ប្រមុខការទូតកំពូលអឺរ៉ុបអំពាវនាវឱ្យបញ្ជូនអាវុធបន្ថែមទៀតដល់អ៊ុយក្រែន

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក ចូសេប បូរែល បានអំពាវនាវឱ្យមានការបញ្ជូនអាវុធបន្ថែមទៀតដល់អ៊ុយក្រែន និងការដឹកជញ្ជូនគ្រាប់រំសេវឱ្យបានលឿនជាងមុន ខណៈដែលការទទូចនេះកើតឡើងចំពេលដែលលោកខាងលិចសន្យាថា នឹងផ្តល់សព្វាវុធថ្មីដល់ទីក្រុងកៀវ។

លោក បូរែល បាននិយាយនៅថ្ងៃអាទិត្យទី១៩ ខែកុម្ភៈ ក្នុងអំឡុងថ្ងៃចុងក្រោយនៃសន្និសិទសន្តិសុខទីក្រុងមូនិចថា យើងស្ថិតនៅក្នុងដំណាក់កាលសង្រ្គាមបន្ទាន់។ លោកថា ជម្លោះនឹងត្រូវបញ្ចប់ ប្រសិនបើកង្វះគ្រាប់រំសេវត្រូវបានដោះស្រាយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ហើយលោកក៏បានសម្តែងការសោកស្ដាយចំពោះការអស់ស្តុកអាវុធរបស់អឺរ៉ុបផងដែរ។

លោក បូរែល បានប្រកាសឱ្យដឹងទៀតថា រដ្ឋមន្ត្រីការពារជាតិសហភាពអឺរ៉ុបនឹងបើកកិច្ចប្រជុំពិសេសមួយនៅថ្ងៃទី៨ និងទី៩ ខែមីនាខាងមុខ ដើម្បីព្យាយាមដោះស្រាយបញ្ហាខាងលើនេះ។

ស្របពេលជាមួយគ្នានោះដែរ គាត់ក៏នឹងធ្វើបទបង្ហាញពីគំនិតនៃការប្រើប្រាស់ថវិកា៣.៦ពាន់លានអឺរ៉ូ ឬប្រមាណ៣.៦ពាន់លានដុល្លារ ដើម្បីរួមគ្នាទិញគ្រាប់រំសេវសម្រាប់អ៊ុយក្រែន ដោយប្រើបទពិសោធន៍របស់សហភាពអឺរ៉ុប ក្នុងការទិញរួមគ្នានៃវ៉ាក់សាំង Covid-19៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner