លោក លូកាសិនកូ ព្រមានថា បេឡារូសនឹងឆ្លើយតបយ៉ាងឆាប់រហ័ស ហើយធ្ងន់ធ្ងរ ប្រសិនបើមានការឈ្លានពានណាមួយ

មីនស្កិ៍៖ ប្រធានាធិបតីបេឡារូស លោក អាឡិចសាន់ឌឺ លូកាសិនកូ នៅថ្ងៃចន្ទសប្តាហ៍នេះថ្លែងថា ប្រសិនបើប្រភេទនៃការឈ្លានពានណាមួយត្រូវបានតម្រង់ឆ្ពោះទៅរកប្រទេសបេឡារូស នោះការឆ្លើយតបរបស់ទីក្រុងមីនស្កិ៍ នឹងឆាប់រហ័ស ហើយធ្ងន់ធ្ងរ ដោយសារសន្តិភាពរបស់ប្រទេសបេឡារូស គឺមិនមានន័យដូចទៅនឹងជនរងគ្រោះនោះទេ។

លោក លូកាសិនកូ ត្រូវបានទីភ្នាក់ងារសារព័ត៌មាន BelTA News ដកស្រង់សម្តីថា មេដឹកនាំបេឡារូបនេះបានថ្លែងអះអាងខាងលើ នៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខ ជាទីដែលគម្រោងស្តីពីគំនិតសន្តិសុខដែលបានធ្វើបច្ចុប្បន្នភាពរបស់ប្រទេស និងសេចក្តីព្រាងច្បាប់ស្តីពីអង្គភាពស្ម័គ្រចិត្ត កំពុងត្រូវបានពិភាក្សា។

ទន្ទឹមគ្នា លោក លូកាសិនកូ បានសង្កត់ធ្ងន់ថា “ធាតុផ្សំនៃសង្គ្រាមត្រជាក់” មានដូចជាការប្រកួតប្រជែងសព្វាវុធ និងការគំរាមកំហែងនុយក្លេអ៊ែរ ដែលផ្នែកនៃមេដឹកនាំលោកខាងលិចមួយចំនួន បានវិលត្រលប់ទៅជារបៀបវារៈអន្តរជាតិសម័យទំនើបឡើងវិញ។

ស្របពេលជាមួយគ្នានោះដែរ មេដឹកនាំបេឡារូបនេះបានព្រមានថា ក្នុងករណីមានការឈ្លានពានណាមួយ ការឆ្លើយតបនឹងឆាប់រហ័ស ហើយធ្ងន់ធ្ងរ និងថា សន្តិភាពបេឡារូសមិនមែនជាពាក្យមានន័យដូចការលះបង់ខ្លួនឯងនោះទេ៕ ប្រភព៖ Tass ប្រែសម្រួលដោយ៖ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner