សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យកីឡាករ-កីឡាការិនី ព្យាបាល របួស ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យជាតិតេជោសន្ដិភាព

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឱ្យ ក្រសួង សុខាភិបាលរៀបចំគ្រែចន្លោះពី ១០០ ទៅ ២០០គ្រែ នៅមន្ទីរពេទ្យ ជាតិ តេជោសន្ដិភាព សម្រាប់ព្យាបាលកីឡាករ-កីឡាការិនី ដែលរងរបួស ដោយសារការប្រកួត ដោយឥតគិតថ្លៃ និងមានឯកទេសគ្រប់ គ្រាន់ ស្របតាមស្ថានភាពរបួស ។នេះបើយោងតាមការប្រកាសលើ បណ្ដាញសង្គម ផ្លូវការរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «កន្លងមកបងប្អូនកីឡាករ-កីឡាការិនីមួយចំនួនបានរងរបួសដោយការប្រកួតសេសកីឡាបាល់ទាត់និងប្រដាល់។ ក្រោយត្រូវរបួសបងប្អូនជួបការលំបាកក្នុងការព្យាបាលនៅ តាម មន្ទីរពេទ្យរដ្ឋ និងឯកជនដោយរាប់ទាំងការលំបាកលើថវិកា លើការព្យាបាល ផង ដែលជាញឹកញាប់ ភរិយាខ្ញុំបានផ្តល់នូវការឧបត្ថម្ភសម្រាប់ការព្យាបាល ចំពោះកីឡាករប្រដាល់មួយចំនួនផងដែរ» ។

សម្ដេរចតេជោបន្តថា «ដោយមើលឃើញនូវការលំបាកបែបនេះ ព្រឹកនេះ ខ្ញុំបានពិភាក្សាជាមួយឯកឧត្តម ម៉ម ប៊ុនហេង និងលោកជំទាវយក់ សម្បត្តិ ដើម្បីរៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ-កីឡាការិនី នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលមានចំនួនគ្រែពី ១០០ទៅ ២០០គ្រែ។ ការព្យាបាលមិន តម្រូវឱ្យ មានការបង់ប្រាក់ និងត្រូវមានឯកទេសគ្រប់គ្រាន់ស្របតាម ស្ថានភាព របួស។

សូមក្រសួងសុខាភិបាលរៀបចំឱ្យបានឆាប់ដែលនិងអាចចូលរួមផងដែរដល់ការប្រកួតស៊ីហ្គេមនាពេលខាងមុខ» ។ ជាមួយការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ចំពោះសុខទុក្ខរបស់កីឡាករ-កីឡាការិនី កម្ពុជានេះ សង្ឃឹមថា កីឡាករ-កីឡាការិនីទាំងអស់ នឹងទទួលយ កនូវសេវាព្យាបាល នៅមន្ទីរពេទ្យនេះ ដោយការពេញចិត្ត ៕
ដោយ៖ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner