ក្រសួងបរិស្ថាន រៀបចំពិធីក្រុងពាលីសាងសង់អគារថ្មីរបស់ខ្លួន «អគារឯកភាពជាតិតេជោ»

ភ្នំពេញ៖ក្រសួងបរិស្ថាន បានរៀបចំពិធីក្រុងពាលីសាងសង់អគារថ្មីរបស់ខ្លួន ដែលមានឈ្មោះថា «អគារឯកភាពជាតិតេជោ»។

ពិធីនេះបានប្រារព្ធឡើងនាព្រឹកថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារសាងសង់អគារឯកភាពជាតិតេជោ ។ក្រៅអំពីនេះគេក៏បានឃើញការចូលរួមពី សំណាក់ ក្រុមការងារសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដឹកនាំដោយឯកឧត្តមសាកលវិទ្យាធិការ ក្រុមការងារផ្នែកប្រឹក្សាយោបល់លើការងារសាងសង់ ក្រុមការងារក្រុមហ៊ុន ហេង សម្បត្តិ រួមនឹងថ្នាក់ដឹកនាំក្រសួងបរិស្ថានជាច្រើនរូប។

ប្រភពក្រសួងបរិស្ថានបានឱ្យដឹងថា«អគារឯកភាពជាតិតេជោ» មានទីតាំងនៅតាមបណ្ដោយមហាវិថី ឈ្នះ ឈ្នះ ពោលគឺស្ថិតក្នុងតំបន់ជិតទៅនឹងវិមាន ឈ្នះ ឈ្នះ និងពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងភូមិសាស្រ្តភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ប្រើរយៈពេល២ឆ្នាំ គិតចាប់ពីថ្ងៃបើកការដ្ឋានសាងសង់ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះតទៅ។

អគារនេះ នឹងចូលមកបំពេញសេចក្ដីត្រូវការចាំបាច់បន្ថែមក្នុងការបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner