តើខួប១ឆ្នាំនៃសង្គ្រាមអ៊ុយក្រែននឹងរំពឹងមានអ្វីកើតឡើង? (Video Inside)
អត្ថបទដោយ៖
Apsara Net
សប្តាហ៍ក្រោយនេះ គឺជាសប្តាហ៍នៃការរំលឹកទិវាខួបមួយឆ្នាំសង្គ្រាមក្នុងអ៊ុយក្រែន។ សប្តាហ៍ដែលនឹងឈានដល់ថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២៣ គឺជាសប្តាហ៍ ដែលមានក្តីបារម្ភ ខ្លាចក្រែងសង្គ្រាមនឹងវិវត្តន៍ទៅកាន់ភាពអាក្រក់កាន់តែខ្លាំងថែមទៀត។ មុននឹងខូបមួយឆ្នាំបានមកដល់, លោកវ្លាឌីមៀរពូទីន បានធ្វើដំណើរទៅប្រទេសបេឡារុស, ចំណែកប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ត្រូវគេរំពឹងថានឹងធ្វើដំណើរទៅប្រទេសប៉ូឡូញ ដែលដំណើររបស់មេដឹកនាំកំពូលពិភពលោកទាំង២នេះ គឺដើម្បីលើកទឹកចិត្តទាហានប្រយុទ្ធទាំងសងខាង ដើម្បីបន្តការប្រយុទ្ធស៊ីសាច់ហុតឈាមគ្នាឆ្នាំ២០២៣។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍