លោក ពូទីន ៖ ឧស្ម័នធម្មជាតិនឹងក្លាយជាធនធានសកលដ៏សំខាន់សម្រាប់ឆ្នាំខាងមុខ

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃសុក្រសប្តាហ៍នេះថ្លែងថា ឧស្ម័នធម្មជាតិនឹងបន្តជាធនធានដ៏មានតម្លៃ ជាមួយនឹងតម្រូវការសកលដ៏ខ្ពស់ សម្រាប់រយៈពេលជាច្រើនឆ្នាំតទៅមុខទៀត។

ថ្លែងតាមរយៈតំណភ្ជាប់វីដេអូនៅក្នុងព្រឹត្តិការណ៍មួយ ដែលបានរំលឹកដល់ខួបលើកទី៣០ នៃក្រុមហ៊ុនថាមពលរដ្ឋ Gazprom មេដឹកនាំរុស្ស៊ីរូបនេះបានកត់សម្គាល់ថា ការប្រើប្រាស់ឧស្ម័នសកលបានកើនឡើងជិតពីរដង ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ហើយត្រូវបានគេរំពឹងថា នឹងកើនឡើងយ៉ាងហោចណាស់ ២០ភាគរយ ក្នុងរយៈពេល ២០ឆ្នាំខាងមុខ។

លោក ពូទីន បាននិយាយយ៉ាងដូច្នេះថា នៅក្នុងអ្វីដែលគេហៅថា ដំណាក់កាលអន្តរកាល តម្រូវការនឹងមានច្រើន ហើយបណ្តាប្រទេសនៅអាស៊ី-ប៉ាស៊ីហ្វិកនឹងមានច្រើនជាងពាក់កណ្តាលនៃកំណើននេះ ជាពិសេសនៅក្នុងប្រទេសចិន។

ប្រធានាធិបតីរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ទៀតថា ការរីកចម្រើនបន្ថែមទៀតនៃបរិវេណឧស្សាហកម្មឧស្ម័នដ៏ធំ ដែលបានបង្កើតឡើងរួចហើយនៅភាគខាងកើតនៃប្រទេសរុស្ស៊ី គឺមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ប្រទេសរុស្ស៊ី៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner