ឯកឧត្តម លី ធុជ៖ ប្រទេសអាល្លឺម៉ង់នឹងបន្តគាំទ្រលើការងារបោសសំអាតមីននៅកម្ពុជា ស្រប តាម ទស្សន:វិស័យ កម្ពុជាគ្មាន មីន ឆ្នាំ ២០២៥

អត្ថបទដោយ៖
CPA

ភ្នំពេញ;មន្រ្តីជាន់ខ្ពស់អាជ្ញាធរមីន កម្ពុជា បាន ថ្លែង ឱ្យ ដឹងកាល ពី ថ្ងៃទី ១៤ ខែកុម្ភៈ ថា ប្រទេស អាល្លឺម៉ង់នឹង បន្ត គាំទ្រ លើការងារ បោសសំអាតមីននៅ ក្នុង ប្រទេសកម្ពុជាស្រមតាម ទស្សនវិស័យ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ឱ្យអស់មីន ត្រឹម ឆ្នាំ ២០២៥។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បាន ថ្លែង ដូចនេះ ក្នុងពេល ចូល រួម អម ដំណើរ ឯកឧត្តម ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតីសហព័ន្ធអាល្លឺម៉ង់ និងលោកជំទាវទស្សនាតំបន់ប្រតិបត្តិការបោសសម្អាតមីន នៅភូមិប្រាសាទចារ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប របស់អង្គការហេឡូត្រាស់។

នា ឱកាសនោះ ក្នុងនាម រាជរដ្ឋាភិបាល កម្ពុជា ឯកឧត្តម លី ធុជ បាន ស្វាគមន៍ យ៉ាង កក់ក្ដៅ និង ថ្លែងអំណរគុណដល់ឯកឧត្តម ប្រធានាធិបតី និង លោកជំទាវដែលបានចំណាយពេលមកទស្សនកិច្ចចម្ការមីន ប្រកបដោយអត្ថន័យយ៉ាងធំធេង ដែ ល ឆ្នាំ២០២៣នេះ ប្រទេសអាល្លឺម៉ង់ បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។
ឯកឧត្តម លី ធុជ មានប្រសាសន៍ថា ៖ «ខ្ញុំ សូមថ្លែងអំណរគុណដល់រដ្ឋាភិបាល និង ប្រជាជន អាល្លឺម៉ង់ ដែលបានចូលរួមដល់ការងារបោសសម្អាតមីនមនុស្ស ធម៌ ដល់ អង្គការ Halo Trust ។ ចាប់តាំងពីឆ្នាំ២០១៦ ប្រទេស អាល្លឺម៉ង់ បាន ផ្តល់ ថវិកា ចំនួនជាង ១៧ លាន អ៉ឺរ៉ូ បានយកបោសសម្អាតមីនក្នុងទំហំផ្ទៃដីបានជាង ២៣ គីឡូម៉ែត្រក្រឡា ស្មើនឹង ៥៧៨ ចម្ការមីន និងមានទទួលផលជាង ១៣ ម៉ឺននាក់»។

ជាមួយ គ្នា នេះ ប្រទេស អាល្លឺម៉ង់ ក៏ ធ្លាប់ បាន ផ្តល់ ការ គាំទ្រ ការ ងារ បោសសម្អាត មីន ដល់ អង្គភាព ស៊ីម៉ាក់ ចាប់ តាំង ពី ឆ្នាំ ១៩៩៩ នូវ ថវិកា ជាង ១៩ លាន ដុល្លារអាមេរិក ដោយ បាន រំដោះ ផ្ទៃដី មាន មីន ប្រមាណ ជា ៣០ គីឡូម៉ែត្រ ក្រឡា ។ លោក លី ធុជ បញ្ជាក់បន្ថែម។
ថ្លែង ប្រាប់អ្នកសារព័ត៌មាន នាពេលនោះដែរ ឯកឧត្តម លី ធុជ បានបញ្ជាក់ថា ក្នុង ឱកាស នោះ ក្នុង សម្តេច តេជោ នា យករដ្ឋមន្ត្រី លោកបានស្នើសុំឱ្យ ប្រទេសអាល្លឺម៉ង់ បន្តជួយគាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជាឲ្យអស់ត្រឹមឆ្នាំ២០២៥។ ឯកឧត្តមប្រធានាធិបតី អាល្លឺម៉ង ក៏ បាន មាន ប្រសាសន៍ ថា នឹង បន្តគាំទ្រការងារ បោសសម្អាត មីន ស្រប តាម ទស្សនវិស័យ របស់ សម្តេច តេជោ នាយករដ្ឋមន្ត្រី កម្ពុជា គ្មាន មីន ឆ្នាំ ២០២៥»។

ឯកឧត្តមបាន បន្តថា ការទស្សនកិច្ច របស់ ឯកឧត្តមប្រធានាធិបតីអាល្លឺម៉ង់នៅកម្ពុជានាពេលនេះគឺពិតជាមាន សារៈសំខាន់ ដែលអាចចាត់ទុក ថាជាប្រវត្តិសាស្រ្តដែលគាត់បានមក ដល់ ផ្ទាល់នៅចំការមីននៅខេត្តសៀមរាបនេះ ដែលប្រទេសអាល្លឺម៉ង់បានជួយ ជាច្រើនក្នុង វិស័យមីននេះ នៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា ៖ «ការទស្សនកិច្ចនេះពិតជាមានសារៈសំខាន់ ក្នុងការលើកទឹកចិត្ត និង ផ្តល់នូវ ព័ត៌មានបន្ថែម ដើម្បី ប្រទេសអាល្លឺម៉ង់ ចូលរួម គាំទ្របន្ត លើការងារបោសសំអាត គាំទ្រទស្សនវិស័យ របស់ សម្តេចតេជោ យើងដែល លោកចង់ឃើញប្រទេសកម្ពុជាអស់មីននៅឆ្នាំ ២០២៥នេះ»។

អង្គការហេឡូត្រាស្ត (HALO Trust Cambodia) នៅកម្ពុជា បាន លើកឡើងតាមរយៈ បណ្តាញសង្គមហ្វេសប៊ុក នៅ រសៀលថ្ងៃទី១៤ ខែកុម្ភៈថា អង្គការមានកិត្តិយសដ៏ឧដុង្គឧត្តម្ភ ដែលបានទទួលស្វាគមន៍ ឯកឧត្តម Frank-Walter Steinmeier ប្រធានាធិបតីសហព័ន្ធអាល្លឺម៉ង់ និងលោកជំទាវ Elke Büdenbender។

ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបត៏និងលោកជំទាវទៅកាន់ទីនោះអមដំណើរដោយសមាជិករដ្ឋសភារបស់សហព័ន្ធអាល្លឺម៉ង់, ឯកឧត្តម សាយ សំអាលើ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម លី ធុជ អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា។

អង្គការហេឡូត្រាស្ត នៅក្នុងខេត្តសៀមរាប
បានបញ្ជាក់ថា រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់អាល្លឺម៉ង់ បានផ្តល់ថវិកាជំនួយដល់ប្រតិបត្តិការបោសស ម្អាតមីនរបស់អង្គការហេឡូត្រាស្ត ចាប់ពីឆ្នាំ ២០១៦ ។
សូមបញ្ជាក់ផងដែរថា នៅក្នុង ឆ្នាំ ២០២៣ នេះ កម្ពុជា នឹង មាន ខេត្ត ចំនួន ១៨ ខេត្ត ដែល ត្រូវ ប្រកាស ជា ខេត្ត អស់ មីន ហើយ សម្រាប់ គោលដៅ ទៅ ពេល ខាងមុខ ទៀត គឺ នៅសល់ ជាង ២៣៧ គីឡូម៉ែត្រ ក្រឡា សម្រាប់ ធ្វើការ បោសសម្អាត មីន ឆ្នាំ ២០២៤ និង ២០២៥ ដែល កម្ពុជា ត្រូវការ ថវិកា ប្រមាណ ជា ៧០ លាន ដុល្លារ អាមេរិក ដើម្បី បញ្ចប់ គ្រាប់មីន ឱ្យ អស់នៅឆ្នាំ ២០២៥ ៕
ដោយ:នាង សុគន្ធា

ads banner