ចិនប្រកាសរក្សាជំហរគាំទ្រការចរចាសន្តិភាពក្នុងជម្លោះរុស្ស៊ី និងអ៊ុយក្រែន

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឆ្លើយតបទៅនឹងការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោនដែលថា ទីក្រុងប៉េកាំងកំពុងពិចារណាផ្តល់ “ការគាំទ្រខុសច្បាប់” សម្រាប់រុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែនថា សហរដ្ឋអាមេរិកគ្មានតួនាទីដើម្បីប្រាប់ចិនថាត្រូវធ្វើអ្វីនោះទេ។

លោក Wang បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃចន្ទសប្តាហ៍នេះថា វាគឺជាសហរដ្ឋអាមេរិក មិនមែនជាប្រទេសចិនទេ ដែលបាននិងកំពុងបញ្ជូនអាវុធចូលទៅក្នុងសមរភូមិ(សង្គ្រាមនៅអ៊ុយក្រែន)។

អ្នកការទូតចិនរូបនេះ បានសង្កត់ធ្ងន់ថា មិនដូចទីក្រុងវ៉ាស៊ីនតោនទេ ទីក្រុងប៉េកាំងបាននឹងកំពុងគាំទ្រការចរចាដើម្បីសន្តិភាព ចាប់តាំងពីការចាប់ផ្តើមជម្លោះរវាងរស្ស៊ី និងអ៊ុយក្រែន លោកថា ទីក្រុងប៉េកាំងឈរលើគោលការណ៍របស់ខ្លួន ហើយបានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចចរចាសន្តិភាពនៅក្នុង“តួនាទីស្ថាបនា”។

សូមរម្លឹកផងដែរថា កាលពីសប្តាហ៍មុន ប្រមុខការទូតកំពូលចិន លោក Wang Yi បានប្រាប់សន្និសីទសន្តិសុខទីក្រុងមូនិចថា ប្រទេសរបស់គាត់បាននឹងកំពុងធ្វើការលើសំណើសន្តិភាពសម្រាប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលកងកម្លាំងមួយចំនួនអាចនឹងប្រឆាំង។ លោក Wang ក៏បានព្រមានដែរថា អ្នកដែលអំពាវនាវឲ្យបន្តការប្រយុទ្ធគ្នាទាំងនោះ គឺមិនខ្វល់ខ្វាយពីអាយុជីវិត និងការស្លាប់របស់ពលរដ្ឋអ៊ុយក្រែននោះឡើយ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner