសរសេរថា ៖ «ខ្ញុំមានការតក់ស្លុត និងសោកស្ដាយជាខ្លាំងចំពោះសោកនាដកម្មនៃការបាត់បង់ជីវិត និងការបំផ្លិចបំផ្លាញយ៉ាងធំធេង ដោយការរញ្ជួយដីកម្រិត ៧.៨ រិចទ័រ បានវាយប្រហារនៅភាគខាងត្បូងនៃប្រ ទេសតួកគី និងស៊ីរី កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៣»។

លោកជំទាវបាន បន្តថា ៖ «ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមផ្ញើជូន លោកជំទាវ ឯកអគ្គរដ្ឋទូត នូវការចូលរួមរំលែកទុ ក្ខដ៏ក្រៀមក្រំ និងក្តីអាណិតអាសូរដ៏ក្រៀមក្រំបំផុត ចំពោះការបាត់បង់មនុស្សជាទីស្រលាញ់ និងក្រុមគ្រួសារជនរងគ្រោះ ដែលពេលនេះកំពុងស្រែករកជំនួយ និងឧបត្ថម្ភ ទាំងខាងស្មារតី និងបច្ចេកទេស ក្នុងកាលៈទេសៈលំបាកបែបនេះ»។
ក្នុងស្មារតីនៃសាមគ្គីភាព និងការអាណិតអាសូរយ៉ាងជ្រាលជ្រៅជាមួយប្រជាជនតួកគី រដ្ឋាភិបាល និងសមាគមជាតិ អឌ្ឍចន្ទក្រហមតួកគី កាកបាទក្រហមកម្ពុជា បរិច្ចាគថវិកា ១០ ម៉ឺនដុល្លារ ដើម្បីគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌របស់សមាគមជាតិ អឌ្ឍចន្ទក្រហមតួកគី តាមរយៈស្ថា នទូត នៃសាធារណរដ្ឋ តួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមការ លើកឡើងរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។

ទាក់ទងនឹងការ ផ្តល់ ថវិកាជួយដល់ ប្រទេសតួកគីនេះ លោក យង់ ពៅ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ថា ការផ្តល់ជំនួសថវិកាទាំងរាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា បើធៀបជាចំនួន គឺ មានទំហំតិចតួចទេ ប៉ុន្តែបើធៀបជាមួយនឹងមសមានចិត្តវិញ គឺមានទំហំធំធេងណាស់។
ត្រង់ចំណុចនេះ លោកបញ្ជាក់ថា ៖ «កម្ពុជា មាននយោបាយ សប្បុរសធម៌ ។ ជំនួយនេះ បានបង្ហាញពីសប្បុរសរបស់កម្ពុជា ដែលបានចូលរួមក្នុ ងកិច្ចការអន្តរជាតិ មិនថាឡើយតែប្រទេសតួកគីទេ គឺយើងបានចូលរួមជាមួយនយោបាយអន្តរជាតិ ដូចជាការបញ្ជូនទ័ពមួកខៀវទៅ ជួយនៅក្នុងប្រទេសដែលកំពុងជួបវិបត្តិនយោបាយ ដែលគិតមទល់ពេលនេះ មាន ទ័ពមួកខៀវកម្ពុជា ចូលរួម ជាង ៩ពាន់នាក់ហើយ»។
បើតាម លោក យង់ ពៅ ការជួយឧបត្ថម្ភជាថវិកាទៅដល់ប្រទេសតួកគីនេះ ជានយោបាយសប្បុរសធម៌ របស់កម្ពុជា ហើយកិច្ចការនេះ ត្រូវបានកម្ពុជាធ្វើតាំងពី ៣ ឆ្នាំមុនដោយ បានទទួលនាវា MS Westerdam ចូលចតក្នុង ប្រទេស កម្ពុជានា អំឡុងពេលនៃការ ផ្ទុះឡើង នូវ ការរីករាកមេរោគកូវីដ១៩ ដែលបណ្តាប្រទេសនានាគេមិនទទួល។
លោកថា ៖ «ដូច្នេះ វាអាចឆ្លុះបញ្ចាំងពីនយោបាយសប្បុរសធម៌ និងនយោបាយអ្នកដឹកនាំរបស់កម្ពុជាដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ»។
សូមរំឮកផងដែរថា កាលពី ថ្ងៃទី ៨ ខែកុម្ភៈ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បាន ចេញ សេចក្តីប្រកាសព័ត៌មាន ដោយបង្ហាញពី ក្តី រន្ធត់ នៃ សោកនាដកម្ម ដែលប្រទេស តួកគី រង គ្រោះពី រញ្ជួយ ដី កម្រិត ៧,៨ រ៉ិ ច ទ័ រ ដែល បាន កើតឡើង ឡើង នៅ ខេត្ត ភាគ អាគ្នេយ៍ នៃ ប្រទេស តួ ក គី កាលពីដើម ខែកុម្ភៈ កន្លងមកនេះ ។
ក្រសួងការបរទេសកម្ពុជា បាន បញ្ជាក់ថា ក្នុង ស្មារតី មិត្តភាព ជិតស្និទ្ធ សាមគ្គីភាព និង ចូលរួម ជួយ សម្រាល ទុក្ខលំបាករ បស់ រដ្ឋាភិបាល តួ ក គី រាជរដ្ឋាភិបាល កម្ពុជា បានសម្រេច បរិច្ចាគ វិភាគទាន ជា ទឹកប្រាក់ ចំនួន មួយ សែន ដុល្លារ អាមេរិក ជា ជំនួយ មនុស្សធម៌ ដើម្បី ជួយ ដល់ កិច្ចខិតខំ ប្រឹងប្រែង ជួយសង្គ្រោះ ។
យោង តាម សារព័ត៌មានAljazeera នៅ ថ្ងៃទី ១៤ ខែកុម្ភៈ ចំនួនអ្នកស្លាប់ពីការរញ្ជួយដីនៅប្រទេសតួកគីកាលពីសប្តាហ៍មុនបានកើនឡើងដល់ ជាង ៣៧ ០០០នាក់ហើយ ក្នុងនោះ អាជ្ញាធរតួកគីបាននិយាយថា មនុស្សចំនួន ៣១ ៦៤៣នាក់ ត្រូវបានស្លាប់ នៅក្នុងប្រទេសនេះ ចំណែក មនុស្ស ជាង ៥ ៨១៤ នាក់ ផ្សេងទៀត ស្លាប់នៅ ក្នុង ប្រទេស ស៊ីរី៕
ដោយ:យុទ្ធ វីរ:

ads banner