ក្រសួងពាណិជ្ជកម្ពុជាសិក្សាពីលទ្ធភាពដើម្បីនាំផលិតផលខ្មែរទៅលក់នៅលើ អាលីបាបា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រសួងពាណិជ្ជកម្ម កំពុងពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការ យោគយល់គ្នា (MoU) រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនអាលី បាបា (Alibaba) ដើម្បីនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអនឡាញដ៏ធំរបស់ ពិភពលោកមួយនេះ។

ក្រសួងពាណិជ្ជកម្មនិងភាគីពាក់ព័ន្ធចូលរួមពិភាក្សានិងផ្ដល់ធាតុចូលបន្ថែម លើការពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាង ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Alibaba។

នៅក្នុងកិច្ចប្រជុំពិភាក្សាលើកទី១ ស្តីពីការពិនិត្យលទ្ធភាពចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Alibaba កាលពីថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រសួងបាននិងកំពុង ខិតខំធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រុមហ៊ុន Alibaba ដោយមានការ ចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មការជាតិ ជំរុញចលនាភូមិមួយ ផលិតផលមួយ។ ចំពោះលទ្ធផលបឋម ក្រុម ការងារបានចូលរួមប្រជុំចំនួនបីលើករួចមកហើយ ជាមួយក្រុមហ៊ុន Alibaba ដែលរហូតដល់ឈានដល់ការសម្រេចនូវសេចក្ដីព្រាង អនុស្សរណៈនៃការ យោគយល់គ្នានាពេលនេះ។

ឯកឧត្តមបានបញ្ជាក់ថា៖« ទន្ទឹមនឹងការត្រៀមចូល WPT របស់ Alibaba ក្រសួងពាណិជ្ជកម្មបានសហការជាមួយវិស័យឯកជន ដោយបាននាំចេញផ្លៃ មៀនទៅប្រទេសចិនដោយដាក់លក់នៅលើថ្នាលបច្ចេកវិទ្យារបស់ក្រុមហ៊ុន Alibaba ដែលជាលទ្ធផល ត្រឹមតែរយៈពេលតែបី ថ្ងៃ ប៉ុណ្ណោះ ផ្លែមៀន របស់កម្ពុជាលក់បានរហូតដល់ ១៨ តោន។
ការផ្ដល់ធាតុចូលសំខាន់ៗបន្ថែម ពីគ្រប់ភាគីពាក់ព័ន្ធ ពិតជាមានសារៈ សំខាន់ណាស់ ក្នុងរៀបចំកិច្ចប្រជុំបន្តបន្ទាប់ដើម្បីជម្រុញឱ្យការចូល eWPT របស់ Alibaba បានឆាប់រហ័សស្របតាមយុគសម័យឌីជីថល»។

ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់ថា កាលពី ខែមករា ឆ្នាំ២០២៣កន្លងទៅ តំណាងក្រុមហ៊ុន Alibaba និងក្រសួង ពាណិជ្ជកម្ម បានអញ្ជើញខាងសមាគម ទៅពិភាក្សា និងណែនាំអំពីរបៀប ដាក់លក់ផលិតផលគ្រាប់ស្វាយចន្ទីរនៅលើទីផ្សារអនឡាញមួយនេះ ។
លោកបានបញ្ជាក់ថា៖«យើងសង្ឃឹមថា ផលិតផលស្វាយចន្ទី នឹងចូលទីផ្សារ Alibaba បាន នៅពេលឆាប់ៗខាងមុខនេះ ដោយសារមានការជួយជ្រោម ជ្រែងពីក្រសួងពាណិជ្ជកម្មផងដែរ ។នេះគឺជាកំណត់ថ្មីសម្រាប់ ស្វាយចន្ទី កម្ពុជា ហើយនេះក៏ជាការជំរុញឱ្យមានការវិនិយោគបើករោងចក្រផលិត កែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជាផងដែរ»។

លោក យ៉ង ប៉ាក់ អគ្គនាយកប្រតិបត្តិក្រុមហ៊ុនអាហ្គ្រីប៊ី Agribee (Cambodia) Plc បានឱ្យដឹងថា Platform របស់ក្រុមហ៊ុន Alibaba គឺល្អ ដោយសារមានអតិថិជនរាប់ពាន់លាននាក់ នៅទូទាំងពិភពលោក ជាពិសេស នៅចិន គាំទ្រទីផ្សារអនឡាញមួយនេះ។ ដូចនេះក្រសួងគួរមាន ការបណ្តុះ បណ្តាលបន្ថែមដល់សហគ្រិនខ្មែរ ដែលចង់លក់ផលិតផលនៅ លើថ្នាក់ បច្ចេកវិទ្យារបស់ចិនមួយនេះ ជាពិសេសលើផ្នែកភាសា ទាំងអង់គ្លេស និង ចិន ។
លោកបានបន្ថែមថា ក្រសួងក៏គួរសហការជាមួយខាង ក្រុមហ៊ុន Alibaba ដើម្បីធ្វើខេមរយាន្តកម្ម ភាសាខ្មែរ ដើម្បីដាក់នៅលើវេបសាយ Alibaba ដែរ ដើម្បីឱ្យសហគ្រិនខ្មែរដែលមិនសូវចេះភាសាអង់គ្លេស អាចដាក់លក់បាន។
លោកបានបញ្ជាក់ដូច្នេះថា៖« ក្រៅពីការបណ្តុះទាក់ទងនឹងជំនាញភាសា ហើយ ក្រសួងក៏គួរគូរពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យរួចរាល់ ដែលមាន ន័យថា នៅពេលដែលគេដាក់ការបញ្ជាទិញ គឺត្រូវមានឥវ៉ាន់ក្នុងស្តុក សម្រាប់លក់ជានិច្ច ដើម្បីដឹកជញ្ជូនដល់អតិថិបានទាន់ពេលវេលា។ យើងមើលឃើញថា ទីផ្សារមួយនេះគឺល្អហើយ ប៉ុន្តែអ្វីដែលសំខាន់ តើយើងអាចផលប្រយោជន៍ពីវាបានក្នុងកម្រិតណា»។

លោកបានបន្ថែមថា បើសិនជាក្រសួងចង់ដាក់លក់ផលិតផល កសិកម្ម ឱ្យបានច្រើន ត្រូវតែមានកិច្ចសហការជាមួយខាងវិស័យឯកជន រៀបចំ ជាគោលនយោបាយឱ្យបានខ្លាំងបំផុត ដើម្បីឱ្យសហគ្រិនខ្មែរចេះប្រើប្រាស់ និងដឹងពីរបៀបផុសលក់ផលិតផលខ្លួននៅលើថ្នាលបច្ចេកវិទ្យារបស់ក្រុមហ៊ុនAlibabaនេះ។ មិនត្រឹមតែAlibabaទេ នៅមានទីផ្សារអនឡាញជា ច្រើនទៀត ដូចជា Indian mart ជាដើម ដែលសុទ្ធសឹងតែជាទីផ្សារ អនឡាញធំៗ ដែលក្រសួងពាណិជ្ជកម្ម គួរពិនិត្យមើលលទ្ធភាពក្នុងការនាំ យកផលិតផលខ្មែរទៅលក់នៅលើទីផ្សារទាំងនេះ៕
ដោយ៖វណ្ណ សុជាតា

ads banner