ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលសម្រាប់ការចាប់ ផ្តើមកិច្ចការងារ ធ្វើការបើកហាងថ្មី។ លោកអ្នកជាអាជីវករនឹងទទួលបានការគាំទ្រ ព្រមទាំង ឳកាសច្រើនក្នុងការអភិវឌ្ឍន៍អាជីវកម្ម។ ក្នុងនោះសម្រាប់លោកអ្នកជាបុគ្គលិករដ្ឋឯកជន នឹងអាចធ្វើកិច្ចងារនានាដោយភាពរលូន និងមានភាពរីកចម្រើនណាស់។ ក្នុងនោះអ្វីដែលលោកអ្នកគួរចងចាំ គឺត្រូវចាប់ផ្តើមបំពេញការងារឲ្យបានរួសរាន់។ ក្រៅពីនេះ សូមបង្កើនទំនាក់ទំនងល្អជាមួយមនុស្សនៅជុំវិញខ្លួនពិសេសថា្នក់លើ ហើយសូមមានការអត់ធ្មត់ ដើរចេញពីបញ្ហាទើបជាជម្រើសដ៏ល្អបំផុត។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចធ្វើការសហការជាមួយដៃគូ បានយ៉ាងសមប្រកប។ អ្វីៗនឹងដំណើរការទៅដោយរលូន បើទោះបីជាមានភាពរឹងស្ទះខ្លះក្តី ក៏អ្នកអាចធ្វើការដោះស្រាយបានដោយរលូនផងដែរ។ ថ្ងៃនេះគ្មានហេតុការណ៍អ្វីដែលគួរឲ្យចាប់អារម្មណ៍ ឬដែលរំខានភាពរីកចម្រើនរបស់អ្នកនោះទេ។ ប្រសិនបើអ្នកមានបំណងជ្រើសរើសការងារថ្មី សូមកុំមានភាពស្ទាក់ស្ទើរ ព្រោះរាល់ភាពជោគជ័យគឺនឹងកើតឡើងដល់ អ្នក។ ផ្ទុយទៅវិញ សូមជៀសវាងឲ្យបានការពីការនិយាយបំផ្លើស ឬកុំចែករំលែកពត៌មាន ដែលមិនបីតប្រាកដ ព្រោះវាជាប្រភពនៃសំណាងអាក្រក់របស់អ្នក។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកត្រៀមខ្លួនចំពោះករណីទំនាស់ជាមួយមនុស្សក្នុងក្រុមការងារ ហេតុដូច្នេះសូមព្យាយាមនិយាយអ្វីកុំឲ្យរំខានដល់ផ្លូវចិត្តរបស់អ្នកដទៃ បើទោះបីជាអ្នកយល់ថាគំនិតយោបល់អ្នកត្រឹមត្រូវបែបណាក៏ដោយ។ ម្យ៉ាងទៀត មិនគួរសុំជំនួយពីអ្នកដទៃឡើយ ពីព្រោះវាច្រើនតែអោយអ្នកខាតបង់ពេលវេលាទៅវិញនោះទេ។ ចំណែកកំហុសក៏ងាយនឹងកើតឡើងផងដែរ ហេតុនះព្យាយាមបំពេញរាល់កាតព្វកិច្ចដោយ ខ្លួនឯង ហើយគួរធ្វើអោយបានឆាប់រួសរាន់។ កុំចំណាយលុយកាក់ច្រើន ការងារធម្មតាៗគួរ តែជាជម្រើសដែល្អប្រសើរជាង។ លើសពីនេះ គួរព្យាយាមស្រោងស្រង់ស្ថានការណ៍ជាមួយ ភាពអត់ធ្មត់។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានជោគជ័យគួរជាទីមោទន។ ចំណែកការដោះស្រាយបញ្ហា ការចរចា និងការថ្លឺងសន្ទរកថាគឺនឹងអាចធ្វើទៅបាន ដោយរលូនខ្លាំងណាស់។ មនុស្សនៅក្បែរលោកអ្នកសុទ្ធតែមានភាពស្មោះត្រង់ និងជួយ ទំនុកបម្រុងអ្នកបានល្អ ដូច្នេះគួររក្សាទំនាក់ទំនងទាំងនេះអោយបានរឹងមាំ។ ទន្ទឹមនឹងនេះលោកអ្នកនឹងទទួលបានពត៌មានដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើននៅពេលល្ងាច។ ចំណែកបំណងនៃការចាកចេញទាំងឡាយគឺលែងអ្វីដែលគួរអោយព្រួយបារម្ភទៀតហើយ អ្នកអាច សម្រេចទៅតាមបំណង។ ក្រៅពីនេះលោកអ្នកមានគំនិតរស់រវើក និងអាចបន់បែនបាន។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នករំពឹងថាទទួលបានភាពរលូនក្នុង ដំណើរការប្រតិបត្តិការណ៍។ ផលចំណេញផ្នែកអាជីវកម្មមានច្រើន ចំណែកឳកាសដែល អ្នកអាចបោះជំហានទៅកាន់ស្ថានភាពថ្មីក៏នឹងមានច្រើន។ ប៉ុន្តែ អ្នកគួរធ្វើសកម្មភាពឲ្យឆាប់រួសរាន់ ហើយក៏មិនចាំបាច់បារម្ភខ្លាចមុខខ្លាចក្រោយនោះទេ ពីព្រោះលោកអ្នកទទួលបានភាពឆ្លាតវៃក្នុងការដោះស្រាយបញ្ហា និងលំនឹងផ្នែកហិរញ្ញវត្ថុផង។ ក្នុងពេលទន្ទឹមគ្នា គួរខំ ប្រឹងសម្របខ្លួនឲ្យបានល្អទៅក្នុងបញ្ហា ហើយប្រសិនបើអាចជៀសបានកុំពាក់ព័ន្ធនឹងករណីដែលមិនពិតប្រាកដ។ ក្រៅពីនេះ លោកអ្នកអាចស្វែងយល់ពីស្ថានភាព និងសម្រប ខ្លួនបានប្រសើរ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់អ្នកមានដំណើរការល្អប្រសើរខ្លាំងណាស់ ដូច្នេះគ្មានអ្វីគួរឲ្យព្រួយបារម្ភទេ។ ចំណែកកិច្ចសហការក៏មានលំនឹងខ្លាំង ណាស់ដែរ ប៉ុន្តែប្រហែលជាអ្នកបែរជាមិនសូវមានពេលវេលាគ្រប់គ្រាន់ដើម្បីសម្រេចការទៅ វិញ ហេតុនេះសូមបែងចែកការងារ និងជ្រើសរើសការងារសំខាន់មកអនុវត្តជាមុន។ ចំណែក ទឹកចិត្តរបស់អ្នកប្រហែលជាត្រូវឃុំគ្រងបំផុត ដោយសារអ្នកអាចនឹងងាយទទួលឥទ្ធិពលពីខាងក្រៅដោយងាយ ហើយបើអ្នកមិនអាចទប់ទល់បានល្អនោះទេ គឺអ្នកនឹងអាចមានការ ខាតបង់ និងងាយប៉ះពាល់ដល់អាជីព។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ នៅថ្ងៃនេះនឹងសន្យាផ្តល់ដល់អ្នកនៅជោគជ័យទាំងអស់។ បញ្ហាហិរញ្ញវត្ថុរបស់អ្នកក៏រឹតតែមានលំនឹង។ កុំបារម្ភអំពីការចាយវាយ ឬប្រើប្រាស់ លុកកាក់ដើម្បីធ្វើការបណ្តាក់ទុន។ ភាពជោគជ័យនៅស្ថិតនៅក្នុងបណ្តោយផ្លូវរបស់អ្នក ដូច្នេះ សូមព្យាយាមឆក់យកឳកាស។ អ្នកគួរ គ្រប់គ្រងពេលវេលា និងពិនិត្យរាល់ការសម្រេចចិត្តរបស់ខ្លួន។ បើទោះបីជាអ្វីៗមានភាពល្អប្រសើរយ៉ាងណាក្តី អ្នកមិនអាចចេះតែធ្វើការ ទៅតាមចិត្តនោះទេ។ ស្វែងរកពត៌មាន និងប្រភពនៃហេតុនានាដើម្បីអោយអ្នកយល់ដឹងកាន់ តែច្បាស់អំពីជំហាន និងបំណងរបស់អ្នក។ លើសពីនេះ សូមព្យាយាមកុំប្រតិកម្មនឹងស្ថានការណ៍ដោយលឿនពេក។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលល្អប្រសើរក្នុងការចាកចេញពីស្ថានភាព ចាស់ទាំងឡាយដែលអ្នកប៉ងប្រាថ្នា។ ការផ្លាស់ប្តូរទីកន្លែងការងារគឺអាចធ្វើទៅបានដោយ ងាយស្រួល។ លោកអ្នករំពឹងថាទទួលបានលាភសំណាងក្នុងស្ថានភាពថ្មីនេះផងដែរ។ ក្នុង នោះប្រសិនបើអ្នកនឹងធ្វើកិច្ចការងារនឹងទទួលបានការគាំទ្រច្រើនពីមនុស្សនៅជុំវិញខ្លួន រួម ទាំងថ្នាក់លើរបស់អ្នកផងដែរ។ ផ្ទុយទៅវិញ ចូរព្យាយាមបំពេញការងារដោយខ្លួនឯង កុំ រំពឹងអ្នកដទៃនាំអោយខាតពេល។ លើសពីនេះ អ្វីដែលអ្នកត្រូវធ្វើគឺរក្សាភាពស្ងៀមស្ងាត់ មិនចាំបាច់ត្រូវតបតនឹងជម្លោះ ឬមតិរិះគន់នោះទេ។ រក្សាល្បឿននៃសកម្មភាពរបស់អ្នក និង សូមមានការទទួលខុសត្រូវ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលល្អប្រសើរណាស់ណានោះទេ ដូច្នេះសូមមានការប្រុងប្រយ័ត្នដោយត្រូវគ្រប់គ្រងពេលវេលា និងការសម្រេចចិត្តនានា។ ក្នុងនោះដែរកិច្ចខំប្រឹងប្រែងរបស់អ្នកនឹងគ្មានប្រយោជន៍នោះទេ។ បើដូច្នេះក្តី សូមលោកអ្នកកុំរស់នៅត្រាំត្រែងនឹងកំហុសដែលបានកើតឡើង។ សូមកុំមានក្តីអស់សង្ឃឹមបើទោះបីអាជីពបើទោះបីជាអ្នកមិនទទួលបានផលជាដុំកំភួនក្តី ពីព្រោះស្ថានភាពអវិជ្ជមាននេះនឹងត្រូវរសាយទៅវិញក្នុង ពេលយ៉ាងឆាប់។ ដោយឡែក ថ្ងៃនេះអារម្មណ៍លោកអ្នកងាយរងផលប៉ះពាល់ពីមជ្ឈដ្ឋានខាងក្រៅដូច្នេះព្យាយាមរក្សាខ្លួន។ ចំណែកការប្រើប្រាស់លុយកាក់សូមមានការត្បិតត្បៀត អោយបានច្រើនបំផុត។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកនឹងដំណើរការទៅដោយជោគជ័យ និងមានការគាំទ្រយ៉ាងខ្លាំង។ លោកអ្នកក៏អាចនឹងបោះទុន ឬ ផ្លាស់ប្តូរកិច្ច ការងារបាន។ ប៉ុន្តែ ប្រហែលជាអ្នកមិនគួរធ្វើសកម្មភាពធំដុំពេកនោះទេ ដូច្នេះសូមកុំទាន់សម្រេចចិត្តចាប់ផ្តើមការងារសំខាន់ ឬការបណ្តាក់ទុនប្រហែលជា រឿងល្អបំផុត។ ភាពជោគ ជ័យធំដុំដែលអ្នកប៉ងប្រាថ្នាមិនទាន់មកដល់ ប៉ុន្តែផលល្អក្នុងថ្ងៃនេះក៏នឹងសមល្មងនឹងទុន ដែលអ្នកបោះចេញផងដែរ។ ក្រៅពីនេះសូមគ្រប់គ្រងការគិត និងអារម្មណ៍របស់អ្នក ពីព្រោះលោកអ្នកអាចមានភាពឆេវឆាវនៅក្នុងថ្ងៃនេះ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកហាក់មិនទទួលបានការកោតសរសើរពីមិត្តរួមការងារ ឬថ្នាក់លើនោះទេ ដូច្នេះជាការល្អប្រសើរណាស់ បើប្រសិនជាអ្នកគិតគូរម្តងទៀតអំពីផែនការយុទ្ធសាស្រ្ត។ សូមព្យាយាមធ្វើការងារឲ្យបានល្អ និងចាប់ផ្តើមឲ្យឆាប់រហ័ស។ ចំណែកការសម្រេចចិត្តធំដុំ និងការងារដែលទាមទារលុយកាក់ និងពេលវេលាច្រើនពេកក៏ មិនសមប្រកបដែរនៅពេលនេះ។ បញ្ហា និងភាពរឹងស្ទះហាក់មានកំរិតខ្ពស់ ដែលធ្វើអោយ អ្នកមានភាពស្មុគ្រស្មាញ ហើយពិបាកឈានទៅដល់គោលដៅ។ ផ្ទុយទៅវិញ លោកអ្នកមាន អំណោយផលខាងគំនិតប្រាជ្ញា ដូច្នេះបើទោះបីជាមានបញ្ហាច្រើនបន្តិចក្តី ក៏មិនគួរមានការ ព្រួយបារម្ភពេកដែរ។ បើបទពិសោធន៍ និងចំណេះជំនាញរបស់អ្នក។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នករំពឹងថាទទួលបានដំណឹងល្អដែលបានរង ចាំជាយូរណាស់មកហើយ។ លទ្ធភាពដែលអ្នកទទួលបានការតម្លើងប្រាក់ឧបត្ថម្ភ ការទទួល បានការងារថ្មី និងឳកាសរីកចម្រើនគឺមានភាពច្បាស់លាស់យ៉ាងខ្លាំង។ ប៉ុន្តែ ភាពជោគជ័យនៅក្នុងថ្ងៃនេះផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនឹងសកម្មភាពរបស់អ្នក ហេតុនេះសូមមានភាពរហ័ស រហួន ធ្វើសកម្មភាពជាមួយនឹងទំនាក់ទំនងក្នុងក្រៅដែលអ្នកមាន ហើយត្រូវឆ្លើយតបអោយ សមហេតុផល។ លោកអ្នកមិនគួរមានភាពប្រញាប់ប្រញាលពេកនោះទេ ដោយសារពេល វេលានៅក្នុងថ្ងៃនេះគឺមានពេញបរិបូណ៍។ លើសពីនេះ សូមកុំអន្ទោលជាមួយនឹងចំណុចអវិជ្ជមានណាមួយឲ្យសោះ។
ចំណាំៈឆ្នាំទាំង៤ ឆ្លូវ ថោះ មមី កុរ រាសីឡើងខ្ពស់ត្រដែត។ លាភសំណាងជាលុយកាក់ និងសម្ភារៈ កើតឡើងច្រើន។ លោកអ្នកក៏រំពឹងថាទទួលបានការគាំទ្រយ៉ាងខ្លាំង។