សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៥ កុម្ភៈ ២០២៣
១. អ្នកជំនាញរំពឹងរកចំណូលបាន ៥ ០០០ដុល្លារក្នុងមួយឆ្នាំ ចេញពីការដាំវ៉ានីឡាសាកល្បង – AMS Economy
២. រដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនឯកជន ត្រៀមរៀបចំដាក់ស្ថានីយបញ្ចូលថាមពលអគ្គិសនី ២០០កន្លែងនៅកម្ពុជា និងជំរុញឱ្យពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន – ថ្មីៗ
៣. ក្នុងរយៈពេល៣ថ្ងៃប៉ុណ្ណោះ ផ្លែមៀនរបស់កម្ពុជាលក់បានរហូតដល់១៨តោន លើគេហទំព័រ Alibaba – ស៊ីស៊ីថាមស៍
៤. អាមេរិកផ្តល់កិច្ចសន្យាតម្លៃជាង៥០០លានដុល្លារ ដល់ក្រុមហ៊ុនចំនួនពីរដើម្បីផលិតគ្រាប់កាំភ្លើងធំឱ្យអ៊ុយក្រែន – AFP
៥. ស្បៀងអាហារនៅកូរ៉េខាងជើង ហាក់បានធ្លាក់ទៅក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង ស្របពេលដែលមានសេចក្តីរាយការណ៍ព័ត៌មានថា ទីក្រុងព្យុងយ៉ាងបានកាត់បន្ថយរបបអាហារសម្រាប់កងទ័ពរបស់ខ្លួន ជាលើកដំបូងក្នុងរយៈពេលជាង ២ទសវត្សរ៍មកនេះ – Reuters