ខេត្តស្ទឹងត្រែងទទួលបានគម្រោងអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលថ្មីមួយគឺ ទីលានទុកដាក់សំរាម ដែលមានតម្លៃជិត ជិត ៥លានដុល្លារ បច្ចុប្បន្នសម្រេចការសាងសង់បានជាង ៤០ភាគរយហើយ

ខេត្តស្ទឹងត្រែង ៖ ទីលានចាក់សំរាមថ្មីស្ថាបនាបាន ៤០%ហើយ ដែលសមិទ្ធិផលថ្មីនេះ នឹងធ្វើឲ្យផ្នែកបរិស្ថានបានល្អប្រសើរនៅពេលខាងមុខ បន្ទាប់ពីខេត្តស្ទឹងត្រែងមានទី
លានចាក់សំរាមបានត្រឹមត្រូវ ។

ក្នុងឱកាសអញ្ជើញពិនិត្យទីតាំងទីលានចាក់សំរាមក្រុងស្ទឹងត្រែង ខណៈកំពុងសាងសង់នៅ ភូមិអូរត្រែល ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី
១៤កុម្ភៈ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា ខេត្តស្ទឹងត្រែងទទួលបានគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលថ្មីមួយគឺទីលានទុកដាក់សំរាម ។

សូមបញ្ជាក់ថាៈ ទីលានទុកដាក់សំរាមក្រុងស្ទឹងត្រែងសាងសង់លើផ្ទៃដីជាង ២០ហិកតា នៅក្នុងស្រុកថាឡាបរិវ៉ាត់ អាចផ្ទុកសំរាមបានជាង ១ម៉ឺន៥ពាន់ម៉ែត្រការ៉េ និងអាងប្រព្រឹត្តិកម្មចំនួន៤ រួមនិងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធផ្សេងៗជាច្រើនទៀតដែលគម្រោងសាងសង់ត្រូវចំណាយថវិកាជិត ៥លានដុល្លារសហរដ្ឋអាមេរិក ៕ ដោយ ៖ ដេង ម៉ាវិន

ads banner