ក្រុមប្រឹក្សាកីឡាគ្រីឃីតអាស៊ីវាយតម្លៃថា ទីលានគ្រីឃីតត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ សាងសង់ត្រូវតាមស្តង់ដារនឹងក្លាយជាទីលានដ៏ប្រណិតមួយទទួលស៊ីហ្គេមប្រកបដោយទំនុកចិត្ត

ភ្នំពេញ៖ លានកីឡាគ្រីឃីតត្រៀមទទួលស្វាគមន៍ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឆ្នាំ២០២៣ ដែលឧបត្ថម្ភ ដោយក្រុមហ៊ុន AZ GROUP ដែលកំពុងសាងស់ងគ្រោងបញ្ចប់រួចរាល់នៅក្នុងអំឡុងខែ មិនា ឆ្នាំ២០២៣ខាងមុខនេះត្រូវបានលោក Prabhakaranប្រធានព្រឹត្តិការណ៍នៃក្រុមប្រឹក្សាកីឡាគ្រីឃីតអាស៊ីវាយតម្លៃថា ជាទីលានស្តង់ដារល្អប្រណិតមួយទទួលស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកបដោយទំនុកចិត្ត។

ការវាយតម្លៃរបស់អ្នកជំនាញខាងលើក្នុងឱកាសដែលលោក ត្រូវបានសហព័ន្ធអញ្ជើញឲ្យពិនិត្យវាយតម្លៃពីកម្រិតស្តង់ដារ ទីលានសម្រាប់ទទួលស៊ីហ្គេមរបស់កម្ពុជា។
លោក Manish sharma ប្រតិបត្តិករ កីឡាគ្រីឃីតកម្ពុជា បានលើកឡើងថា ទីលានគ្រីឃីតនេះ គឺជាទីលានមួយសាងសងកម្រិតស្តង់ដារអន្តរជាតិមានប្រវែងទទឹង១៤០ម៉ែត្រ បណ្តោយ ១៤០ម៉ែត្រ និងចំណុចទីលានសម្រាប់លេងមានប្រវែង៧០ម៉ែត្រមានដាំស្មៅដ៏ស្រស់ស្អាត។

ប្រតិបត្តិករខាងលើ បានបញ្ជាក់ទៀតថា កក្តាដែលជំរុញឲ្យការសាងសង់ទីលានគ្រីឃីតកម្រិតស្តង់ដារអន្តរជាតិ ចំណាយពេលក្នុងការសាងសងរយៈពេលខ្លី គឺត្រឹមតែខែមិនា យើងរួចរាល់ទីលានគ្រីឃីតមួយដ៏ស្រស់ស្អាតបែបនេះ ដោយសារយើងមិនមែនដាំស្មៅនោះទេ គឺយើងយកស្មៅដែលគេបណ្តុះស្រាប់មកក្រាលធ្វើទីលានតែម្តង។ ចំពោះទីលាននេះ យើសាងសងលំរចនាតាមទីលានកីឡាគ្រីឃីតនៅចក្រភពអង់គ្លេស ហើយទីលាននេះ នឹងបំរើរដល់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកបដោយទំនុកចិត្តនិងភាពកក់ក្តីបំផុតសម្រាប់ទទួលព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយនេះ។ទន្ទឹមជាមួយគ្នានេះ លោក បានសូមសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំបផុតចំពោះក្រុមហ៊ុន AZ GROUP ដែលបានឧបត្ថម្ភគាំទ្រទីលានដ៏ប្រណីតនេះដល់សហព័ន្ធកីឡាគ្រីឃីតកម្ពុជា ។ ក្នុងនាមប្រតិបត្តិករ សហព័ន្ធកីឡាគ្រីឃីតកម្ពុជា លោកប្តេជា្ញ ខិតខំជំរុញអភិវឌ្ឍកីឡាគ្រីឃីតកម្ពុជាពីលេខរៀងទី៣៥នៅលពិភពលោកធ្លាក់មកនូវត្រឹមលេខរៀងទី២៥នៅលើពិភពលោក។

លោក អ៊ុក សុវណ្ណ តំណាងក្រុមហ៊ុន AZ GROUP បានលើកឡើងថា AZ GROUP ពិតជាមាសសេចក្តីរីករាយមែនទែនចំពោះការចូលរួមជាមួយចំណែកជាមួយរាជរដ្ឋាភិបាលលើការឧបត្ថម្ភទីលានកីឡាគ្រីឃីតជូនសហព័ន្ធកីឡាគ្រីឃីតកម្ពុជាសម្រាប់ទទួលធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ លោក អះអាងថា ទីលានមួយនេះ បន្ទាប់ពីបញ្ចប់ស៊ីហ្គេម នឹងក្លាយជាចំណែកមួយដ៏សំខាន់ក្នុងការរួមចំណែកបណ្តុះថ្នាលគ្រីឃីកម្ពុជាឲ្យមានសមត្ថភាពបោះជំហានក្លាយជាកីឡាសក្តានុពលមួយប្រកួតប្រជែងលើឆាកអន្តរជាតិអពេលខាងមុខ។

សូមបញ្ជាក់ថា សហព័ន្ធកីឡាគ្រីឃិតកម្ពុជាបានដាក់ទិសដៅដណ្តើមឲ្យមានមេដាយមាស៣គ្រឿង និងប្រាក់២គ្រឿងជូនកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខណៈព្រឹត្តិការណ៍ជាប្រវត្តិសាស្រនេះ គ្រោងមាន៨ប្រទេសក្នុងតំបន់អាស៊ានចូលរួម និងកម្ពុជាមាន២ក្រុម គឺបុរសនិងនារីមាន៨វិញ្ញាប្រកួត៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner