សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ កុម្ភៈ ២០២៣
១. គិតមកត្រឹមថ្ងៃចុងសប្ដាហ៍ទី២ នៃខែកុម្ភៈ ឆ្នាំ២០២៣ គម្រោងសាងសង់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរសម្រេចបាន៧៥% ចាយលុយអស់ ៦២០លានដុល្លារ – AMS Economy
២. មន្ត្រីជំនាញរកឃើញសាច់ជ្រូក និងសរីរាង្គជ្រូកបង្កកនាំចូលពីបរទេសចំនួន ៨៨ក្បាល ស្មើនឹងទម្ងន់ ១ ៧៦០គីឡូក្រាម មានផ្ទុកមេរោគជំងឺឆ្លង ប៉េស្រ្តអាហ្វិក (ASFV) ហើយអាជ្ញាធរក៏យកទៅបំផ្លាញចោលភា្លមតែម្តង – ថ្មីៗ
៣. កម្ពុជាគ្រោងនឹងសាងសង់ផ្លូវរថភ្លើងធុនស្រាលយ៉ាងហោចណាស់ ៣ទីតាំង និងផ្លូវដែកក្រោមដីក្នុងរាជធានីភ្នំពេញ – កោះសន្តិភាព
៤. ប្រមុខ អ.ស.ប អំពាវនាវសុំជំនួយបន្ថែម ខណៈចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅតួកគី និងស៊ីរីកើនឡើងលើស ៤១,០០០នាក់ – DW
៥. នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា នឹងរំលាយសភានៅចុងខែក្រោយ តែលោកមិនព្រមបញ្ចេញកាលបរិច្ឆេទច្បាស់លាស់ទេ – ZAWYA