តម្លៃមុខម្ហូប ក្នុងផ្សារបឹងកេងកង នៃរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣
ភ្នំពេញ ៖ តម្លៃមុខម្ហូប ក្នុងផ្សារបឹងកេងកង សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ សម្រាប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងនោះ រួមមាន៖
តម្លៃសាច់គោ
-សាច់ចម្លក ១គីឡូក្រាម ៤ម៉ឺន ៥ពាន់រៀល
-សាច់សុទ្ធ ១គីឡូក្រាម ៤ម៉ឺនរៀល
-សាច់ក្រកសាច់គោ ១គីឡូក្រាម ៤ម៉ឺនរៀល
-ងៀតគោ ១គីឡូក្រាម ៨ម៉ឺនរៀល
តម្លៃសាច់ជ្រូក
-សាច់សុទ្ធ ១គីឡូក្រាម ២ម៉ឺន ២ពាន់រៀល
-សាច់បីជាន់ ១គីឡូក្រាម ២ម៉ឺន ២ពាន់រៀល
-សាច់ឆ្អឹងជំនី ១គីឡូក្រាម ២ម៉ឺន ៥ពាន់រៀល
-សាច់ក្រកសាច់ជ្រូក ១គីឡូក្រាម ៣ម៉ឺនរៀល
-ងៀតជ្រូក ១គីឡូក្រាម ៥ម៉ឺនរៀល
តម្លៃសាច់មាន់
-មាន់បីសាស ១គីឡូក្រាម ១ម៉ឺន ៤ពាន់រៀល
-មាន់ស្រែ ១គីឡូក្រាម ៣ម៉ឺនរៀល
-មាន់សាច់ ១គីឡូក្រាម ១ម៉ឺនរៀល
-ទាកាប៉ា ១គីឡូក្រាម ២ម៉ឺនរៀល
-ទាសំពៅ ១ក្បាល ១ម៉ឺន ៥ពាន់រៀល
តម្លៃសាច់ត្រី
-ត្រីទីឡាបយ៉ា ១គីឡូក្រាម ១ម៉ឺនរៀល
-ត្រីកេះ ១គីឡូក្រាម ៦ម៉ឺន ៥ពាន់រៀល
-ត្រីទួក ១គីឡូក្រាម ១ម៉ឺន ៥ពាន់រៀល
-ត្រីឌៀប ១គីឡូក្រាម ១ម៉ឺន ៥ពាន់រៀល
-ត្រីពោ ១គីឡូក្រាម ១ម៉ឺន ២ពាន់រៀល
-ត្រីការហែ ១គីឡូក្រាម ១ម៉ឺន ៥ពាន់រៀល
-ត្រីពុកមាត់ស្មា ១គីឡូក្រាម ៤ម៉ឺន ៥ពាន់រៀល
តម្លៃគ្រឿងសមុទ្រ
-មឹក ១គីឡូក្រាម ៤ម៉ឺនរៀល
-បង្គា ១គីឡូក្រាម ៤ម៉ឺនរៀល
-ក្តាមសេះ ១គីឡូក្រាម ៤ម៉ឺនរៀល
-ងាវ ១គីឡូក្រាម ២ម៉ឺន ៥ពាន់រៀល
-ក្តាមថ្ម ១គីឡូក្រាម ៥ម៉ឺន ៥ពាន់រៀល
-ត្រីសាបាក ១គីឡូក្រាម ២ម៉ឺន ៥ពាន់រៀល
-បង្កងស្រស់ ១គីឡូក្រាម ៦ម៉ឺន ៥ពាន់រៀល
តម្លៃពងមាន់ និងពងទា
-ពងទា ១០គ្រាប់ ៦ពាន់រៀល
-ពងមាន់ ១០គ្រាប់ ៦ពាន់រៀល
តម្លៃស្ពៃ
-ដើមខាត់ណា ១គីឡូក្រាម ៦ពាន់ ៥០០រៀល
-ស្ពៃក្តោប ១គីឡូក្រាម ៦ពាន់រៀល
-ស្ពៃក្រញ៉ាញ់ ១គីឡូក្រាម ៦ពាន់រៀល
-ស្ពៃចង្កឹះ ១គីឡូក្រាម ៧ពាន់រៀល
-ស្ពៃតឿ ១គីឡូក្រាម ៦ពាន់រៀល
សូមបញ្ជាក់ថា សម្រាប់ហាងឆេងប្រាក់ដុល្លារ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដោយនៅក្នុង ១០០ដុល្លារ ទិញចូលតម្លៃ ៤១ម៉ឺន ២៥ពាន់រៀល និងលក់ចេញតម្លៃ ៤១ម៉ឺន ៨ពាន់រៀល៕ ដោយ៖ ឆៃហួត