លោក ចូ បៃដិន ធ្វើដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលទៅកាន់អ៊ុយក្រែន

កៀវ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានទៅដល់ប្រទេសអ៊ុយក្រែនហើយ នៅថ្ងៃចន្ទសប្តាហ៍នេះ ដែលនេះជាការបំពេញទស្សនកិច្ចលើកដំបូងរបស់គាត់ ចាប់តាំងពីរុស្ស៊ីផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅក្នុងរដ្ឋជិតខាងខ្លួនកាលពីជិតមួយឆ្នាំមុន។

ក្នុងអំឡុងដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលនេះ លោក បៃដិន បាននិយាយថា គាត់បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លាឌីមៀ ហ្សេលេនស្គី ដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តឥតងាករេរបស់យើងចំពោះលទ្ធិប្រជាធិបតេយ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយសេតវិមាន។

ទន្ទឹមគ្នា លោក បៃដិន បានបន្តថា គាត់នឹងប្រកាសពីការផ្តល់សម្ភារៈយោធាចាំបាច់ថ្មីសម្រាប់កងទ័ពអ៊ុយក្រែន រួមទាំងកាំភ្លើងធំ ប្រព័ន្ធប្រឆាំងរថក្រោះ និងប្រព័ន្ធរ៉ាដាជាដើម។ លោក បៃដិន បាននិយាយយ៉ាងដូច្នេះថា នៅចុងសប្តាហ៍នេះ យើងនឹងប្រកាសដាក់ទណ្ឌកម្មបន្ថែមលើក្រុមឥស្សរជន និងក្រុមហ៊ុនដែលព្យាយាមគេចខ្លួន ឬបំពេញម៉ាស៊ីនសង្រ្គាមរបស់រុស្ស៊ី។

បើតាមសារព័ត៌មានរ៉យទ័រ សម្លេងស៊ីរ៉ែនត្រូវបានគេឮនៅក្នុងទីក្រុងកៀវ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក បៃដិន ប៉ុន្តែមិនមានរបាយការណ៍អំពីការវាយប្រហាររបស់រុស្ស៊ីទេ។ ការបំពេញដំណើរនេះដែរបានកើតមានឡើងនៅពេលដែលសហរដ្ឋអាមេរិក និងសមាជិកណាតូផ្សេងទៀត កំពុងបង្កើនជំនួយយោធាដល់អ៊ុយក្រែន ដោយថ្មីៗនេះបានសន្យាផ្តល់រថក្រោះប្រយុទ្ធសំខាន់ទំនើបៗ និងអាវុធធុនធ្ងន់បន្ថែមផ្សេងទៀត៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner