មន្រ្តីជាន់ខ្ពស់ខេត្តកណ្តាលប្រកាសជ័យលាភីពានរង្វាន់សេវាសង្គម ជូនរដ្ឋបាលស្រុកល្វាឯម
ខេត្តកណ្តាល៖ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២០-២០២១ ជូនដល់រដ្ឋបាល ស្រុក និងរដ្ឋបាលឃុំ នៃស្រុកល្វាឯម ខេត្តកណ្តាលកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។
ថ្លែងក្នុងពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២០-២០២១ ឯកឧត្តម នុត ពុធតារា មានប្រសាសន៍ថា ជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ ឆ្នាំ២០២០-២០២១ នៃខេត្តកណ្ដាល ដែលបានទទួលជ័យលាភីពានរង្វាន់កម្រិតផ្កាយ ទោះបីជាមិនបានពានរង្វាន់ជើងឯកសេវាសង្គមក៏ពិតមែន ប៉ុន្តែឆ្លងកាត់លទ្ធផលដែលទទួលបានពេលនេះ សរបញ្ជាក់ឱ្យឃើញថា រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស រដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ ក្នុងមូលដ្ឋាននៃខេត្តកណ្តាល ចំនួន ១៣៨ បានចូលរួមប្រឡងប្រណាំងប្រកួតប្រជែង លើកម្មវិធីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ គឺយើងបានធ្វើទាំងរដ្ឋបាល ១១ក្រុងស្រុក និង១២៧ឃុំសង្កាត់ នៃខេត្តកណ្តាល ពោលគឺស្មើនឹង១០០% ដែលបានស្នើសុំចូលរួមប្រកួត ចំពោះលទ្ធផលដែលទទួលបានវិញ មានចំនួន ១២៨ នៃរដ្ឋបាលក្រុងស្រុកនិងឃុំសង្កាត់ គឺ ស្មើនឹង ៩២,៧៥% ដែលទទួលបានជ័យលាភីពានរង្វាន់ ដូចពេលនោះ។
ឯកឧត្តម បានបញ្ជាក់ថា ការផ្តល់សេវា រដ្ឋបាល ថ្នាក់ក្រោម ជាតិ គឺជា គោលការណ៍ មួយ ដ៏ ល្អ និង មានការ គាំទ្រ យ៉ាង ច្រើ ន ពី ប្រជាពលរដ្ឋ ដូច្នេះអាជ្ញាធរគ្រប់ថ្នាក់ ត្រូវតែ ខិតខំ ប្រឹងប្រែង បន្តទៀត ក្នុងការ ពង្រីក សេវា នេះ ឱ្យបាន កាន់តែច្រើន និងល្អប្រសើរ ដើម្បី ឆ្លើយតប ទៅនឹង តម្រូវការ ផ្សេងៗ របស់ ប្រជាពលរដ្ឋ និង ការ ឆ្លើយតបបាន យ៉ាង ឆាប់រហ័ស ចំពោះ តម្រូវការ ជា អាទិភាព នានា របស់ មូលដ្ឋាន នីមួយ ៗ ។
ឯកឧត្តមអភិបាលរងខេត្ត បានស្នើឱ្យលោក លោកស្រី ត្រូវយកចិត្តទុកដាក់ចំពោះការងារសេវាសង្គមនេះ ជាពិសេស គឺការអនុវត្តកម្មវិធីពានរង្វាន់សេវាសង្គមនេះតែម្តង ព្រោះជាកញ្ចក់ឆ្លុះបញ្ចាំងពីស្នាដៃ ការខិតខំប្រឹងប្រែងធ្វើការងារ និងជាមុខមាត់របស់យើងដែរ។សម្រាប់ឆ្នាំក្រោយៗ ខេត្តកណ្តាលរបស់យើងទាំងមូល នឹងទទួលបានស្នាដៃល្អជាងនេះ ព្រមទាំងបាននូវជ័យលាភីជើងឯក និងពានរង្វាន់កម្រិតផ្កាយគ្រប់ថ្នាក់រដ្ឋបាលទាំងអស់។
សូមជម្រាបថា ខេត្តកណ្តាល ទទួលបានជ័យលាភីពានរង្វាន់ជើង ឯកសេវាសង្គម រដ្ឋបាលខេត្ត ប្រចាំ ឆ្នាំ២០២០-២០២១ ជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស ។ ដោយឡែករដ្ឋបាលស្រុកល្វាឯម ទទួលបានជ័យលាភីពានរង្វាន់សេវា សង្គម កម្រិតផ្កាយ៣ ៕
ដោយ-រ៉ាវុធ