រដ្ឋបាលខេត្តកណ្ដាល រៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការនូវបណ្ណាល័យ នៃក្ដីស្រឡាញ់ក្នុងស្រុកខ្សាច់កណ្ដាល

កណ្ដាល ៖ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកណ្ដាល បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវបណ្ណាល័យនៃក្ដីស្រឡាញ់ នៅ អនុវិទ្យាល័យ ហ៊ុន សែន រកាជន្លឹង ស្ថិតនៅឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ក្រោមវត្តមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសហគមគ្រូពេទ្យស្ម័គចិត្តយុវជនសម្តេចតេជោ (TYDA) ដោយមានការចូលរួមពី ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ។

នាឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអបអរសាទរ ចំពោះសមិទ្ធផលថ្មីសម្រាប់ស្រុកខ្សាច់កណ្ដាល និងបានថ្លែងអំណរ គុណដល់សប្បុរសជននានា ដែលបានលះបង់ថវិកាផ្ទាល់ខ្លួនរួមគ្នា កសាងបណ្ណាល័យថ្មី មួយខ្នងនេះឡើង សម្រាប់សិស្សានុសិស្សបាន សិក្សារៀនសូត្រ និងស្រាវជ្រាវបង្កើនចំណេះដឹងឱ្យកាន់តែទូលំទូលាយ បន្ថែមទៀត។

លោកជំទាវ បានបន្តថា បណ្ណាល័យនេះគឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍លើវិស័យអប់រំ នៅក្នុងស្រុក ខ្សាច់កណ្ដាល ។ លោកជំទាវ បានលើកទឹកចិត្តដល់សិស្សានុសិស្ស សូមខិតខំរៀនសូត្រ កុំបោះបង់ ការសិក្សា ត្រូវបន្តរៀនឱ្យបានខ្ពង់ខ្ពស់ ត្រូវមានមានសីលធម៌ និងគុណធម៌៕

សូមបញ្ជាក់ថា បណ្ណាល័យនៃក្តីស្រឡាញ់ បានចាប់ផ្តើមកសាងឡើង ក្នុងខែវិច្ឆិកា ឆ្នាំ២០២០ និងបញ្ចប់ការសាងសង់ ក្នុងខែមករា ឆ្នាំ ២០២១ ដោយបានបំពាក់គ្រឿងសង្ហារឹម សម្ភារ និងសៀវភៅជាច្រើនមុខទៀត ដើម្បីបម្រើដល់ការសិក្សា ស្រាវជ្រាវរបស់សិស្សផងដែរ៕
ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner