អង្គភាពស៊ីម៉ាក់បានទទួលម៉ាស៊ីនរាវមីនប្រភេទALISដើម្បីប្រតិបត្តិការរាវរកមីន

អត្ថបទដោយ៖
CPA

ភ្នំពេញ:រដ្ឋាភិបាល ជប៉ុន បាន ផ្តល់ ម៉ាស៊ីនរាវមីនប្រភេទ ALIS ចំនួន១២គ្រឿង ដែលគិតជាថវិកាចំនួនជិត៥០ ម៉ឺនដុល្លារអាមេរិក មកដល់ មជ្ឈ មណ្ឌល សកម្មភាព កំចាត់ មីន កម្ពុជា (ស៊ីម៉ាក់) ដែល ម៉ាស៊ីនរាវមីននេះ ជា បច្ចេកទេសថ្មីទំនើប ដំបូង គេផលិតនៅប្រទេសជប៉ុន ដើម្បីប្រតិបត្តិការរាវរកមីននៅក្នុងប្រទេសកម្ពុជា ក្នុងការឈានទៅសម្រេច ឱ្យបានតាមផែនការ «កម្ពុជាគ្មានមីន ឆ្នាំ ២០២៥»។

ឯកឧត្តម ហេង រតនា អគ្គនាយកនៃ មជ្ឈ មណ្ឌល សកម្មភាព កម្ចាត់មីន កម្ពុជា (ស៊ីម៉ាក់) បានលើកឡើង នៅ ថ្ងៃទី១៤ ខែកុម្ភៈ នេះថា ម៉ាស៊ីនរាវមីនប្រភេទ ALIS នេះ បានសិក្សាស្រាវជ្រាវជាមួយ អ្នកជំនាញ អង្គភាពស៊ីម៉ាក់អស់រយៈពេលជាង១៨ឆ្នាំ ពោលចាប់ពីឆ្នាំ២០០៦មក។ ម៉ាស៊ីនរាវមីននេះ ក៏ មានសមត្ថភាពអាចស្គែនពិនិត្យវត្ថុលោហធាតុកប់ក្នុងដី និងធ្វើការវិភាគ រូបភាព និងផ្តល់សញ្ញារលកសំឡេង ដែលជាចំណុចពិសេ សក្នុងការកំណត់អត្តសញ្ញាណវត្ថុកប់ក្នុងដី ដូចជា គ្រាប់មីន គ្រាប់មិនទាន់ផ្ទុះ ឬក៏ជាអំបែងដែកជាដើម។

ឯកឧត្តម ហេង រតនា បានថ្លែងថា ៖ «ម៉ាស៊ីនរាវមីនប្រភេទALIS ត្រូវបានរចនា និងផ្គុំឡើងដោយសហការរវាងក្រុមហ៊ុន អុីតាលី និងជប៉ុន សំដៅសំរេចបានគោលដៅបង្កើនសុវត្ថិភាពសំរាប់អ្នកបច្ចេកទេសបោសសម្អាតមីន និងបង្កើន ប្រសិទ្ធភាពប្រតិបតិ្តការ»។

ប្រធានក្រុមប្រតិបត្តិការរាវរកមីននៃអង្គការដោះមីនកម្ពុជា (CSHD) លោក ឈុន បូរ៉ា បានប្រាប់ឱ្យដឹងដែរថា ការរាវរកគ្រាប់មីន ត្រូវបានប្រើប្រាស់ផ្សេងៗគ្នា ដោយក្រុមប្រតិបត្តិករដោះមីននីមួយៗ ដោយក្រុមប្រតិបត្តិករ ខ្លះ ប្រើប្រាស់សុនខ ក្រុមប្រតិបត្តិករម៉ាស៊ីន ក្រុមប្រតិបត្តិករខ្លះ ប្រើប្រាស់កណ្តុរ និងរាវដោយបច្ចេកទេសផ្សេងៗ ប៉ុន្តែបើមានសម្ភារ បវិទ្យាទំនើប នឹងជំរុញឱ្យប្រតិបត្តិការរាវរកមីនបានលឿន និងឆាប់រហ័ស ជា ពិសេសតាមផែនការ «កម្ពុជាអស់មីន២០២៥»។
លោកបន្តថា បច្ចុប្បន្ននេះ ក្រុមប្រតិបត្តិកររបស់លោក ប្រើប្រាស់សម្ភារបច្ចេកវិទ្យារាវរកមីនចុងក្រោយ របស់ ប្រទេសអាល្លឹម៉ង់ដែរ ក្នុងការរាវរកមីននៅកម្ពុជា តែយ៉ាងណា បើអង្គភាពស៊ីម៉ាក់មានម៉ាស៊ីនរាវមីន ប្រភេទ ALIS ដែលជាម៉ាស៊ីនរាវមីនបច្ចេកទេសថ្មីទំនើបដំបូងគេផលិតនៅប្រទេសជប៉ុននេះ នឹង ជួយបង្កើនល្បឿននៃប្រតិបត្តិការរកមីននៅកម្ពុជាឱ្យមានប្រសិទ្ធភាព។

លោក ឈុន បូរ៉ា បាន ថ្លែងថា៖ «ខ្ញុំគាំទ្រ ឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាទំនើប សម្រាប់រាវរកមីននៅកម្ពុជា ដើម្បីឱ្យសម្រេចតាមផែនការ របស់រា ជរដ្ឋាភិបាល ដែលដាក់ទិសដៅ ឆ្នាំ ២០២៥ ឱ្យកម្ពុជា អស់មីន ព្រោះការ ប្រើប្រាស់បច្ចេកវិទ្យា កាត់បន្ថយហានីភ័យគ្រោះថ្នាក់ ដល់ប្រតិបត្តិករ ជាពិសេសប្រសិទ្ធិភាពនៃការរាវរកមីន ឆាប់បានឃើញ និងទាន់ពេលវេលា»។

នារសៀល ថ្ងៃទី ១៤ ខែកុម្ភៈ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន បានឯកភាពគ្នាផ្តល់ការគាំទ្រលើការហ្វឹកហ្វឺនអ្នកជំនាញដោះមីនមនុស្សធម៌នៃអង្គភាពជាតិរបស់ប្រទេសអ៊ុយក្រែន ។ នេះបើតាមការ លើក ឡើង របស់ ឯកឧត្តម ហេង រតនា លើបណ្តាញសង្គម ហ្វេសប៊ុក របស់ លោក។

ឯកឧត្តមបាន បន្តថា ផ្អែកតាមសំណើរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងការផ្តល់ការហ្វឹកហ្វឺនជូនមន្ត្រីអ៊ុយក្រែននៅកម្ពុជា នោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់ការឯកភាព ប្រយោជន៍ដើម្បីទទួលការហ្វឹកហ្វឺនផង និងមានឱកាសបានឃើញកិច្ចប្រ តិបត្តិការបោសសម្អាតមីនមនុស្សធម៌ជាក់ស្តែងនៅកម្ពុជាផងដែរ។

លោកបាន បញ្ជាក់ថា ៖ «ផ្អែកគោលការណ៍រាជរដ្ឋាភិបាល នេះ អង្គភាពស៊ីម៉ាក់ និងJICA បានជ្រើសរើសការហ្វឹកហ្វឺនម៉ាស៊ីនរាវមីនប្រភេទALIS ជូនអ្នកជំនាញបច្ចេកទេសអ៊ុយក្រែន ដែលម៉ាស៊ីនរាវមីន ALIS អាចជួយ ពង្រឹងសុវត្ថិភាព និងបង្កើនប្រសិទ្ធភាពនៃកិច្ចប្រតិបត្តិការបោ សសម្អាតមីនបានល្អប្រសើរ»៕
ដោយ: យុទ្ធ វីរ:

ads banner