មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបង្ហាញបំណង ពង្រីកគម្រោងប្លាស្ទិក ដូរ អង្ករ ផ្ដល់ ជូនប្រជាសហគមន៍ផ្ទះបណ្ដែតទឹក

អត្ថបទដោយ៖
CPA

ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបង្ហាញបំណង ពង្រីកគម្រោងប្លាស្ទិក ដូរ អង្ករផ្ដល់ជូនប្រជាសហគមន៍លើផ្ទះបណ្ដែតទឹកនានា ពិសេសអ្នករស់នៅ លើទឹកក្នុងភូមិសាស្ត្របឹងទន្លេសាប។នេះបើតាមការលើកឡើងរ បស់ រដ្ឋលេខាធិការក្រសួងបរិស្ថានឯកឧត្តម នេត្រ ភក្ត្រា កាលពីពេលថ្មីៗ កន្លង ទៅនេះ។

ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា កម្ពុជាជាប់ជាប្រទេស ដែល មាន ពលរដ្ឋ បរិភោគត្រីច្រើនជាង គេ ដែលប្រជាជនម្នាក់ហូបត្រីចន្លោះពី ៥០ ទៅ១០០គីឡូក្នុងមួយឆ្នាំ។ បើត្រីស៊ីប្លាស្ទិក ហើយមនុស្សហូបត្រី នោះជា រឿងមួយដ៏ងាយស្រួល ក្នុងការដែលមនុស្សមានសារធាតុមីក្រូប្លាស្ទិក នៅក្នុង ខ្លួន។ដើម្បីរួមចំណែកដោះស្រាយបញ្ហាទាំងនេះ គម្រោងយកប្លាស្ទិកដូរអង្ករ ជាគម្រោងមួយដែលធ្វើឡើងក្នុងគោលបំណងដោះស្រាយនូវសំរាមប្លាស្ទីកនៅលើផ្ទៃទឹក និងបានចាប់អនុវត្តនៅក្នុងឆ្នាំ ២០១៨ ដោយផ្ដោតសំខាន់ លើតំបន់ផ្ទះបណ្ដែតទឹក នៅក្នុងខេត្តសៀមរាប។

ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា៖ «គោលការណ៍នៃ ការ អនុវត្ត ការគ្រប់គ្រងសំណល់ប្លាស្ទិក គឺតាមរយៈកម្មវិធីអង្ករដូរប្លាស្ទិក គឺ យើងឱ្យ ប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្ដែតទឹក ជាពិសេសក្នុងខេត្តសៀមរាប ដែល ជាគម្រោងដែលយើងបានអនុវត្តដំបូងដោយសហការជាមួយ អង្គការ មូលនិធិទំពាំងស្នងឬស្សី នៅក្នុងខេត្តសៀមរាបនេះ»។

ឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់ថា៖« ក្រសួងបរិស្ថានមានបំណងចង់ ជំរុញឱ្យ មានការអនុវត្តគម្រោងប្លាស្ទិកដូរអង្ករនេះ នៅតាមសហគមន៍ផ្សេងទៀត ជាពិសេសសហគមន៍នានា ដែលស្ថិតនៅក្នុងខេត្ត ជាប់បឹងទន្លេសាប»។
គម្រោងមួយនេះបានលើកទឹកចិត្តដល់ប្រជាជនក្នុងការរក្សាសំណល់ប្លាស្ទិករបស់ខ្លួន ក៏ដូចជារើស ប្លាស្ទិកចេញពីទឹក ដើម្បីអាចទៅដូរយកអង្ករ និង គ្រឿង ទេសមួយចំនួនសម្រាប់ទ្រទ្រង់ជីវភាពរស់នៅ។

ជាលទ្ធផល គម្រោងមួយនេះទទួលបានការគាំទ្រច្រើនពីសំណាក់ស ហគមន៍ នានាដែលរស់នៅ តាមផ្ទះបណ្ដែតទឹកក្នុងខេត្តសៀមរាបរួមមាន សហគមន៍ កំពង់ឃ្លាំង មេជ្រៃ ចុងឃ្នៀស បឹងពារាំង កំពង់ភ្លុក និងផ្នែកខាងក្រោម នៃស្ទឹង សៀមរាប។

ឯកឧត្តម នេត្រ ភក្ត្រា ថា៖ «យើងរៀបចំថា បើបងប្អូនប្រជាពលរដ្ឋគាត់ រក្សាសំណល់ផ្លាស្ទីកដែលគាត់ប្រើប្រាស់ ទាំងប្លាស្ទិកដែលគាត់ប្រើនៅ ក្នុងផ្ទះរបស់គាត់ និងប្រមូលពីបរិស្ថាននៅជុំវិញទុក ដោយមិនបោះចោល ទៅក្នុងទីបឹងទន្លេសាប គឺគាត់នឹងទទួលបានអង្ករ១០គីឡូ មានទឹកស៊ីអ៊ីវ ទឹកត្រី ខ្ទឹម ប៊ីចេង ជាដើម។ នេះគឺជាវិធីសាស្ត្រមួយក្នុងការជួយសេដ្ឋកិច្ចប្រជាពលរដ្ឋផង និងជួយអប់រំ ពួកគេអំពីផលប៉ះពាល់នៃប្លាស្ទិកផង»។

ឯកឧត្តមបន្តគូសបញ្ជាក់ថា៖«ការអប់រំបងប្អូនប្រជាពលរដ្ឋនៅលើបឹងទន្លេសាបនេះគឺមានសារៈសំខាន់ណាស់ ដោយសារតែបឹងទន្លេសាប គឺជាប្រភព ប្រូតេអ៊ីនដ៏សំខាន់របស់ប្រទេសកម្ពុជា ក៏ដូចជារបស់ប្រជាជនយើង ទាំងអស់ គ្នា។»
ក្រសួងបរិស្ថានឱ្យដឹងថា គម្រោងយកផ្លាស្ទីកដូរអង្ករនេះ ក៏ជាការធ្វើឱ្យមាន ភាព សម្បូរបែបឡើងវិញនូវជីវៈចម្រុះនិងរារាំងកុំឱ្យប្លាស្ទិកទៅបំផ្លាញ បរិស្ថាន ។ក្រសួងក៏មានការជំរុញឱ្យប្រជាពលរដ្ឋកែប្រែផ្ទះនៅលើទឹករបស់ខ្លួនទៅជា ផ្ទះស្នាក់ ដើម្បីផ្ដល់សេវាកម្មជូនភ្ញៀវមកទស្សនា។

គួរបញ្ជាក់ថា ក្នុងមួយឆ្នាំៗ គម្រោងនេះបានកាត់បន្ថយការបំពុលដោយ ប្លាស្ទិក ប្រមាណ ១០០តោនទាំងប្លាស្ទីកសើម និងស្ងួត មិនឱ្យបំពុល បឹង ទន្លេសាប។ បច្ចុប្បន្ននេះ គម្រោងបាននឹងកំពុងពង្រីកការសម្អាតសំណល់ ប្លាស្ទិកក្នុងបរិស្ថានដែលហូរនាំមកពីផ្នែកផ្សេងៗតាមស្ទឹង ព្រែកនានានៅរដូវ ទឹក ឡើង៕
ដោយ៖ កែវ បុស្បា

ads banner