ណាតូ ៖ រុស្ស៊ីបើកការវាយលុកជាថ្មីលើដែនដីអ៊ុយក្រែន

ណាតូ:អគ្គលេខាធិការអង្គការ ណាតូ(NATO )ឯកភាពចំពោះសេចក្ដីរាយការណ៍ ដែលលើកឡើងថា រុស្ស៊ីបានបើកការវាយលុកជាថ្មីលើប្រទេសអ៊ុយក្រែន ។ ការលើកឡើងនេះនៅជិតដល់ខួបមួយឆ្នាំនៃប្រតិបត្តិការរបស់កងទ័ពវិមានក្រុមឡាំង ដែលបានឈ្លានពានអ៊ុយក្រែនកាលពីចុងខែកុម្ភៈឆ្នាំមុន។

មន្ត្រីយោធាអ៊ុយក្រែនលើកឡើងថា ទាហ៊ានអ៊ុយក្រែននៅក្នុងទីក្រុងមួយនៃភាគខាងកើត ប្រទេស កំពុងឈរនៅខ្សែត្រៀមការពារការវាយប្រហារជាថ្មីពីសំណាក់កងទ័ពរុស្ស៊ី។
យោធាអ៊ុយក្រែនថាក្នុងរយៈពេលពេញ២៤ម៉ោងមកនេះ កងកម្លាំងអ៊ុយក្រែនប្រយុទ្ធនឹងកងទ័ពរុស្ស៊ីក្នុងតំបន់ Kharkiv ។សមរភូមិបើកមុខទំនងជាប្រាំកន្លែង នៅក្នុងតំបន់ Luhansk និងប្រាំមួយសមរភូមិក្នុងតំបន់ Donetsk និង Bakhmut ។
ប្រភពពីកងទ័ពអ៊ុយក្រែន និយាយកាលពីថ្ងៃចន្ទថាទាហ៊ានអ៊ុយក្រែនចេញបញ្ជាកំណត់យក ទីតាំងតំបន់មួយឈ្មោះBakhmut សម្រាបតែយោធាប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យចូល ប៉ុន្តែបើជនស៊ីវិលចង់ចូលតំបន់នោះត្រូវកាន់កាំភ្លើងជួយប្រយុទ្ធទល់នឹងកងទ័បរុស្ស៊ី។
លោក Pavlo Kyrylenko អភិបាលនៃតំបន់ Donetsk បានប្រាប់ទូរទស្សន៍ជាតិអ៊ុយក្រែនកាលពីយប់ថ្ងៃចន្ទថា តំបន់ Bakhmut ទាំងមូលត្រូវបានបាញ់ស្រោចដោយគ្រាប់កាំភ្លើងធំនិងយន្ដហោះដ្រូនរបស់កងទ័ពរុស្ស៊ី។
Bakhmut គឺជាគោលដៅចម្បងមួយសម្រាប់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។ប្រើសិនបើរុស្ស៊ីដណ្តើមយកតំបន់នេះបាន នឹងផ្តល់ឱ្យរុស្ស៊ីនូវទីតាំងថ្មីនៅក្នុងតំបន់ Donetsk ហើយក៏ជាជ័យជម្នះលើសមរភូមិប្រយុទ្ធដំបូងគេបង្អស់ដែរចាប់ពីចាញ់ដៃទ័ពអ៊ុយក្រែនជាប់ៗគ្នាក្នុងរយៈពេលប៉ុន្មានខែចុងក្រោយមកនេះ។

កងទ័ពរុស្ស៊ីកំពុងកាន់កាប់ផ្នែកខ្លះនៃតំបន់ Donetsk និង Luhansk ដែលជាបេះដូងឧស្សាហកម្មរបស់អ៊ុយក្រែន។រុស្ស៊ីតែងតែស្រម៉ៃចង់លេបតំបន់នេះទាំងមូល។
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប្រ៊ុចសែលថា ៖«យើងដឹងពីរបៀបដែលពួកគេ(រុស្ស៊ី)កំពុងបញ្ជូនកងទ័ពកាន់តែច្រើន អាវុធកាន់តែច្រើន សមត្ថភាពកងទ័ពវាយប្រហារកាន់តែខ្លាំង»។
ក្រសួងការពារជាតិអង់គ្លេសបាននិយាយកាលពីថ្ងៃអង្គារថា ការវាយប្រហាររបស់រុស្ស៊ីលើ Bakhmut ធ្វើឡើងដោយទាហានស៊ីឈ្នួលរបស់ក្រុម Wagner។ជាលទ្ធផលក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ សង្គ្រាមលើកនេះទទួលផលតិចតួចនៅភាគខាងជើងជាយក្រុង Bakhmut ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា កងកម្លាំងរុស្ស៊ីកំពុងព្យាយាមឡោមព័ទ្ធ Bakhmut ។លោក Zelenskyy បាន និយាយ ក្នុង សុន្ទរក ថា ៖ « សូម អរគុណ ដល់ ទាហាន របស់ យើង ទាំងអស់ ដែល រារាំងកងទ័ពរុស្ស៊ីមិនឱ្យកាន់កាប់តំបន់ Bakhmut៕
ដោយ:វណ្ណ ស័ក្តិ

ads banner