រដ្ឋមន្រ្តីកសិកម្ម ៖និស្សិតស្ម័គ្រចិត្តចំនួនជាង ២០០នាក់នៃសកល វិទ្យាល័យ ភូមិន្ទកសិកម្ម ត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីចុះជួយ កសិករក្នុង ការពង្រីកការផលិតពូជស្រូវល្អ
ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា បានណែនាំដល់ក្រុមនិស្សិតស្ម័គ្រចិត្តឱ្យយកចិត្តទុកដាក់ ស្វែងយល់ឱ្យបានច្បាស់លាស់ពីការងារផលិតពូជស្រូវ ដើម្បីរួម ចំណែកជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យប្រកបរបរកសិកម្មប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ក្នុងពីធីសំណេះសំណាលជាមួយនិស្សិតស្ម័គ្រចិត្តចំនួន ២១១នាក់ មកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ឯកឧត្តម ឌិត ទីណា បានណែនាំឱ្យក្រុមនិស្សិត ហាត់ការ ត្រូវមានភាពក្លាហាន ភាពវៃឆ្លាត និងចេះរៀនរស់ជាមួយនឹង បរិបទ ខាងក្រៅដែលការទាំងនេះនឹងក្លាយជាទុនសម្រាប់និស្សិតក្នុងការអភិវឌ្ឍខ្លួន ដើម្បីអាចក្លាយជាមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន និងអ្នកជំនួញ នា ពេលអនាគត។
ឯកឧត្តមបានបញ្ជាក់ថា ៖«វត្តមានរបស់និស្សិតស្ម័គ្រចិត្តកសិកម្ម នៅ តាមសហគមន៍ និងនៅតាមឃុំនីមួយៗ តាមអនុសាសន៍របស់ សម្តេច ប្រមុខរាជរដ្ឋាភិបាល នឹងរួមចំណែកជួយប្រជាពលរដ្ឋនៅតាម មូលដ្ឋានឱ្យ ប្រកបរបរកសិកម្មប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធ ផលខ្ពស់។ដើម្បីសម្រ៣ចការងារនេះ គឺទាមទារឱ្យមានការចូលរួមពី និស្សិតស្ម័គ្រក្នុងការជួយដល់កសិករ និងវិទ្យាស្ថានស្រាវជ្រាវនិង អភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) តាំងពីក្នុងមន្ទីរពិសោធន៍ ការដាំដុះ រហូតដល់ទីផ្សារសម្រាប់កសិករ។ នេះជាការបើកឱកាសលើកទីមួយ និងជាការប្រមូលផ្តុំនិស្សិតស្ម័គ្រចិត្តលើកដំបូងក្នុងការជួយដល់កសិករ»។
ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងដែរថា តាមរយ:ការផ្តួចផ្តើមគំនិតពី រដ្ឋមន្រ្តី ក្រសួង កសិកម្មនេះ និស្សិតស្ម័គ្រចិត្តចំនួន ២០០ នាក់នៃសកល វិទ្យាល័យ ភូមិន្ទកសិកម្មកំពុងត្រៀមខ្លួនចុះជួយកសិករក្នុង ការពង្រឹង ពង្រីក ការផលិតពូជស្រូវល្អ។ការងារនេះនឹងចូលរួមចំណែកលើក ស្ទួយ ជីវភាពកសិករនិងវិស័យស្រូវអង្ករនៅកម្ពុជា ក៏ដូចជាត្រៀម ធនធានមនុស្សជាមន្រ្តីកសិកម្មឃុំនៅពេលខាងមុខ។ខ្ញុំនឹងចូលរួម ចំណែកគាំទ្រដល់ការពង្រឹងសមត្ថភាពដល់និស្សិតទាំងនេះក្នុងការធ្វើការជាមួយកសិករ»។

ឯកឧត្តមបានបន្ថែមថា ក្នុងនាមលោកជាអ្នកជំនាញកសិកម្ម និងបាន ចាប់ផ្តើមធ្វើការជាមួយក្រសួងកសិកម្មផ្ទាល់ លោកបានត្រៀម ខ្លួន ជាស្រេចដើម្បីចូលរួមអនុវត្តគោលនយោបាយនេះឱ្យបានជោគជ័យដើម្បីផលប្រយោជន៍កសិករ កសិកម្ម និងការអភិវឌ្ឍសង្គម ជាតិទាំង មូល។
ឯកឧត្តមបានបញ្ជាក់ទៀតថា៖« ការខ្វះខាតអ្នកជំនាញកសិកម្ម នៅ តាម ថ្នាក់ មូលដ្ឋាននេះ គឺជាបញ្ហាប្រឈមមួយក្នុងចំណោម បញ្ហា ប្រឈមជាច្រើនសម្រាប់វិស័យកសិកម្ម ដោយសារប្រទេសកម្ពុជា ជាប្រទេសកសិកម្ម ដែលតម្រូវឱ្យមានអ្នកជំនាញយ៉ាងហោច ណាស់ ម្នាក់នៅតាមឃុំនីមួយៗ ដើម្បីជួយដល់កសិករដោយផ្ទាល់»។
បើតាមឯកឧត្តម យ៉ង សាំងកុមារ ក្រសួងនឹងបែងចែកធនធានមនុស្ស របស់ក្រសួងទៅតាមទីតាំងដែលសម្បូរផលិតផលកសិកម្មផ្សេងៗគ្នា ដោយអ្នកជំនាញខាងស្រូវ នឹងដាក់ទៅខាងឃុំដែលសម្បូរស្រូវ អ្នក ជំនាញខាងដំឡូងមី ដាក់ទៅឃុំដែលសម្បូរដំឡូងមី ឬអ្នកជំនាញ បន្លែ ទៅតាមបន្លែ ដើម្បីជួយលើការងារបច្ចេកទេស ការងារសម្រប សម្រួល ចងក្រងជាសហគមន៍ និងការងារទីផ្សារជាដើម។លោក បានស្នើដល់និស្សិតទាំងគួរចាប់ផ្តើមគិតរៀនជំនាញកសិកម្មឱ្យបានច្រើន ដែលគោលនយោបាយនេះ នឺងធ្វើឱ្យទីផ្សារការងាររបស់ និស្សិតកសិកម្ម កាន់តែសម្បូរបែប ហើយនេះក៏ជាការរួមចំណែក មួយផ្នែករបស់និស្សិត ក្នុងការអភិវឌ្ឍប្រទេសជាតិ។
សូមជម្រាបជូនថា ក្រោយពីទទួលការណែនាំពីរដ្ឋមន្ត្រី ក្រសួង កសិកម្ម សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានប្រកាសជ្រើសរើស និស្សិតស្ម័គ្រចិត្តដែលទើបបញ្ចប់ថ្នាក់បរិញ្ញាបត្របាននិស្សិតចំនួន ២១១នាក់ ក្នុងនោះនារីចំនួន ១១២នាក់ ដើម្បីចូលរួមក្នុងវិធី “គម្រោង ជំរុញផលិតកម្មដំណាំគ្រាប់ពូជស្រូវ និងជំរុញការនាំចេញអង្ករ ប្រកប ដោយគុណភាព” ដែលស្ថិតក្នុងខេត្តគោលដៅចំនួនប្រាំបួន។ និស្សិតទាំងនេះ មកពីមហាវិទ្យាល័យចំនួនប្រាំបី មានដូចជា មហាវិទ្យាល័យវិទ្យាសាស្ត្រកសិកម្ម សេដ្ឋកិច្ចកសិកម្មនិងអភិវឌ្ឍន៍ ជនបទ កសិឧស្សាហកម្ម រៀបចំដែនដីនិងរដ្ឋបាលដីធ្លី វិទ្យាសាស្ត្រ កៅស៊ូ វិទ្យាសាស្ត្រជលផល និងមហាវិទ្យាល័យវិទ្យាសាស្ត្រសត្វ៕
ដោយ៖វណ្ណ សុជាតា