ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ដល់សិស្សវិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្សចំនួន ១,៩៤៦នាក់
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាលយធនធាន មនុស្ស សរុបប្រមាណ សរុបចំនួន ១,៩៤៦នាក់ ក្នុងនោះ នារី ១,០៣៣នាក់។
លោកសាស្រ្តាចារ្យបណ្ឌិត ឯក មនោសែន សាកលវិទ្យាធិការ នៃសាកលវិទ្យា ល័យ ធន ធានមនុស្ស បានគូសបញ្ជាក់ថា និស្សិតដែលបានបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនេះ រួមមាននិស្សិត បញ្ចប់ ការសិក្សាថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលបាន បញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា ២០១៩-២០២០ និងឆ្នាំសិក្សា២០២០-២០២១។ ក្នុងនោះ ក៏មាន និស្សិត អាហារូបករណ៍របស់សម្ដេចតេជោ និងសម្ដេច កិត្ដិព្រឹទ្ធ បណ្ឌិតចំនួន ៣២នាក់ផងដែរ។
លោកសាកលវិទ្យាធិការបន្តថា សាកលវិទ្យាល័យធនធានមនុស្ស បានយកចិត្តទុកដាក់ខ្ពស់លើការពង្រឹង និងលើក កម្ពស់គុណភាពអប់រំ និងការបណ្តុះបណ្ដាលសមត្ថភាពវិជ្ជាជីវៈគ្រប់កម្រិត ដើម្បីឱ្យ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម សេដ្ឋកិច្ជ និងទីផ្សារការងារ។
ក្នុងទិសដៅកំណែទម្រង់ និងអភិវឌ្ឍគុណភាពអប់រំ ឱ្យកាន់តែមាន ប្រសិទ្ធភាពសាកលវិទ្យាល័យ បានពង្រឹង និងអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធ រូបវន្ត និង សម្ភារបរិក្ខា ដែលមានស្រាប់ និងបំពេញបន្ថែមថ្មីៗ ក្នុងគោលដៅ ផ្សារ ភ្ជាប់ការ សិក្សា ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ដោយបានបង្កើតបន្ថែមនូវ បន្ទប់អនុវត្តន៍ ជាក់ស្តែង រួមមាន ១៖ បន្ទប់អនុវត្តន៍ជំនាញគ្រប់គ្រងនិងទីផ្សារ, ២៖ បន្ទប់អនុវត្តន៍ ធនាគារ គណនេយ្យ និងហិរញ្ញវត្ថុ, ៣៖ បន្ទប់សោតទស្សន៍ ស្តាប់ ភាសា, ៤៖ បន្ទប់ អនុវត្តន៍ព័ត៌មានវិទ្យានិងនវានុវត្តន៍, ៥៖ អភិវឌ្ឍបណ្ណាល័យ ជាបណ្ណាល័យ អេឡិក ត្រូនិច។ ក្នុងឆ្នាំ២០២៣នេះ សាកលវិទ្យាល័យ បាននិងកំពុងបំពាក់ធនធានសិក្សា សម្ភារ រូប វ័ន្ត បន្ថែមទៀត ជាពិសេសបន្ទប់អនុវត្តន៍សណ្ឋាគារ និងសាលសាវនការនិមិត្ត។
បច្ចុប្បន្ន សាកលវិទ្យាល័យធនធានមនុស្ស មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក និងសាស្ត្រាចារ្យចំនួន ៣៩៨នាក់ នារី ១១៩នាក់, សិស្សថ្នាក់ វិជ្ជា ជីវៈ និង និស្សិតកំពុងសិក្សា ចំនួន ៣,១០១នាក់ នារី ១.៦៣៥នាក់។ ចំពោះលទ្ធផលនៃការបណ្ដុះបណ្ដាល គិតចាប់ពីឆ្នាំសិក្សា១៩៩៨-១៩៩៩ មក ដល់ ឆ្នាំសិក្សា២០២០-២០២១ កន្លងមកនេះ សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិត គ្រប់ កម្រិត ដែលបានបញ្ចប់ការសិក្សា សរុបចំនួន ៤១,៣៤១នាក់ (នារី ១៤,៣៦៩ នាក់) ក្នុងនោះគិតទាំងសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតជ័យលាភី ដែលត្រូវទទួល វិញ្ញា បនបត្រ និងសញ្ញាបត្រនាឱកាសនេះផងដែរ។
លោកសាស្រ្តាចារ្យបណ្ឌិត ឯក មនោសែន បានបន្តថា សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតជ័យ លាភីនេះ អ្នកមានការងារធ្វើស្មើនឹង ៩២.០៩% ក្នុងនោះ ថ្នាក់វិជ្ជាជីវៈស្មើ ៩២.៣៥%, ថ្នាក់បរិញ្ញាបត្ររង ស្មើ ៩០.៤២%, ថ្នាក់បរិញ្ញាបត្រ ស្មើ ៩២% និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ស្មើ ៩៧.៨៥%។
ភាពជោគជ័យ និង សមិទ្ធផល ដែលសាកលវិទ្យាល័យធនធានមនុស្សសម្រេច បាន នេះ គឺអាស្រ័យ ដោយ ប្រទេសជាតិយើងមានសុខសន្តិភាព ស្ថិរភាពសង្គម និង ការ អភិវឌ្ឍ ជាតិ លើគ្រប់វិស័យ ជាពិសេសដោយសារគុណូបការៈដ៏ថ្លៃថ្លារបស់សម្ដេច តេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុកដាក់ចង្អុលបង្ហាញ និង ឧបត្ថ ម្ភគាំទ្រ ទាំងគតិដឹកនាំ ស្មារតី សម្ភារ និងថវិកា ដោយគិតចាប់តាំង ពីឆ្នាំ ២០០២ រហូតមក ក្នុងនោះបានផ្តល់ជំនួយឧបត្ថម្ភជាសម្ភារ សិក្សាជាច្រើន ដល់ អង្គការ វិទ្យាស្ថានអភិវឌ្ឍន៍ធនធានមនុស្ស និងបានឧបត្ថម្ភប្រចាំខែជាទៀងទាត់ មានអង្ករចំនួន ២តោន និងថវិកាចំនួន ៥លានរៀល។ ដោយឡែក សម្តេច ក្រឡា ហោម ស ខេង និងលោកជំទាវ ក៏បានឧបត្ថម្ភនូវសម្ភារ បរិក្ខារ និងថវិកា ជាបន្ត បន្ទាប់ ចាប់តាំងពីឆ្នាំ១៩៩៨ មកដល់បច្ចុប្បន្ននេះផងដែរ៕ ដោយ វណ្ណលុក