ក្រុមការងារចុះមូលដ្ឋានក្នុងក្រុងប៉ោយប៉ែត បានជួសជុល ផ្លូវ និងរៀបចំដាក់លូ រួមទាំងកាប់ឆ្ការព្រៃសម្អាតតាមដងផ្លូវ

ខេត្តបន្ទាយមានជ័យ ៖ រដ្ឋបាលក្រុងក៏ដូចជា ក្រុមការងារចុះមូលដ្ឋានក្នុងក្រុងប៉ោយប៉ែត បានជួសជុល ផ្លូវ និងរៀបចំដាក់លូ រួមទាំងកាប់ឆ្ការព្រៃសម្អាតតាមកំណាត់ដងផ្លូវ ជាតិលេខ5 ក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

ដោយមើលឃើញពីការលំបាកធ្វើដំណើរ ការប្រឈមគ្រោះថ្នាក់ចរាចរណ៍ដោយសមានកូនឈើដុះស៊ុបទ្រុបតាមផ្លូវ រដ្ឋបាលក្រុងក៏ដូចជា ក្រុមការងារចុះមូលដ្ឋានក្នុងក្រុងប៉ោយប៉ែត បានជួសជុល ផ្លូវ និងរៀបចំដាក់លូ រួមទាំងកាប់ឆ្ការព្រៃសម្អាតតាមកំណាត់ដងផ្លូវ ជាតិលេខ5 ក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

លោក គាត ហ៊ុល អភិបាល នៃគណអភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា រូបលោក បានយកគ្រឿងចក្រផ្ទាល់ខ្លួន និងបានដឹកនាំក្រុមការងារ ភូមិ សង្កាត់ ធ្វើការជួសជុលផ្លូវ លំខូចខ្ទេចខ្ទាំ ដោយអាយុកាលវា ។ហើយកន្លែងខ្លះ ក្រុមការងារបានឈូសឆាយ ពង្រាប ផ្លូវ ។ ទីតាំងខ្លះទៀត យើងបានលើកគ្រឹះផ្លូវ និងចាក់ក្រាលថ្មម៉ិច ពោលផ្លូវលំដែលបានធ្វើការជួសជុលឡើងវិញនេះធ្វើ បានជាច្រើនខ្សែ ក្នុងនោះបាន កាយយកសម្រាមចេញ និងបានដាក់គម្របមាត់លូ ។ ជាមួយគ្នានេះ កម្លាំងការងារយើងបានកាប់ឆ្ការ ឌុបព្រៃស៊ុបទ្រុបសងខាងកំណាត់ដងផ្លូវជាតិលេខ5 ស្ថិតក្នុងសង្កាត់ក្រុងប៉ោយប៉ែត ដើម្បីសម្រួលដល់ការធ្វើដំណើរចៀសវាងគ្រោះថ្នាក់ចរាចរណ៍ ដោយកត្តាផ្លូវ នឹងយាន្តយន្តពេលបើកបរ ។ មួយវិញទៀត ការជួសជុលផ្លូវ ឲ្យល្អនោះ វា ជួយដល់អ្នកដំណើរ ឬប្រជាពលរដ្ឋដឹកទំនិញ ក៏ដូចជាកសិផលទៅកាន់គោលដៅ និងដឹកអ្នកជម្ងី ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបានទាន់ពេវេលា។ ហើយកាត់បន្ថយការចំណាយ ថវិកា ផងដែរ ៕
ដោយ គៀន ច័ន្ទហ៊ីន

ads banner