ប្រមុខការទូតអាមេរិកព្រមានចិនថា មិនត្រូវបណ្ដោយឱ្យមានករណី បាឡុងឈ្លានពានទៀតឡើយ

អាមេរិក៖ប្រមុខការទូតសហរដ្ឋអាមេរិកនិងភាគចិនជួបគ្នាកាលពីថ្ងៃសៅរ៍ ក្នុងទំនាក់ទំនងការទូតកម្រិតខ្ពស់ជាលើកដំបូង ចាប់តាំងពីសហរដ្ឋ អាមេរិក បាញ់ទម្លាក់បាឡុងចិនដើមខែកុម្ភៈមកនោះ។ រដ្ឋមន្ត្រីការបរទេសលោក អាន់តូនី ប្លីនកិន(Antony Blinken )និយាយថា កម្មវិធីឈ្លបយកការណ៍ របស់ទីក្រុងប៉េកាំងមានត្រូវបានលាតត្រដាងទៅកាន់ពិភពលោក។

ប្រមុខការទូតអាមេរិកលោក ប្លីនកិន និងអតីតប្រមុខការទូតចិនលោក វ៉ាង យី (Wang Yi) ដែលជាមន្ត្រីគោលនយោបាយការបរទេសជាន់ខ្ពស់បំផុត របស់ បក្សកុម្មុយនិស្តចិន បានជួបពិភាក្សារយៈពេលមួយម៉ោងនៅទីក្រុង មុយនិច(Munich) ប្រទេសអាល្លឺម៉ង់ ជាកន្លែងដែលលោកទាំងពីរ កំពុង ចូលរួមសន្និសីទសន្តិសុខអន្តរជាតិ ។ នេះបើយោងតាមក្រសួងការបរទេស សហរដ្ឋអាមេរិក។

លោក ប្លីនកិន បាននិយាយកាលពីថ្ងៃសៅរ៍ក្នុងបទសម្ភាសន៍នៅទូរទស្សន៍ CBS ថា៖«ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ចំពោះគាត់ថា ប្រទេសចិនបានបញ្ជូន ប៉េងប៉ោងស៊ើបការណ៍របស់ខ្លួនមកលើសហរដ្ឋអាមេរិកដោយរំលោភលើអធិបតេយ្យភាពរបស់យើង បំពានច្បាប់អន្តរជាតិ គឺមិនអាចទទួលយកបាន និងមិនត្រូវកើតឡើងម្តងទៀតឡើយ»។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ណេត ប្រីស(Ned Price) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Blinken បានប្រាប់ មន្ត្រីចិនថា៖«កម្មវិធីបាឡុងឃ្លាំមើលរយៈកម្ពស់ខ្ពស់របស់ចិន ដែលបាន រំលោភចូលដែនអាកាសនៃប្រទេសជាង៤០នៅទូទាំងទ្វីបចំនួន ប្រាំត្រូវ បានលាតត្រដាងដល់ពិភពលោក»។
Blinken បានលុបចោលការធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងកាល ពីដើមខែកុម្ភៈ ដោយសារតែឧបទ្ទវហេតុបាឡុងចារកម្មចិន ដែលបាន ក្លាយជាបញ្ហាចម្បងនៃការឈ្លោះការទូតរបស់ប្រទេសទាំងពីរ។
ក្នុងជំនួបជាមួយសមភាគីចិននៅអាល្លឺម៉ង់ លោក Blinken ប្រាប់លោក Wang ថា សហរដ្ឋអាមេរិកមិនស្វែងរកជម្លោះជាមួយប្រទេសចិនឡើយ ដោយរំលឹកឡើងវិញពីកិច្ចការដែលរដ្ឋការរបស់លោកបៃដិនបានធ្វើជាមួយចិនពីពេលកន្លងទៅ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price ថា ៖ «សហរដ្ឋអាមេរិកនឹងប្រកួតប្រជែង និងតតាំងដោយឥតរុញរា ចំពោះតម្លៃ និងផលប្រយោជន៍របស់យើង ប៉ុន្តែថាយើងមិនចង់មានជម្លោះជាមួយចិន និងមិនស្វែងរកសង្រ្គាមត្រជាក់ថ្មីទេ”»។
បន្ថែមពីលើឧប្បត្តិហេតុបាឡុងចិននេះ លោក Price បាននិយាយថា Blinken បានរំលឹកឡើងវិញនូវការព្រមានចំពោះប្រទេសចិនលើ ការផ្តល់ជំនួយដល់រុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន រួមទាំងការជួយ ក្រុងម៉ូស្គូឱ្យគេចចេញពីទណ្ឌកម្មដែលលោកខាងលិចផង។
កាលពីមុនជំនួបជាមួយអាមរិក អ្នកការទូតកំពូលនៃបក្សកុម្មុយនីសចិន លោក Wang Yi បានបន្តរិះគន់សហរដ្ឋអាមេរិកចំពោះការបាញ់ទម្លាក់ បាឡុងចិន ដោយលើកហេតុផលថា អាមរិកមិនសមនឹងធ្វើទង្វើបែបនេះទេ។
ប៉េកាំងនៅតែអះអាងថា បាឡុងដែលត្រូវបានបាញ់ទម្លាក់នៅឆ្នេរសមុទ្ររដ្ឋ Carolina កាលពីថ្ងៃទី៤ ខែកុម្ភៈ គ្រាន់តែជាយានស៊ីវិលមួយរបស់ចិនដែល ប្រើសម្រាប់ការស្រាវជ្រាវឧតុនិយម ប៉ុណ្ណោះ តែដោយសារតែកំហុស បច្ចេក ទេសទើបបាឡុងនោះត្រូវខ្យល់បក់ ចូលក្នុងទឹកដីអាមេរិក។
លោក Wang ដែលជាប្រធានការិយាល័យនៃគណៈកម្មាធិការកណ្តាល ទទួលបន្ទុកកិច្ចការបរទេស បាននិយាយម្តងហើយម្តងទៀតថា ការទទូច នៅក្នុងសុន្ទរកថានៅឯសន្និសីទ និងបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានរំលោភលើបទដ្ឋានច្បាប់អន្តរជាតិក្នុងការបំផ្លាញទ្រព្យសម្បត្តិស៊ីវិល ដោយកាំជ្រួចដែលបាញ់ចេញពីយន្តហោះចម្បាំង។
លោក Wang បាននិយាយថា ៖«អ្វីដែលយើងសង្ឃឹមចង់បានពីសហរដ្ឋ អាមេរិក គឺជាវិធីសាស្រ្តជាក់ស្តែង និងវិជ្ជមានចំពោះប្រទេសចិន ដែល អនុញ្ញាតឱ្យយើងធ្វើការជាមួយគ្នា»។
ការអត្ថាធិប្បាយរបស់គាត់បានកើតឡើងភ្លាមៗមុនពេលសុន្ទរកថាទៅកាន់សន្និសីទដោយអនុប្រធានាធិបតីអាមេរិកអ្នកស្រីKamala Harris ដោយ អ្នកស្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវ«សណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់អន្តរជាតិ»។
អ្នកស្រីបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភដែលទីក្រុង ប៉េកាំងបានពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងមូស្គូចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅអ៊ុយក្រែន។អ្នកស្រីបញ្ជាក់ថា ៖«ត្រូវទាញការចាប់អាម្មណ៍ រាល់ជំហានរបស់ចិនក្នុងការផ្តល់ការគាំទ្រដល់រុស្ស៊ី នឹងក្លាយជាការផ្តល់រង្វាន់ ចំពោះសកម្មភាពឈ្លានពាន សម្លាប់រង្គាលនឹងបំផ្លាញថែមទៀតទៅ ដល់សណ្ដាប់ធ្នាប់ដែលធានាដោយច្បាប់អន្តរជាតិ៕
ដោយ៖វណ្ណ ស័ក្ដិ

ads banner