ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តណែនាំកុំអោយលោកអ្នកយកចិត្តទុកដាក់នឹង រឿងរ៉ាវតូចតាច សូម្បីតែភាពបរាជ័យក៏អាចប្រែក្លាយទៅជាជោគជ័យវិញបាន គឺលោកអ្នក គ្រាន់តែត្រូវជឿជាក់ទៅជោគវាសនារបស់ខ្លួនឯង។ ក្នុងនោះ នៅរវាងចុងខែរនោចនេះ លោកអ្នកនឹងអាចដោះស្រាយភាពរអាក់រអួល និងចំណុចអវិជ្ជមានទាំងឡាយចេញពីគន្លង ផ្លូវរបស់អ្នក។ ក្នុងនោះ សូមជ្រើសរើសមនុស្សដែលជិតស្និទ្ធនឹងអ្នកដើម្បីធ្វើការពិភាក្សាសុំ យោបល់។ លើសពីនេះ លោកអ្នកក៏អាចប្រើប្រាស់ពេលវេលាថ្ងៃនេះដើម្បីរៀបចំគម្រោង ផែនការសម្រាប់ថ្ងៃខាងមុខ។ ហើយនៅរវាងពេលល្ងាចអ្នករំពឹងថាបានដំណឹងរីករាយ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តណែនាំលោកអ្នកអោយរងចាំទទួល ដំណឹងដ៏ភ្ញាក់ផ្អើល។ វាទំនងជាទទួលបានការផ្តល់ជូនដ៏គួរអោយទាក់ទាញទាក់ទងទៅនឹង ការរងារ ឬជីវិតផ្ទាល់ខ្លួន។ ជាការពិតណាស់ អ្នកនឹងត្រូវការពេលវេលាដើម្បីគិត ប៉ុន្តែកុំ ពន្យាពេលជាមួយនឹងចម្លើយ។ រយៈពេលនេះសុខភាពរបស់អ្នកក៏ហាក់មានភាពអន់ថយ បន្តិចដែរ ដូច្នេះក៏សូមរងពេលសម្រាក និងតាមដានសុខភាពប្រចាំ។ ក្រៅពីនេះ សម្រាប់ ជីវិតផ្ទាល់ខ្លួន លោកអ្នកនឹងទទួលបានការផ្លាស់ប្តូរដ៏រីករាយ។ លើសពីនេះ លោកអ្នកមាន អារម្មណ៍សេរីក្នុងការពិភាក្សាចរចា ពីព្រោះសំណាងកំពុងស្ថិតនៅខាងលោកអ្នក។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ នៅក្នុងថ្ងៃនេះបញ្ហាចំពោះមុខកន្លងមកត្រូវបានដោះស្រាយ ចេញពីអាជីព និងផ្លូវជីវិត។ ប៉ុន្តែលោកអ្នកក៏អាចស្ថិតនៅក្នុងដំណាក់កាលដែលមាន អារម្មណ៍ស្រពិចស្រពិលផងដែរ។ ហេតុនេះ ព្យាយាមស្វែងរប្រភពមានដើម្បីអោយអ្នកមាន គ្រឹះគ្រប់គ្រាន់ដើម្បីអនុវត្តការងារ និងធ្វើការសម្រេចចិត្ត។ ក្នុងនោះ សម្រាប់ទំនាក់ទំនងសូម ព្យាយាមសម្របសម្រួលបន្ថែម ប៉ុន្តែក៏មិនគួរធ្វើអោយមានការភ្ញាក់ផ្អើលពេកដែរ។ ក្រៅពី នេះ បើទោះបីជាថ្ងៃនេះមិនមានហេតុផលអ្វីធំដុំអោយអ្នកព្រួយបារម្ភក៏ដោយ ក៏សូមគ្រប់ គ្រងពាក្យសំដី អាកប្បកិរិយា មានសុជីវធម៌ និងរួសរាយរាក់ទាក់ជាមួយនឹងអ្នកនៅជុំវិញ។

ឆ្នាំថោះ                            

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តសម្រាប់ថ្ងៃនេះផ្តល់ដំបូន្មាន ដល់អ្នកកុំអោយព្រងើយកន្តើយនឹងសំឡេងខាងក្នុងរបស់អ្នកខ្លួនឯង។ តាមរយៈចំណេញ ដឹង និងបទពិសោធន៍ គឺលោកអ្នកនឹងអាចយល់ដឹងអំពីបញ្ហា និងករណីផ្សេងៗបានល្អ។ បើ ទោះបីជាយ៉ាងនេះក្តី លោកអ្នកដែលប្រកបអាជីវកម្ម មិនគួរំពឹងទៅលើភាពជោគជ័យខ្លាំង ពេកទេ។ ធ្វើយ៉ាងណារៀនសូត្រពីស្ថានភាពនៅជុំវិញខ្លួន ប្រើប្រាស់គម្រោងផែនការជានិច្ច ហើយកាន់តែប្រសើរទៀតនោះ សូមមានការស៊ូទ្រាំ និងគ្រប់គ្រងការគិត ឬអារម្មណ៍ជា ពិសេស។  ក្រៅពីនេះ សូមចងចាំថា ភាពភ័យខ្លាចនឹងធ្វើអោយអ្នកក្លាយទៅជាជនរងគ្រោះ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះស្ថានភាពទូទៅរបស់អ្នកមានភាពប្រែ ប្រួលយ៉ាងខ្លាំង ហើយស្ថានភាពនេះមិនគួរជឿទុកចិត្តនោះទេ។ អាស្រ័យហេតុនេះសូមមាន ភាពអត់ធ្មត់ និងស្ងប់ស្ងាត់ បញ្ហាដែលអ្នកនឹងជួបប្រទះក្នុងថ្ងៃនេះគឺជាបញ្ហាបណ្តោះអាសន្ន នោះទេ ដូច្នេះសូមកុំមានការព្រួយបារម្ភខ្លាំងពេក អ្វីៗនឹងអាចដោះស្រាយបានក្នុងរយៈ ពេលដ៏ខ្លីខាងមុខនេះ។ លើសពីនេះ សូមមានការប្រុងប្រយ័ត្នចំពោះការបំពេញការងារ ឬ ធ្វើការសម្រចចិត្តដោយខ្លួនឯង ពីព្រោះហានិភ័យ និងភាពភ្លាំងភ្លាត់អាចនឹងកើតមានដោយ ងាយ ហើយជាពិសេសវានឹងអាចប៉ះពាល់ខ្លាំងដល់ការធ្វើទំនាក់ទំនងផងដែរ។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ នៅក្នុងថ្ងៃនេះស្ថានភាពរបស់អ្នកនឹងមានការ ប្រែប្រួលយ៉ាងខ្លាំង​ ដូច្នេះសូមត្រៀមខ្លួនអោយបានគ្រប់ករណី។ អ្នកគួរចាប់ផ្តើមធ្វើការងារ ទៅតាមគម្រោងដែលខ្លួនបានរៀបចំ រាល់ការផ្លាស់ប្តូរប្រហែលជាមិនសូវជាល្អប្រសើរនោះ ទេ ដូច្នេះយកល្អគួរកំណត់អ្វីៗអោយនៅដដែលសិនទើបល្អប្រសើរជាង។ ក្នុងនោះ ក៏មិនគួរ ធ្វើការសន្មត់ចំពោះស្ថានការណ៍ណាមួយឡើយ បើអ្នកមិនយល់ដឹងអំពីវា មិនគួរធ្វើជាដាច់ ខាត។ ក្រៅពីនេះ​ មានទំនាក់ទំនងមួយចំនួនមិនសូវល្អប្រសើរនោះទេ អ្នកអាចមានមនុស្ស កំពុងចាំមើលបំណាំ ប៉ុន្តែក្នុងកាលទេសខ្លះក៏គួរស្វែងយល់ផងដែរ ពីព្រោះការរិះគន់ក្នុង នៃស្ថាបនាអាចមានប្រយោជន៍ខ្លាំង។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។​ កិច្ចការងាររបស់អ្នកកំពុងដំណើរការទៅល្អគួរ អោយចាប់អារម្មណ៍ បើទោះបីជាអ្នកមិនទាន់បានអំណោយផលដែលគួរអោយភ្ញាក់ផ្អើលក៏ ដោយ។ ក្នុងថ្ងៃនេះមានស្ថានភាពជាច្រើនមិនអាចទាញទុកបាន ហេតុនេះក៏សូមមានការ ប្រុងប្រយ័ត្នមុន។ ចំពោះកិច្ចការងាររបស់លោកអ្នកមិនត្រូវបោះបង់ចោលនោះទេ បើទោះបី ជាក្នុងកាលទេសណាក៏ដោយ។ ព្យាយាមបំពេញការងារតែមួយ ហើយអោយបានច្បាស់ លាស់ ធ្វើយ៉ាងណាកុំអោយភាពស្មុគ្រស្មាញរបស់ការងារនាំទៅដល់ការបង្អាក់លទ្ធផល សម្រេចចុងក្រោយ។ ក្រៅពីនេះ បញ្ហាសុខភាពរបស់អ្នកកំពុងរងផលប៉ះពាល់ ហេតុនេះ រកពេលវេលាសម្រាក និងថែទាំសុខភាព។  

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ នៅក្នុងថ្ងៃនេះស្ថានភាពជីវិត និងអាជីពរបស់ អ្នកនឹងមានការផ្លាស់ប្តូរទៅរកភាពល្អប្រសើរបំផុត។ អាស្រ័យហេតុនេះ សូមកុំស្ទាក់ស្ទើរ ជាមួយនឹងការចុះហត្ថលេខា ការសម្រេចចិត្តសហការ និងការបោះជំហានថ្មីចំពោះកិច្ចការ ងារដែលអ្នកប៉ងប្រាថ្នា។ រាសីថ្ងៃនេះបើកចំហរចំពោះអ្វីដែលថ្មី ហើយងាយស្រួល ដូច្នេះធ្វើ យ៉ាងណាមានភាពរហ័សរហួនចាប់យកឳកាសនេះអោយបានលឿន។ លើសពីនេះ លោក អ្នកនឹងមានការធ្វើដំណើរសម្រាប់បេសកកម្មការងារ ហេតុនេះសូមរៀនសូត្រ និងរៀបចំ ការងាររបស់អ្នកអោយបាននៅក្នុងដៃជានិច្ច។ ដោយឡែក បើទោះបីជាគ្មានហេតុផល សម្រាប់ភាពរីករាយក្តី ក៏ច្បាស់ណាស់ថាសំណាងស្ថិតនៅខាងលោកអ្នក។  

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងជួបស្ថានាការណ៍ដែលគួរអោយ ចាប់អារម្មណ៍នៅក្នុងអាជីព។ ចំណែកភាពវិជ្ជមាននៅរវាងទំនាក់ទំនងការងារគឺមានពេញ បរិបូណ៍ ប៉ុន្តែប្រហែលជាអ្នកមិនចាំបាច់ត្រូវធ្វើការផ្លាស់ប្តូរស្ថានភាពណាមួយនោះទែ ពីព្រោះស្ថានភាពបច្ចុប្បន្នកំពុងតែអោយផលយ៉ាងប្រសើរ។ ទាំងនេះមិនមានន័យថា អ្នក មិនអាចធ្វើការផ្លាស់ប្តូរនោះទេ ការផ្លាស់ប្តូរគឺអាចធ្វើទៅបាន។ ក្នុងនោះ សូមចងចាំថាមិន មែនអ្វីៗគ្រប់យ៉ាងដែលកើតឡើងនៅក្នុងថ្ងៃនេះធ្វើអោយអ្នកមានភាពរីករាយនោះទេ ប៉ុន្តែ បទពិសោធន៍ល្អក៏នឹងផ្តល់ជូនលោកអ្នកបន្ថែមសម្រាប់ជាទុន។ ក្រៅពីនេះ ប្រសិនបើអ្នក នឹងធ្វើដំណើរគឺគ្មានបញ្ហាចោទនោះទេ។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ស្ថានភាពការងាររបស់អ្នកកំពុងស្ថិតនៅ លើចំណុចដែលរីកចម្រើនបំផុត។ លោកអ្នកអាចបំពេញក្តីប្រាថ្នារបស់ខ្លួនបាន បើទោះបី ជានោះការមហិច្ចតាធំដុំយ៉ាងណាក្តី។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកកុំអោយអង្គុយ នៅកន្លែងដដែល ធ្វើសកម្មភាពអោយបានរស់រវើក ពីព្រោះអ្នកនឹងមានលាភសំណាង ព្រម ទាំងឳកាសច្រើនសម្រាប់អនាគតអាជីព។ សូមបើកចិត្តអោយទូលាយក្នុងការធ្វើទំនាក់ទំនង ហើយត្រូវមានអារម្មណ៍សេរីក្នុងការចែករំលែកបទពិសោធន៍ និងចំណេះជំនាញទៅមនុស្ស នៅក្នុងក្រុមការងារជាមួយគ្នា។ ក្រៅពីនេះ កុំរំពឹងអំណោយពីវាសនា ព្យាយាមផ្លាស់ប្តូរឪ្យ បានកាន់តែប្រសើរឡើង។  

 ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងមានព្រឹត្តិការណ៍ដែលគួរអោយចាប់អារម្មណ៍ ជាច្រើនបានកើតឡើងក្នុងជីវិត។ អាស្រ័យហេតុនេះ សូមធ្វើតាមបំណងប្រាថ្នារបស់ខ្លួនអ្នក វាដល់ពេលហើយដែលអ្នកត្រូវបោះជំហានសម្រាប់រកវឌ្ឍនភាពអាជីព។ ប៉ុន្តែបើទោះបីជា យ៉ាងណាក៏ដោយសូមចាប់អារម្មណ៍នឹងគំនិតរបស់មនុស្សនៅជុំវិញខ្លួន ព្រមទាំងសមាជិក ក្រុមគ្រួសារផង។ ចំពោះលោកអ្នកដែលជាអាជីកររំពឹងថាទទួលបានប្រាក់ចំណេញច្រើន អតិថិជនល្អ ព្រមទាំងដៃគូសហការដែលមានភាពស្មោះត្រង់។ ក្នុងនោះ ប្រសិនបើអ្នកនឹង ធ្វើការពិភាក្សា ចរចា ឬដោះស្រាយបញ្ហាតូចធំគឺអាចធ្វើទៅបានដោយសន្តិវិធី និងត្រឹមត្រូវ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកមានដំណើរការល្អប្រសើរ ប៉ុន្តែបញ្ហាដែលនៅចំពោះមុខមិនទាន់អាចដោះស្រាយបានរួចរាល់នៅឡើយទេ។ ក្នុងនោះ ក៏សូមត្រៀមខ្លួនសម្រាប់ភាពភ្ញាក់ផ្អើលផងដែរ។ ជាទូទៅលោកអ្នកមិនអាចមានអំណាចទៅ លើព្រឹត្តិការណ៍ដែលអាចនឹងកើតឡើងនេះទេ ដូច្នេះសូមព្យាយាមសម្របខ្លួនអោយបាន កាន់តែច្រើន។ ក្នុងករណីដែលអ្នកចង់ផ្លាស់ប្តូរទីកន្លែងការងារគឺអាចធ្វើទៅបានដោយ ងាយស្រួល។ ចំណែកដំណើរផ្សងពេ្រងលើអាជីព​ និងកិច្ចសហការជាដើមគឺអាចធ្វើបាន។ ក្រៅពីនេះ លោកអ្នកអាចមានផលប៉ះពាល់ផ្នែកសុខភាព ពិសេសទាក់ទងនឹងអាហាររូបត្ថម្ភ តែម្តង។  

ចំណាំៈឆ្នាំទាំង៤ ជូត មមែ រកា ច រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកអាចធ្វើការសហការ ការបោះទុន និងការចាប់ផ្តើមរាល់កិច្ចការថ្មីៗទាំងឡាយ។ ផលលាភជាមាសប្រាក់ ទ្រព្យសម្បតិ្ត និងឳកាសកំពុងកើនឡើង។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner