ចិនអំពាវនាវឱ្យណាតូបោះបង់ចោលចិត្តគំនិចសង្គ្រាមត្រជាក់ប្រឆាំងនឹងប្រទេសខ្លួន ជុំវិញជម្លោះនៅអ៊ុយក្រែន

ប៉េកាំង៖ រដ្ឋាភិបាលចិន នៅថ្ងៃពុធសប្តាហ៍នេះ បានជំរុញឱ្យអង្គការណាតូបោះបង់ការរំពឹងទុកដោយគ្មានមូលដ្ឋាន និងការលាបពណ៌ប្រឆាំងនឹងប្រទេសខ្លួន ជុំវិញសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាលុបបំបាត់ចិត្តគំនិតសង្រ្គាមត្រជាក់ និងការប្រឈមមុខក្នុងប្លុក ហើយងាកមកធ្វើអ្វីមួយដែលអំណោយផលដល់សន្តិភាព និងស្ថិរភាពអឺរ៉ុប រួមទាំងពិភពលោក។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន បានធ្វើអត្ថាធិប្បាយបែបនេះ ដើម្បីជាការឆ្លើយតបទៅនឹងការកត់សម្គាល់នាពេលថ្មីៗនេះ របស់អគ្គលេខាធិការអង្គការណាតូ លោក ជែន ស្តូលធិនប៊ឺគ ដែលថា សមាជិកណាតូក៏មានការព្រួយបារម្ភកាន់តែខ្លាំងឡើងដែរថា ចិនអាចនឹងមានគម្រោងផ្តល់ការគាំទ្រដ៏សាហាវសម្រាប់សង្គ្រាមរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។

អ្នកការទូតចិនរូបនេះបានសង្កត់ធ្ងន់ថា បាននិយាយអំពីសង្គ្រាមនៅអ៊ុយក្រែន ចិនតែងតែឈរនៅខាងសន្តិភាព… ចិនបានប្រកាន់យកគោលជំហរយុត្តិធម៍ ហើយធ្វើការយ៉ាងសកម្មដើម្បីជំរុញការចរចាសន្តិភាព។

លោកថា វាគឺជាការពិតដែលគេដឹងហើយថា ប្រទេសសមាជិកណាតូ រួមទាំងសហរដ្ឋអាមេរិក គឺជាប្រភពអាវុធដ៏ធំបំផុតសម្រាប់សមរភូមិនៅអ៊ុយក្រែន ប៉ុន្តែពួកគេនៅតែបន្តអះអាងថា ចិនអាចនឹងផ្គត់ផ្គង់អាវុធដល់រុស្ស៊ី។ នេះជាល្បិចដែលធ្លាប់ប្រើ ហើយលាតត្រដាងភ្លាមៗបន្ទាប់ពីវិបត្តិអ៊ុយក្រែនផ្ទុះឡើង៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner