ក្រសួងមុខងារសាធារណៈសម្រេចបង្កើតគណៈកម្មការរៀបចំការទទួលពាក្យរបស់អតីតបុគ្គលិកវិទ្យុ VOD ដែលមានបំណងចូលបម្រើការងាររដ្ឋតាមក្រសួង-ស្ថាប័ន
អត្ថបទដោយ៖
ពលជ័យ
ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១៧ ខែកុម្ភៈនេះ បានចេញសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការរៀបចំការទទួលពាក្យរបស់អតីតបុគ្គលិកវិទ្យុសំឡេងប្រជាធិបតេយ្យVODដែលមានបំណងចូលបម្រើការងាររដ្ឋតាមក្រសួង-ស្ថាប័ន។
គណៈកម្មការនេះ មានសមាសភាពចំនួន១៣រូប ដោយក្នុងនោះ មានប្រធាន ១រូប . អនុប្រធាន ១រូប និងសមាជិកចំនួន ១១រូប។
គណៈកម្មការនេះ មានភារកិច្ចដូចខាងក្រោម៖
- ទទួលពាក្យអតីតបុគ្គលិកវិទ្យុសំឡេងប្រជាធិបតេយ្យ(VOD) ដែលមានបំណងចង់ចូលបម្រើការងាររដ្ឋ
- ពិនិត្យ និងផ្ទៀងផ្ទាត់ លើសំណុំឯកសាររបស់អតីតបុគ្គលិកវិទ្យុសំឡេងប្រជាធិបតេយ្យ(VOD) ដើម្បីរៀបចំ បញ្ចូលក្របខ័ណ្ឌស្របតាមសមត្ថភាព ជំនាញវិជ្ជាជីវៈ និងឧបនិស្ស័យការងាររបស់បុគ្គលិកម្នាក់ៗ
- រៀបចំឯកសារពាក់ព័ន្ធ សម្រាប់ដាក់បញ្ចូលក្របខ័ណ្ឌឱ្យស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន – សម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបញ្ចូលក្របខ័ណ្ឌអតីតបុគ្គលិកវិទ្យុសំឡេងប្រជាធិបតេយ្យ(VOD) ដែលមានបំណងចង់ចូលបម្រើការងាររដ្ឋ – បូកសរុបរបាយការណ៍ជាប្រចាំជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដើម្បីលើកសំណើគោរព ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់
- បំពេញភារកិច្ចផ្សេងៗទៀត តាមការប្រគល់ជូនរបស់រដ្ឋមន្ត្រីក្រសួងមុខងារសារធាណៈ៕
ដោយ៖ពលជ័យ


