កម្ពុជា និង ធនាគារពិភពលោក កំពុងពន្លឿនផែនការសម្រាប់អនុវត្តន៍គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ

អត្ថបទដោយ៖
CPA

ភ្នំពេញ ៖ ធនាគារពិភពលោក (World Bank) បានសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា រៀបចំផែនការស កម្មភាព ដើម្បីពន្លឿនការអនុវត្តន៍គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅតាមបណ្តាទីក្រុង-ខេត្តនានារ បស់ប្រទេសកម្ពុជា។

ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កាលថ្ងៃទី១៧ ខែកុម្ភៈ ក្រុមការងារអន្តរក្រសួង មន្ត្រីជំនាញពាក់ព័ន្ធ និងធនាគារពិភពលោក បានជជែកពិភាក្សាអំពីលទ្ធផលនៃសមិទ្ធផលដែលសម្រេចបានប ញ្ហា បច្ចេកទេសនានាជាមួយអ្នកអនុវត្តគម្រោង ស្ថានភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុ ការងារលទ្ធកម្ម និងការវាយតម្លៃវឌ្ឍនភាពការងារចំណុចចន្លោះប្រហោងកន្លងមក។

ឯកឧត្តម បានប្រាប់ថា ៖ «យើងបានពិភាក្សាលើបញ្ហាប្រឈមនានា ដូចជា ពិភាក្សាលើការអភិវឌ្ឍស្ថាប័ន ជាពិសេសភ្នាក់ងារផ្តល់សេវា ដែលមានអង្គភាពលូទឹក និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជាអង្គភាពទទួលបន្ទុក និងការពិនិត្យអនុវត្តតាមផែ នការសកម្មភាព សម្រាប់ពន្លឿនលើការអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយចីរភាពថែមទៀត»។

ជាមួយគ្នានេះ ឯកឧត្តម រស់ វណ្ណា បានឱ្យដឹងទៀតថា គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ គឺជាការគាំទ្រដោ យធនាគារពិភពលោក រួមចំណែកជួយពី ក្រសួងសាធារណការ និងដឹកជញ្ជូន លើវិស័យគ្រប់គ្រងប្រព័ន្ធចម្រោះទឹកក ខ្វក់ ក៏ដូចជាវិស័យផ្សេងៗទៀត។
តាមរយៈគម្រោងនេះដែរ រដ្ឋលេខាធិការរូបនេះ ក៏បានបញ្ជាក់ដែរថា ក្រុមការងារគ្រប់ផ្នែកពាក់ព័ន្ធក៏បានប្តេជ្ញាចិត្តបំពេញការងាររបស់ខ្លួនយ៉ាងសកម្មធ្វើឱ្យដំណើការគម្រោងឆ្ពោះទៅមុខ សម្រេចលទ្ធផលទៅតាមផែនការដែលបានគ្រោងទុក។

យោងតាមក្រសួង សាធារណការ និងដឹកជញ្ជូន លោកស្រី Marie Krumova Chapuis សហប្រធានក្រុមការងារ នៃធនាគារពិភពលោក បានលើកឡើង ថា គម្រោងនេះផ្តោតជាសំខាន់លើការអភិវឌ្ឍវិស័យទឹកស្អាត និងអនាម័យ ដើម្បីធានាសុខុ មាលភាពប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពរ ស់នៅរបស់ពួកគាត់ឱ្យមានការរីកចម្រើនថែមមួយកម្រិតទៀត តាមរយៈការសាងសង់បណ្តាញទឹកស្អាត និងទឹកកខ្វក់ នៅតាមបណ្តារាជធានី-ខេត្ត សំខាន់ៗ និងការអភិវឌ្ឍនស្ថាប័ន និងសមត្ថភាពប្រ តិបត្តិករទាំងវិស័យទឹកស្អាត និងអនាម័យផងដែរ។

ជុំវិញការជំរុញគម្រោងខាងលើនេះដែរ ប្រធានកម្មវិធី អង្គការ ភ្លែន អន្តរ ជាតិកម្ពុជា លោក ហង់ ហ៊ីប៊ុណ្ណា ក៏បានបង្ហាញ ការគាំទ្រចំពោះ ការ បង្កើតគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនេះឡើង ពិសេសនៅតំបន់ទីប្រជុំជនដែលងា យរងគ្រោះ។
លោកបញ្ជាក់បន្តថា ៖ «ថ្វីត្បិតតែនៅតំបន់ទីប្រជុំជនមានការអភិវឌ្ឍន៍ តែក៏ឃើញមានតំបន់ប្រជុំជនខ្លះនៅជួបបញ្ហាប្រឈមនឹងការប្រើប្រាស់ទឹកស្អាត និងអនាម័យ ព្រោះពលរដ្ឋនៅតំបន់ខ្លះ ពិសេសនៅតំបន់ប្រជុំជនដែលងាយរងគ្រោះ នៅមិនទាន់ទទួលបានការតភ្ជាប់បណ្តាញទឹកស្អាតបានពេញលេញនៅឡើយទេ ខណៈអ្នកខ្លះកង្វះព័ត៌មាន និងមានការចំណាយទៅលើការតបណ្តាញទឹកមានតម្លៃខ្ពស់ជាដើម»។
ហេតុនេះ លោក ហង់ ហ៊ីប៊ុណ្ណា យល់ថា ដើម្បីឱ្យការអនុវត្តន៍គម្រោងនេះ មានប្រសិទ្ធភាព គឺតម្រូវឱ្យក្រសួងកំណត់ឱ្យបានច្បាស់ពីក្រុមមនុស្សដែលងាយរងគ្រោះពិតបា្រកដ និងគួរឆ្លើយតបបែបណាខ្លះចំពោះក្រុមងាយរងគ្រោះទាំងនោះ។
គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាល កម្ពុជា បានដាក់ចេញផែនការយុទ្ធសាស្ត្រជាតិសម្រាប់ទឹកស្អាត ប្រជាពលរដ្ឋ នៅ ទីប្រជុំជន ១០០ ភាគរយ ទទួលបាន សេវា ទឹកស្អាត ប្រើប្រាស់ នៅ ឆ្នាំ២០២៥ ខណៈ ត្រឹម ឆ្នាំ២០៣០ សម្រេច នូវការទទួលបាន សាកលកម្ម និង សមធម៌ទឹកបរិភោគ សម្រាប់ប្រជាជនទូទាំងប្រទេស ។

បើតាមរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញបានឱ្យដឹងថា នៅឆ្នាំ២០២៣ អង្គភាពនេះ អាចផលិតទឹកស្អាត ប្រមាណ ៦៦០ ពាន់ម៉ែត្រគូប ក្នុង ១ថ្ងៃ ជូន អតិថិជន ចំនួន ៤៥ ម៉ឺនគ្រួសារ ។ តែ យ៉ាងណា ការផ្គត់ផ្គង់ទឹក នៅតែមាន ការខ្វះខាត ខណៈ តម្រូវការ ទឹក បច្ចុប្បន្នមានប្រមាណ ពី ៧,៥ សែនម៉ែត្រគុប ទៅ ៨ សែន ម៉ែត្រគុប ក្នុង ១ ថ្ងៃ ។

យ៉ាងណាមិញ គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនេះដែរ កម្ពុជា និង ធនាគារពិភពលោក រំពឹងថា នឹង ជំរុញការតភ្ជាប់ ទឹកស្អាត ទៅ តំបន់ជាយក្រុង និង ធានាដល់ ការផ្គត់ផ្គង់ទឹកស្អាត ឱ្យបានតាម ផែនការ កំណត់របស់រាជរដ្ឋាភិបាល នៅ ឆ្នាំ២០៣០ ផងដែរ ៕ ដោយ ៖ សែម ពិសី

ads banner