កម្ពុជារកចំណូលបានជិត១៣០លានដុល្លារពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនិងកំពងផែភ្នំពេញ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖កម្ពុជារកចំណូលបានជិត១៣០លានដុល្លារពីកំពង់ផែស្វយ័ត ក្រុងព្រះសីហនុនិងកំពងផែភ្នំពេញ។នេះបើតាមរបស់រដ្ឋមន្ត្រីក្រ សួង សាធារណការនិងដឹកជញ្ជូន ដែលថ្លែងក្នុងកម្មវិធីបើកសន្និបាតបូក សរុប លទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងនៅព្រឹកថ្ងៃទី១៥ កុម្ភៈ ២០២៣។

ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសារធារណការ និងដឹកជញ្ជូនឯកឧត្តម ស៊ុន ចាន់ថុល បានចាត់ទុកថា ការដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា ពិតជាបាន ជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ជាតិ។ឯកឧត្តមរដ្ឋមន្រ្តីអះអាងថាភាពរីក ចម្រើននៃវិស័យដឹកជញ្ជូនតាមផ្លូវទឹកនៅតាមកំពង់ផែសំខាន់ៗទាំងនេះ ដោយសារតែការនាំចេញនូវកសិផលកម្ពុជាមានការកើនឡើង ព្រមជា មួយ នឹងការនាំចេញផលិតផលវាយភ័ណ្ឌកាត់ដេរទៅទីផ្សារបរទេសក៏មានការកើនឡើងដែរ។
ឯកឧត្តមបានបញ្ជាក់ថា ៖« កាលពីឆ្នាំ២០២២ ការដឹកជញ្ជូនទំនិញឆ្លង កាត់កំពង់ផែ ក្រុងព្រះសីហនុមានការកើនឡើងចំនួន២,៤៥ភាគរយ រក ចំណូលបាន៨៦លានដុល្លាអាមេរិក។សក្កានុពលនៃកំពង់ផែភ្នំពេញវិញ ឃើញថា កាលពីឆ្នាំ២០២២ ការដឹកជញ្ជូនទំនិញមានការកើន ឡើង ១៧,១០ភាគរយរកចំណូលចូលជាតិបាន៤០លានដុល្លារអាមេរិក។ សកម្មភាពដឹកជូនតាមផ្លូវទឹកនៅកំពង់ផែសំខាន់ៗចំនួនពីរគឺកំពង់ផែក្រុង ព្រះសីហនុ និងកំពងផែភ្នំពេញ អាចរកចំណូលចូលជាតិបានជិត១៣០លាន ដុល្លារ កាលពីឆ្នាំ២០២២កន្លងទៅ»។

រដ្ឋមន្រ្តីក្រសួងសារធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា កំពង់ផែនៅតែ បន្ត មាននិរន្តភាព និងស្ថេរភាពទោះជាមានវិបត្តិដែលផ្ទុះឡើងដោយ កូវីដ-១៩ ហើយកំពង់ផែក៏កំពុងតែអនុវត្តការបន្តអភិវឌ្ឍកំពង់ផែជា បន្តបន្ទាប់។
លោកបន្ថែមថា ៖«ការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យ នាវាចរណ៍ចេញ-ចូលនៅកម្ពុជា ដោយប្តូរការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធអនឡាញវិញ ក៏ជាមូលហេតុនៃការរីកចម្រើន»។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងដែរថា កំពង់ផែ ក្រុងព្រះសីហនុ គឺជាកំពង់ផែសមុទ្រទឹកជ្រៅដ៏សំខាន់របស់កម្ពុជា។លោកថា តាមរយៈកំពង់ផែនេះ បានជួយឱ្យខេត្តព្រះសីហនុ មានការវិវត្តខ្លួន ជាខេត្តឧស្សាហកម្ម និងក្លាយជាតំបន់សេដ្ឋកិច្ចពហុបំណងនាពេល អនាគត ។
ឯកឧត្តមបានបញ្ជាក់ថា៖«សក្តានុពលរបស់ខេត្ត រួមមាន កំពង់ផែសមុទ្រ ទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស មានចំនួន១១ ទីតាំង (៣កំពុងដំណើរការ និង៨ត្រៀមដំណើការ) អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងឆ្នេរ សមុទ្រដ៏ស្រស់ស្អាតដែលត្រូវបាន ប្រសិទ្ធនាមជា “តារារៈនាទិស និរតី” សមិទ្ធផលទាំងនេះ កំពុងជំរុញឱ្យខេត្ត រីកចំរើនលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ដែលជាវិស័យអាទិភាពសម្រាប់ការ អភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល»។

របាយការណ៍របស់ក្រសួងសាធារណការនិងដឹកជញ្ជូនបង្ហាញថា កំពង់ផែ ក្រុងព្រះសីហនុ គឺជាកំពង់ផែសមុទ្រទឹកជ្រៅដ៏សំខាន់របស់កម្ពុជា ដែលមាន ផ្ទៃដីប្រតិបត្តិការប្រមាណ១២៥ហិកតា ។ កំពង់ផែស្ថិតនៅឈូងសមុទ្រកំពង់សោមដែលជាកំពង់ផែទឹកជ្រៅតែមួយគត់សម្រួលដល់ការដឹកជញ្ជូនតាមសមុទ្រដែលទទួលបានភាពអនុគ្រោះពីធម្មជាតិ ដូចជាមានជម្រៅទឹកជ្រៅ មានកោះជារបាំងខ្យល់ និងរលកធំៗ ហើយស្ថិតនៅចំទីតាំងដែលពុំតម្រូវឱ្យមានការបូមស្តារឃ្លងនាវាជាប្រចាំឡើយ។ កំពង់ផែនេះ ត្រូវបានសាងសង់ឡើងនៅដើមឆ្នាំ១៩៥៦ និងបានពង្រីក ជា លំដាប់ ហើយឥឡូវនេះ កំពង់ផែមានចំណតនាវាចំនួន៨ចំណត ដែល បំពាក់ ដោយឧបករណ៍លើកដាក់ទំនើបទាន់សម័យ ក្នុងរយៈពេលប្រាំ ឆ្នាំចុងក្រោយនេះបរិមាណទំនិញឆ្លងកាត់មានការកើនឡើងជាបន្តបន្ទាប់។ ចំណែកឯ កំពង់ផែស្វយ័តភ្នំពេញ ជាសហគ្រាសសាធារណៈ ដែលមាន ភារកិច្ចធ្វើអាជីវកម្ម-សេវាកម្មផែ ហើយដែលមានការទទួលស្គាល់ និងតែង តែឈានមុខគេជានិច្ច ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹកតាមដងទន្លេ តាមរយៈ ការផ្តល់សេវាប្រកបដោយគុណភាពរហ័ស និងតម្លៃប្រកួតប្រជែង និង តាមរយៈការពង្រីក និងបង្ខិតសេវារបស់ខ្លួនទៅជិតអ្នកប្រើប្រាស់។កំពង់ផែនេះ នឹងខិតខំពង្រីសកម្មភាពដឹកជញ្ជូនទំនិញឱ្យកាន់តែមាន ដំណើរ ការល្អប្រសើរថែមទៀត៕
ដោយ៖ សែម ពិសី

ads banner