ខេត្តស្វាយរៀង ជាខេត្តទី៨ ដែលបានប្រកាសជាខេត្តអស់មីន

អត្ថបទដោយ៖
CPA

ខេត្តស្វាយរៀង ជាខេត្តទី៨ ដែលត្រូវ បានប្រកាសថាជាខេត្តអស់មីន ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ស្របពេលដែលមន្ត្រីរាជរដ្ឋាភិបាលអំពាវនាវឲ្យប្រជាពលរដ្ឋដែលរស់នៅតំបន់ហានិភ័យ ត្រូវបន្តប្រុងប្រយ័ត្នចំពោះគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
ការប្រកាសបែបនេះត្រូវបានធ្វើឡើងនៅសាលាខេត្តស្វាយរៀង នាព្រឹកពីថ្ងៃទី ២០ ខែកុម្ភៈ ក្រោមអធិបតីភាព លោកជំទាវ ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច, ឯកឧត្តម លី ធុជ អនុប្រធានអាជ្ញាធរមីន កម្ពុជា រួមនឹងមន្រ្តី ពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា ទោះបីខេត្តស្វាយរៀង ត្រូវបានប្រកាសជាខេត្តមីនក៏ពិតមែន ប៉ុន្តែខេត្តស្វាយរៀង នៅបន្តរងការគំរាមដោ យសារគ្រាប់បែកចង្កោម និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ក្នុងទំហំផ្ទៃដីសង្ស័យប្រមាណជាង ១០៩ គីឡូម៉ែត្រក្រឡា ស្មើនឹង ៧៧១ ចម្ការគ្រាប់ទៀត ស្ថិតនៅពាសពេញខេត្ត។

ឯកឧត្តម លី ធុជ មានប្រសាសន៍ថា ៖ « ថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្រ្តដែលប្រជាជនខេត្តស្វាយរៀងទាំងមូល បានទទួលនូវសេរីភា ពរួចចាកផុតពីគម្រាមកំហែងដោយសារមីន ហើយក្នុងនាមជាអាជ្ញាធរមីន សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះម្ចាស់ជំនួយ ប្រទេសជាមិត្តដ៏ឆ្នើមរបស់កម្ពុជា និងសប្បុរសជន ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយឧបត្ថម្ភគាំទ្រដល់ការងារសកម្មភាពមីនមនុស្សធម៌រយៈពេល ៣០ឆ្នាំមកនេះ»។
ឯកឧត្តម បានបន្តទៀតថា មនុស្សគ្រប់គ្នាទាំងអស់ក៏មិនអាចបំភ្លេចបានដែរ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ប្រតិបត្តិករបោសសម្អាតមីនជាតិ និងអន្តរជាតិ ក៏ដូចជាអង្គការស្ម័គ្រចិត្តមួយចំនួនទៀត ជាពិសេសវីរបុរស-វីរនារីដោះមីន ដែលបានបំពេញការងារក្រោមពន្លឺថ្ងៃយ៉ាងក្តៅ និងទាំងប្រថុយប្រថានអាយុជីវិត ក្នុងការជួយសង្រ្គោះជីវិត និងរំដោះផ្ទៃដីជូនប្រជាពលរដ្ឋ សម្រាប់កសាងភូមិដ្ឋាន ធ្វើស្រែចំការ និងកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា។
យោងតាមរបាយការណ៍របស់អាជ្ញាធរមីន កម្ពុជា បានឲ្យដឹងថា ខេត្តស្វាយរៀង មានប្រតិបត្តិករបានធ្វើការបោសសម្អាតទាំ ងចម្ការមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងទំហំផ្ទៃដីសរុបចំនួន ៤១គីឡូម៉ែត្រក្រឡា ស្មើនឹង ៤១៩ ចម្ការមីន/គ្រាប់ ដោយរកឃើញ និងបានកំទេចចោលមីនប្រឆាំងមនុស្សចំនួន ៣.៥៦៩គ្រាប់មីន ប្រឆាំងរថក្រោះចំនួន ១៣២គ្រាប់ និងសំណល់ ជាតិផ្ទុះផ្សេងទៀតចំនួន ៧.១៨៤៣គ្រាប់។
ជាមួយគ្នានេះ ក្រោមការគាំទ្ររបស់គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីននៅខេត្តស្វាយរៀង មជ្ឈមណ្ឌលស កម្មភា ពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានធ្វើការបោសសម្អាតមីនចុងក្រោយ និងប្រកាសជាខេត្តអស់មីននាពេលនេះ ក្នុងទំហំផ្ទៃដី សរុបចំនួន ១២ គីឡូម៉ែត្រក្រឡា ស្មើនឹង ១៣៩ ចម្ការមីន ដោយរកឃើញ និងបានកំទេចចោលមីនប្រឆាំងមនុស្សចំនួន ១.០២៣ គ្រាប់ និងសំណល់ជាតិផ្ទុះផ្សេងទៀតចំនួន ២៩៩គ្រាប់។

នាឱកាសនោះដែរ លោកជំទាវ ម៉ែន សំអន បាន លើកឡើងដែរថា ទោះបីជាខេត្តស្វាយរៀងបានប្រកាសថាអស់មីន និងក្លាយជាខេត្តទី ៨ នៅទូទាំងប្រទេសយ៉ាងណាក៏ដោយ លោកស្រីនៅតែ អំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមតំបន់នៅមានហានិភ័យដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ត្រូវ បន្តប្រុង ប្រយ័ត្នខ្ពស់ ពី គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ ផ្ទុះនេះ។

លោកជំទាវបានបញ្ជាក់ថា ៖ «ប្អូនៗ ក្មួយៗ និង ប្រជាពលរដ្ឋទាំងអស់ បើឃើញគ្រាប់មីន ឬវត្ថុអ្វីដែលសង្ស័យថាជាសំណល់ជាតិផ្ទុះពីសង្គ្រាម សូមកុំប៉ះពាល់ កុំដំ កុំដុត កុំកាយ និងកុំគប់លេង ព្រោះវាអាចបង្កឱ្យមានគ្រោះថ្នាក់ ធ្លាក់ខ្លួនពិការ ឬបា ត់បង់ជីវិត ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឬអ្នកបោសសម្អាតមីនដែលនៅជិតបំផុត»។
លោកជំទាវ ម៉ែន សំអន បានបន្តទៀតថា ប្រជាពលរដ្ឋ ទាំងអស់ មិនត្រូវ ទិញ លក់ រក្សាទុក ឬកែច្នៃគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលជា អំពើល្មើសច្បាប់ ហើយ កុំប្រើប្រាស់ដី និងកុំចូលក្នុងតំបន់ដែលមិនស្គាល់ភូមិសាស្រ្តច្បាស់ ឬស ង្ស័យថាមាន មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

ទន្ទឹមនឹងនោះដែរ អគ្គនាយក មជ្ឈមណ្ឌល សកម្មភាព កំចាត់មីន កម្ពុជា (ស៊ីម៉ាក់) ឯកឧត្តម ហេង រតនា បានលើកឡើងដែរថា ក្នុងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» នេះ អង្គភាពស៊ីម៉ា ក់បានចាប់ផ្ដើមពង្រាយកម្លាំងប្រតិបត្តិការចាប់ពីដើមខែសីហា ឆ្នាំ២០២២ និងបានបញ្ចប់ជាស្ថាពរនៅចុងខែវិច្ឆិកា ឆ្នាំ២០ ២ ២កន្លងទៅនេះ។

ឯកឧត្តម ហេង រតនា បាន ថ្លែងថា ៖ « លទ្ធផលនៃកិច្ចប្រតិបត្តិការនេះ ជាសមិទ្ធផលចុងក្រោយក្នុងកិច្ចប្រតិបត្តិការ ដែលត្រូវបានបិទបញ្ចប់តំបន់មានបញ្ហាគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្សនៅខេត្តស្វាយរៀងទាំងស្រុង»។
បើតាមឯកឧត្តម ហេង រតនា ខេត្តស្វាយរៀងមានចម្ការមីនសរុបចំនួន ៤៦៦ មានផ្ទៃដីសរុបចំនួន ៤៤.៩៤៣.

៧៥ ម៉ែត្រក្រឡា អង្គភាពCMAC បានធ្វើការបោសសម្អាតចម្ការមីនទាំងនោះ ចាប់ពីឆ្នាំ១៩៩៤-២០២២ ក្នុងនោះរុករកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន១.៤០០គ្រាប់, គ្រាប់មីនប្រឆាំងរថក្រោះចំនួន ១៧ គ្រាប់, គ្រាប់បែកទម្លាក់ពីយន្ដហោះ និងគ្រាប់បែកចង្កោមចំនួន៧.១៦៦គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន២៦.២៦០គ្រាប់។

ឯកឧត្តមថា កិច្ចប្រតិបត្តិការនេះបានសម្រេចរំដោះខេត្តស្វាយរៀងពីការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្ស១០០% ដូចនេះខេត្តស្វាយរៀង និងក្លាយជា «ខេត្តគ្មានគ្រាប់មីន» ៕ ដោយ ៖ ជា សុខនី

ads banner